ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ទិញ​ឆ្នាំង​សាក​មួយ​ភ្លែតត្រូវ​ចោរ​យក​ឡាន​ទៅ​បាត់​ស្រស់​ៗ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លេង​ឆៅ​តែ​ម្តង​ហើយ ករណី​លួច​ឡាន RX330 ពណ៌​ស នៅ​វេលា​ម៉ោង​8​និង​45​នាទី​យប់ នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ លេង​ឆៅ​តែ​ម្តង​ហើយ ករណី​លួច​ឡាន RX330 ពណ៌​ស នៅ​វេលា​ម៉ោង​8​និង​45​នាទី​យប់ នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ យក​ទៅ​បាត់​ ខណៈ​ដែល​អ្នក​បើកឡាន​ចុះ​ទិញ​ឆ្នាំង​សាក​មួយ​កន្លែង នៅ​ជិត​ផ្សារ​ទួល​ពង្រ ខណ្ឌពោធិសែនជ័យ ។ នេះ​បើ​តាម​ហ្វេ​ស​ប៊ុ​ក​លោក Leng Vannak បាន​ផុស​កាលពី​យប់​ថ្ងៃ​ទី​១៩ ខែតុលា​នេះ ។

លោក​បាន​បញ្ជាក់​ថា ករណី​ចោរលួច​ឡាន ពណ៌​ស ស្លាក់​លេខ ភ្នំពេញ 2AK-3032 ដែល​បាន​បាត់​នៅ​ជិត​ផ្សារ​ទួល​ពង្រ ស្រប​ពេល​ដែល​អ្នក​បើកឡាន​ចុះ​ម៉ា​ភ្លែត​សោះ ។

ប្រសិនបើ​បងប្អូន​បានឃើញ សូម​ទាក់ទង​មក​លេខ​ខ្ញុំ លេខ​ទូរស័ព្ទ​នេះ​ផង​ដែរ 0968444274/0998091689 ។

ករណីនេះសូមបងប្អូន មុននឹងឈប់ឡានត្រូវតែពន្លត់ម៉ាស៊ីន និងដកសោរ ហើយចតឡានឲ្យបានត្រឹមត្រូវមុននឹងចេញពីក្នុងឡាន ដើម្បីកុំឲ្យដូចករណីនេះទៀត ។

ក្នុង​នោះ​ដែរ ក៏​មាន​អ្នក​ខ​មិន និង​ចោទសួរ ហើយ​ជូនពរ​ឲ្យ​ម្ចាស់​ឡាន​រក​ឃើញ​វិញ​ឆាប់​ៗ​ផង​ដែរ ៕