ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទប់ទឹកមិនឱ្យហូរកាត់​ផ្លូវជាតិ​លេខ​៥ ខណៈជំនន់ទឹកភ្លៀង​​កំពុង​វាយប្រហារ​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ស្ថិត​ក្នុង​ស្ថានភាព​ទឹកភ្លៀង​នៅ​តែ​បន្ត​ហូរ​ធ្លាក់​នៅ​ផ្នែក​ខាងលើ ក្នុង ស្រុក​កំពង់ត្រឡាច និង​ស្រុក​សាមគ្គី​មាន​ជ័យ បណ្តាល​ឱ្យ​ជំនន់​ទឹកភ្លៀង​ក៍​នៅ​តែ​បន្ត​ជន់​លិច​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ​ស្រុក​ទាំង​២​នេះ ​​កាលពី​​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា…

ខេត្តកំពង់ឆ្នាំង ៖ ស្ថិត​ក្នុង​ស្ថានភាព​ទឹកភ្លៀង​នៅ​តែ​បន្ត​ហូរ​ធ្លាក់​នៅ​ផ្នែក​ខាងលើ ក្នុង ស្រុក​កំពង់ត្រឡាច និង​ស្រុក​សាមគ្គី​មាន​ជ័យ បណ្តាល​ឱ្យ​ជំនន់​ទឹកភ្លៀង​ក៍​នៅ​តែ​បន្ត​ជន់​លិច​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ​ស្រុក​ទាំង​២​នេះ ​​កាលពី​​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ គេ​ឃើញ​វត្តមាន​នាយ​រង​ខុ​ទ្ទ​ការ​ល័យ​សម្តេច​តេ​ជោ ហ៊ុន សែន ​គឺលោក​ ប៉ាន់​ខែ​ម ប៊ុ​ន​ថន និង​អភិបាលខេត្ត​កំពង់ឆ្នាំង ​លោក​ ឈួ​រ ច​ន្ទ័​ឌឿ​ន បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅ​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ស្ពាន​ជ្រលង​ម៉ៅ ក្នុង​ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច និង​ស្ពាន​ពោធិ៍ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ ព្រមទាំង​នាំ​យក​នូវ​អំណោយ​ទៅ​ចែក​ជូន​ដល់​កងកម្លាំង មន្ត្រីរាជការ ដែល​កំពុង​ឈរជើង សម្រួល​ចរាចរណ៍ និង​ច្រក​ដី​ដាក់​បាវ​ទប់ទឹក​មិន​ឱ្យ​ហូរ​លើ​ផ្លូវ​។

ក្នុង​ឱកាស​នោះ​ដែរ អភិបាលខេត្ត​កំពង់ឆ្នាំង ក៍បាន​ផ្តាំផ្ញើ​ដល់​កម្លាំង ប្រដាប់​អាវុធ​ទាំង​៣​ភេទ ត្រូវ​យកចិត្តទុកដាក់​ទប់ទឹក​កុំឱ្យ​ហូរ​លើ​ផ្លូវជាតិ បើ​ក្នុង​ស្ថានភាព​អាច​ធ្វើ​បាន​។​ត្រូវ​សម្រួល​ចរាចរណ៍​ដល់​យានយន្ត​ដែល​ឆ្លងកាត់​កំណាត់​ផ្លូវ​ដែល​កំពុង​ជន់​លិច​នេះ និង​ត្រូវ​បញ្ចៀស​រថយន្ត​គេច​ពី​ក្រឡុក​ធំ​ៗ ដែល​លិច​ក្នុង​ទឹក​មើល​មិនឃើញ​ផង​ដែរ​។​ជាមួយ​គ្នា​នេះ​ត្រូវ​រាយ​ការ​បន្ទាន់​បើ​ជំនន់​ទឹកភ្លៀង​នៅ​តែ​បន្ត​ឡើង​ខ្លាំង​ជាង​នេះ ។

​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង ក៍បាន​ឧ​ប​ត្ថ​ម្ភ​ថវិកា​ជូន​ដល់ កងកម្លាំង នគរបាល​ខេត្ត​ចំនួន ៣​លាន​៥០​ម៉ឺន​រៀល ,​កងកម្លាំង​នគរបាល​ស្រុក​កំពង់ត្រឡាច ៣ លាន​រៀល​,​កងកម្លាំង​នគរបាល​ស្រុក​សាមគ្គី​មាន​ជ័យ ១ លាន​រៀល​, កងកម្លាំង​កងរាជអាវុធហត្ថ ៥០​ម៉ឺន​រៀល​,​និង​មន្ត្រី​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​១​លាន​រៀល​ផង​ដែរ ។

សូម​បញ្ជាក់​ថា​៖ នៅ​រសៀល​នោះ​បន្ទាប់​ប្រគល់​ថវិការ​ដល់​កងកម្លាំង និង​មន្ត្រីរាជការ ដែល​ឈរជើង លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ កំពុង​រង​គ្រោះ​ដោយ​ជំនន់​ទឹក​ក​ភ្លៀង​រួច​មក ​លោក​ ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង រួម​នឹង​លោក​ ប៉ាន់​ខែ​ម ប៊ុ​ន​ថន នាយ​រង​ខុ​ទ្ទ​ការ​ល័យ​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ចុះ​ពិនិត្យ ដោយ​ផ្ទាល់​នូវ​ជំនន់​ទឹកភ្លៀង នៅ​ចំណុច​ស្ពាន​ជ្រលង​ម៉ៅ ក្នុងភូមិ​សាស្ត្រ ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច និង​ចំណុច​ស្ពាន​ពោ​ធ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ