ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​កូ​វី​ដ​១៩ ថ្មី​លើ​ប្តី​ប្រពន្ធ​១​គូ ទើប​ត្រឡប់​មក​ពី​ប្រទេស​អ៊ី​រ៉ា​ក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០​នេះ បាន​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ថ្មី​ចំនួន​២​នាក់ លើ​ជនជាតិ​ខ្មែរ ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​អ៉ី​រ៉ា​ក់…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០​នេះ បាន​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ថ្មី​ចំនួន​២​នាក់ លើ​ជនជាតិ​ខ្មែរ ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​អ៉ី​រ៉ា​ក់ និង​មិន​មាន​ករណី​ជា​សះស្បើយ​ឡើយ ចំណែក​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​ចំនួន​០៥​នាក់​។

អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី​ខាងលើ គឺជា​បុរស​ជនជាតិ​ខ្មែរ អាយុ​៣៣​ឆ្នាំ ជា​ស្វាមី និង​ស្ត្រីជន​ជាតិខ្មែរ អាយុ​៣២​ឆ្នាំ ជា​ភរិយា និង​មានកូន អាយុ​០៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​អាចារ្យ​លាក់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​អឺ​រ៉ា​ក់ ឆ្លងកាត់​ទីក្រុង​ដូ​ហា បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង បាន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ ។

លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ជា​ស្វាមី និង​ភរិយា​ទាំង​ពីរ​នាក់ គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត ។

អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន​១០៨​នាក់ (​ស្រី​៣៤​នាក់ កុមារ ០៣​នាក់ និង​ទារក​០១​នាក់​) ដែល​ក្នុង​ចំនួន​នេះ មាន​បុរស​ជាតិខ្មែរ​អាយុ​៣៣​ឆ្នាំ និង​ស្ត្រីជន​ជាតិខ្មែរ អាយុ​៣២​ឆ្នាំ ដែល​រក​ឃើញ​កូ​វី​ដ​១៩​ផង​ដែរ ។ រីឯ​អ្នកដំណើរ​ចំនួន​១០៦​នាក់ ដែល​មាន​លទ្ធផល​ធ្វើតេស្ត​អវិជ្ជមាន​វីរុស​វី​ដ​-១៩ នោះ ត្រូវ​បាន​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ សណ្ឋាគារ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​មណ្ឌល​កងទ័ពអាកាស ។