ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងប្រើប្រាស់ប្រាសាទអង្គរវត្តខ្មែរ! ថៃចេញមុខសុំទោសតែមហាជនខ្មែរហាក់នៅមិនអស់ចិត្ត

3 ឆ្នាំ មុន

ប្រទេសថៃ ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានឱ្យដឹងកាលពីល្ងាច ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២០…

ប្រទេសថៃ ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានឱ្យដឹងកាលពីល្ងាច ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២០ នេះថា បន្ទាប់ពីទទួលបានប្រតិកម្មយ៉ាងខ្លាំងតាមកម្មវិធីបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងកុនភាគថៃមួយរឿងមានចំណងជើងថា «សន្យាស្នេហ៍» ចាក់ផ្សាយនៅក្នុងទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ ដែលបានយករូបប្រាសាទអង្គរវត្តរបស់កម្ពុជា ទៅដាក់ផ្ទៃខាងក្រោយនៃផ្ទាំងឃោសនាផ្សាយពាណិជ្ជកម្មនោះ ខាងស្ថានទូតខ្មែរក៏បានទំនាក់ទំនងទៅកាន់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ដើម្បីសុំការបកស្រាយ ដោយសារកុននេះមិនពាក់ព័ន្ធនឹងកម្ពុជាទេ។

ឯកឧត្តម អ៊ូក សោភ័ណ ជាឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ បានបន្តថា «ជាការឆ្លើយតប ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់ថៃ បានធ្វើការផ្លាស់ប្តូរផ្ទាំងឃោសនាកុនភាគមួយនេះ ដោយបានដកចេញនូវរូបប្រាសាទអង្គរវត្ត ហើយបានសូមទោសប្រជាជនកម្ពុជា ចំពោះកំហុសឆ្គងដ៏រសើបនេះ»។

លោក ចាក់គ្រីត ឌីរេកវឌ្ឍនាឆៃ ដែលជាអគ្គនាយករង ផ្នែកកិច្ចការសាជីវកម្ម របស់ក្រុមហ៊ុន BEC Multimedia Company Limited «យើងខ្ញុំពិតជាមានការយកចិត្តទុកដាក់ខ្លាំងពីបញ្ហានេះ នឹងបានឆ្លើយតមភ្លាមៗតាមរយៈ ការរចនាផ្ទៃខាងក្រោយឡើងវិញ ហើយបានដកចេញនូវរូបអង្គរវត្ត ពីផ្ទាំងឃោសនាផ្សាយពាណិជ្ជកម្ម។ យើងខ្ញុំសូមជម្រាប ឯកឧត្តម ថា នឹងគ្មានរូបប្រាសាទអង្គរវត្ត លេចឡើងនៅលើសម្ភារៈផ្សព្វផ្សាយនៃរឿង “The Promise” តទៅទៀតឡើយ។

លោក ចាក់គ្រីត ឌីរេកវឌ្ឍនាឆៃ បានបន្ថែមថា «សូម ឯកឧត្តម និងប្រជាជនកម្ពុជា មេត្តាទទួលយកការសុំទោសពីយើងខ្ញុំ ចំពោះកំហុសឆ្គងដ៏រសើបនេះ។ យើងខ្ញុំគ្មានបំណងប្រើប្រាស់រូបភាពប្រាសាទអង្គរវត្ត ក្នុងន័យទុច្ចរិតណាមួយឡើយ។ ដូច្នេះ យើងខ្ញុំនឹងបន្តធ្វើការដោយប្រុងប្រយ័ត្ន ដើម្បីចៀសវាងផលប៉ះពាល់ដែលកើតឡើងនាពេលអនាគត ដែលនាំឱ្យខូតខាតទំនាក់ទំនងប្រទេសទាំងពីរ» ។

យ៉ាងណាក្តីពលរដ្ឋខ្មែរមួយចំនួននៅមិនសប្បាយចិត្តនៅទឡើយទេចំពោះបញ្ហានេះ ដោយខ្លះបានបញ្ចេញមតិថា « រឿងអចេតនានេះ ដូចកើតឡើងញយដងដល់ហើយ 😵 សុំទោសហើយចប់ ខែក្រោយ ឆ្នាំក្រោយ វាធ្វើចឹងទៀត ….ដដែលៗ 😤» ។


ទន្ទឹមនឹងនោះក៏មានអ្នកលេងបណ្តាញសង្គមខ្លះបានស្នើដល់ស្ថាប័នពាក់ព័ន្ធក៏ដូចជាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គួរបន្តតាមដាមឲ្យបានខ្លាំងក្លាលើបញ្ហានៃការប្រើប្រាស់រូបភាពប្រាសាទអង្គរវត្ត ក៏ដូចជាគ្រឿងសិល្បៈវប្បធម៌របស់ខ្មែរផ្សេងៗផងដែរ ។

កន្លងមកអំឡុងខែកុម្ភះ ឆ្នាំ ២០២០ នេះ ពលរដ្ឋកម្ពុជាក៏ធ្លាប់បានប្រតិកម្មរិះគន់និងមិនពេញចិត្ត នឹងភាពយន្តភាគទូរទស្សន៍ថៃ ចំណងជើង រឿង «អសិរពិស» ដែលបានប្រើប្រាស់រូបព្រះឆាយាល័ក្ខណ៍របស់សម្តេចរាជបុត្រី ព្រះរៀមបុប្ផាទេវី ដោយពុំមានរាជានុញ្ញាត។ គ្រានោះ ខាងស្ថានទូតថៃ ក៏ដូចជាក្រុមហ៊ុន One31 Company Limited ដែលជាក្រុមហ៊ុនផលិតភាពយន្តភាគ ទូរទស្សន៍ខាងលើ បានផ្ញើលិខិតមួយច្បាប់មកលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីពន្យល់ និងស្នើសុំអភ័យទោសចំពោះកំហុសឆ្គងដោយអចេតនា ៕

អត្ថបទសរសេរ ដោយ