ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រាំ​មិន​បាន តារា​សម្តែង​ប្រុស​លោក អ៊ុ​ន សិទ្ធា ពោល​ពាក្យចំៗ ​ទៅ​កាន់ Poster រឿង​ភាគ​ថៃ​ថា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កាល​ប៉ុន្មាន​ថ្ងៃមុន បាន​ផ្ទុះ​ការ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ទៅ​លើ​ផ្ទាំង Poster រឿង​ភាគ​ថៃ​មួយ​មាន​ចំណងជើង «​សន្យា​ស្នេហ៍​សន្យា​គំនុំ​» របស់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ ៣ ដែល​បាន​ដាក់​រូប​ប្រាសាទអង្គរវត្ត​ខ្មែរ ធ្វើ​អោយ​អ្នកលេង​បណ្ដាញ​សង្គម…

រាជធានី​ភ្នំពេញ​៖ កាល​ប៉ុន្មាន​ថ្ងៃមុន បាន​ផ្ទុះ​ការ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ទៅ​លើ​ផ្ទាំង Poster រឿង​ភាគ​ថៃ​មួយ​មាន​ចំណងជើង «​សន្យា​ស្នេហ៍​សន្យា​គំនុំ​» របស់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ ៣ ដែល​បាន​ដាក់​រូប​ប្រាសាទអង្គរវត្ត​ខ្មែរ ធ្វើ​អោយ​អ្នកលេង​បណ្ដាញ​សង្គម មានការ​មិន​សុខចិត្ត​នៅ​ទ​ង្វើ ដែល​ប៉ុស្តិ៍​មួយ​នេះ​ធ្វើ​បែប​នេះ​។

ដោយ​មានការ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ទៅ​កាន់​ស្ថានីយទូរទស្សន៍ រហូត​ស្មើ​សុំ​ឱ្យ​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ​ខ្មែរ​ជួយ​អន្តរាគមន៍​ផង​ដែរ​នោះ នៅ​ក្នុង​នោះ​តារា​សម្តែង​ប្រុស​រាង​ខ្ពស់​សង្ហា​ក៏​មាន​ប្រតិកម្ម​ខ្លាំង​ៗ​លើ Poster មួយ​នោះ នៅ​ក្នុង​នាម​ជា​អ្នកសិល្បៈ​មួយ​រូប ដែល​ចូលរួម​ថែរក្សា​សម្បត្តិ​វប្បធម៌​ជាតិ ពិតជា​មានការ​យល់​ច្រឡំ​យ៉ាង​ខ្លាំង ប្រសិនជា​ខាង​ប្រទេស​ថៃ​ធ្វើ​បែប​នេះ​។

នៅ​ក្នុង​នោះ តារា​សម្ដែង អ៊ុ​ន សិទ្ធា បាន​រៀបរាប់​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា «​ប្រាសាទខ្មែរ​គឺ​មាន​តែ​មួយ​គ្មាន​ពីរ​ទេ ដូច្នេះ​ក្នុង​នាម​ខ្ញុំ​ជា​សិល្បៈ​មួយ​រូប​ដែរ សូម​ធ្វើការ​មិន​យល់​ស្រប​សម្រាប់​ភាពយន្ត​ភាគ​ថៃ ដែល​យក​រូប​ប្រាសាទអង្គរវត្ត​ទៅ​ផ្សព្វផ្សាយ​ជា​សាធារណៈ ដូច​ជា​ប្រាសាទ​ប្រទេស​ខ្លួនឯង​ទៅ​វិញ ។ តែបើ​សម្រាប់​សាសន៍​ដទៃ​ដូច​ជា​អឺរ៉ុប ឬ​ក៏ Hollywood មក​ថត​វា​មិនជា​អ្វី ផ្ទុយ​ទៅ​វិញ​គឺ​មាន​តែ​ជួយ​ផ្សព្វផ្សាយ​ឱ្យ​ប្រទេស​ខ្មែរ ។ ភាពយន្ត​ថៃ​ឆ្លុះ​បញ្ចាំង​បែប​នេះ​ធ្វើ​ឱ្យ​ប្រទេស​ដទៃ​គេ​យល់​ច្រឡំ​កាន់តែ​ខ្លាំង​ថា​ប្រាសាទខ្មែរ​ជា​របស់​ថៃ ឬ សៀម ។ ជាក់ស្តែង​ការ​ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌​អរិយធម៌​ខ្មែរ មិនសូវ​ទូលំទូលាយ​ដូច​សាសន៍​ដទៃ​ផង វា​អាច​ផ្តល់​ផល​ប៉ះពាល់​» ។

យ៉ាងណាមិញ បន្ទាប់​ពី​ស្នើរ​សុំ​ទៅ​កាន់​ខាង​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ ៣ រួច​មក ក៏​បាន​លុប​រូប Poster នោះ​ចេញ និង​បាន​ចេញ លិខិត​សុំ​ទោស​ទៅ​កាន់​ប្រជាពលរដ្ឋ​ខ្មែរ នូវ​ទ​ង្វើ​ដែល​បាន​ធ្វើ​ខុសឆ្គង​ចំពោះ​ប្រាសាទអង្គរវត្ត​របស់​ខ្មែរ​ហើយ ៕

កែសម្រួលដោយ