ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​​ហូរ​ពី​ថៃ​​ជន់​លិច​​​ច្រើន​​ឃុំ​ក្នុងស្រុកថ្មពួក និងឆក់យកជីវិត​៣​នាក់​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ លោក ឌៀប ឈួ​ន អភិបាលស្រុក​ថ្មពួក​បាន​​ឱ្យ​ដឹង​ថា ​ស្រុក​ថ្មពួក​រង​គ្រោះ​ដោយ​ទឹកជំនន់​ហូរ​ធ្លាក់​ពី​ថៃ​ បណ្តាល​ឱ្យ​លិចលង់​ចំនួន​៥​ឃុំ ក្នុងស្រុកថ្មពួក ​ដែលបង្ក​ផល​​ប៉ះ​ពាល់​​ចំនួន​៤.២៣៦​គ្រួសារ​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ លោក ឌៀប ឈួ​ន អភិបាលស្រុក​ថ្មពួក​បាន​​ឱ្យ​ដឹង​ថា ​ស្រុក​ថ្មពួក​រង​គ្រោះ​ដោយ​ទឹកជំនន់​ហូរ​ធ្លាក់​ពី​ថៃ​ បណ្តាល​ឱ្យ​លិចលង់​ចំនួន​៥​ឃុំ ក្នុងស្រុកថ្មពួក ​ដែលបង្ក​ផល​​ប៉ះ​ពាល់​​ចំនួន​៤.២៣៦​គ្រួសារ​ ស្មើ​​នឹង​​ចំនួន​១១.៧៥៦​នាក់ (ស្រី​៦.០៤៩​នាក់) ​ត្រូវ​បាន​ជម្លៀស​រក​ទីទួល​សុវត្ថិភាព​ចំនួន​៩៦​គ្រួសារ ​និង​មានអ្នក​​​លង់ទឹក​បាត់បង់ជីវិត​ចំនួន​៣​នាក់ លិច​ស្រូវ​៥.២២៩​ហិ​កតា ដំឡូង​មី​៧.៥០២​ហិ​កតា ដំណាំ​រួម​ផ្សំ​លិច​ចំនួន​២១​ហិ​កតា លិច​សាលារៀន​ចំនួន​២៦​កន្លែង វត្តមាន​ចំនួន​៨​កន្លែង លិច​ផ្លូវទឹក​ហូរ​កាត់​ច្រោះ​ដាច់​ចំនួន​១១៣​កន្លែង ស្មើនឹង​៧២.៧៦២​​​ម៉ែត្រ​ និង​ដាច់​ទំនប់​និង​អាង៧​ក​ន្លែង ​ប្រវែង​១,៩១៥​ម៉ែត្រ​។

​លោក​ គឹ​ម វណ្ណៈ អភិបាលរង​ខេត្តបន្ទាយមានជ័យ ​បាន​បញ្ជាក់​ថា​ ​នៅ​ស្រុក​ថ្មពួក​ត្រូវ​បាន​ទឹកជំនន់​ជន់លិច​ចាប់ពី​ថ្ងៃ​ទី​៤ ​រហូត​ដល់​១៨ ខែតុលា ឆ្នាំ​២០២០ កន្លងមក​នេះ​ ​បង្កផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ពេលទឹក​​ជំនន់​ហូរ​ធ្លាក់​ពី​ថៃ​​បាន​ជន់​​លិច​​ផ្ទះ​​សំបែង​បងប្អូន​ប្រជាពលរដ្ឋ​ និង​លិច​ខូចខាង​​ដាំ​ណាំ​កសិកម្ម​ ព្រមទាំង​​ផ្លូវ​។

​លោក​បាន​បញ្ជាក់​ថា ​ក្រោយ​ទឹក​ជំ​ន់​បាន​ជន់​​លិច ​និង​ប៉ះ​​ពាល់​ប្រជាពលរដ្ឋ ហើយ​ជា​ការ​ខិតខំ​ប្រឹងប្រែង​អាជ្ញាធរ​ត្រូវ​ពិនិត្យ​ស្ថានភាព​ប្រជាពលរដ្ឋ បើសិនជា​លិច​លង់ក្នុង​ស្ថាន​ភាព​ធ្ងន់​ ត្រូវ​ជម្លៀស​​ប្រជា​ពលរដ្ឋ​ទៅ​រក​ទីទួល​សុវត្ថិភាព ហើយ​ជាក់ស្តែង​ត្រូវ​ជួយ​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​។​ ចំណែក​​ផ្លូវជាតិ​ត​ភ្ជាប់​ពី​ស្រុក​ថ្មពួក ​ខេត្តបន្ទាយមានជ័យ​ ទៅ​កាន់​ខេត្តឧត្តរមានជ័យ​ត្រង់​ចំណុច​ភូមិ​សា​ស្គ្រ​ឃុំ​ថ្មពួក ​ស្រុក​ថ្មពួក​ ដែល​មាន​ប្រវែង​ជាង​១.០០០​ម៉ែត្រ​ត្រូវ​ទឹក​ហូរ​កាត់​ផ្តាច់​ហើយ​ត្រូវ​បាន​ផ្អាក​ចរា​ចរណ៍​ឆ្លងកាត់​នៅ​ពេល​មានទឹក​ហូរ​កាត់​ខ្លាំង​។

លោក សុខ ចាន់​ថា ប្រធាន​មន្ទី​សារ​ធា​រណៈការ​និង​ដឹក​ជញ្ជូន​ខេត្ត​បាន​បញ្ជាក់​ថា​៖​ជា​ការ​ជូនដំណឹង​ស្តី​ពី​ផ្អាកចរាចរណ៍​ជា​បណ្តោះ​​អាសន្ន​យានយន្ត​ដឹក​ជញ្ជូន​ធុន​ធំ​គ្រប់​ប្រភេទ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​៥៦, ៥៨​ និង​ផ្លូវ​ខេត្ត​លេខ​១៥៦​ដេ ២៥៦៣ បន្ទាប់​ពី​ទទួល​រង​ឥទ្ធិពល​ព្យុះ​និង​ភ្លៀង​ធា្ល​ក់​ជាប់​បន្តបន្ទាប់​​បានបង្ក​អោយ​មាន​ជំនន់​ទឹកភ្លៀង​ជន់​លិច ​និង​ហូរ​កាត់​ផ្លូវ​មួយ​ចំនួន​ក្នុងភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ​៕ (​​កែសម្រួលដោយ ៖ ធីតា​​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ