ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយខ្មែរចាញ់កម្លាំងលុយជប៉ុន តែមានប្រៀបជាងលុយសាំងហ្គាពួរ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះធៀបនឹងថ្ងៃម្សិលមិញ គឺចាញ់កម្លាំង ប្រាក់យ៉េនជប៉ុនបន្តិច តែមានប្រៀបជាងប្រាក់ដុល្លារសាំងហ្គាពួរ ។ ធនាគារជាតិនៃកម្ពុជានៅ ថ្ងៃទី ២០ខែតុលា…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះធៀបនឹងថ្ងៃម្សិលមិញ គឺចាញ់កម្លាំង ប្រាក់យ៉េនជប៉ុនបន្តិច តែមានប្រៀបជាងប្រាក់ដុល្លារសាំងហ្គាពួរ ។ ធនាគារជាតិនៃកម្ពុជានៅ ថ្ងៃទី ២០ខែតុលា ឆ្នាំ ២០២០នេះឱ្យដឹងថា ១យន់ចិន ទិញចូល ៦១៤ រៀល លក់ចេញ ៦២០ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៦១៣ រៀល និងលក់ចេញតែ ៦១៩ រៀល ប៉ុណ្ណោះ ។

ទន្ទឹមនេះសម្រាប់ប្រាក់ដុល្លារសាំងហ្គាពួរថ្ងៃនេះចាញ់ប្រៀបប្រាក់រៀលខ្មែរបន្តិច ដែល ១ដុល្លារសាំងហ្គាពួរ ទិញចូលត្រឹមតែ ៣០២០ រៀល លក់ចេញ ៣០៥០ រៀល ដែលកាលពី ថ្ងៃម្សិលមិញ ទិញចូល ៣០២២ រៀល និងលក់ចេញរហូតដល់ ៣០៥២ រៀលឯណោះ ។

ជាមួយគ្នានេះដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសឯទៀតដែល រួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤១០២ រៀល, ១អឺរ៉ូ ទិញចូល ៤៨៣០ រៀល លក់ចេញ ៤៨៧៨ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ២៨៩៣ រៀល លក់ចេញ ២៩២២ រៀល ។

ចំពោះប្រាក់យ៉េនជប៉ុនថ្ងៃនេះ គឺ ១០០យ៉េនជប៉ុន ទិញចូល ៣៨៨៦ រៀល លក់ចេញ ៣៩២៤ រៀល, ១០០វុនកូរ៉េ ទិញចូល ៣៦០ រៀល លក់ចេញ ៣៦៣ រៀល ហើយ ១បាតថៃ ទិញចូល ១៣១ រៀល លក់ចេញ ១៣៣រៀល ខណៈ ១០០០ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ