ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​សក្យមុនី​ប្រៀប​ដូច​ជា​អ្នក​អុំទូក​ដ៏​ចំណាន

3 ឆ្នាំ មុន

ព្រះសម្មាសម្ពុទ្ធ​ប្រៀប​ដូច​ជា​អ្នក​អុំទូក​ដ៏​ចំណាន ព្រះធម៌​ប្រៀប​ដូច​ជា​ទូក ព្រះសង្ឃ​ប្រៀប​ដូច​ជា​អ្នក​ជិះទូក​បាន​ដល់ត្រើយ​គឺ​បរមសុខ ។ ព្រះពុទ្ធ​ប្រៀប​ដូច​ជា​ព្រៃ​ហិមពាន្ត គឺ​ព្រៃ​ដែល​មាន​ទឹកសន្សើម​ដ៏​ប្រសើរ​ហើយ ព្រះធម៌​ប្រៀ​ប​​ដូច​ជា​ឱសថ​ដែល​កើត​នៅ​ក្នុង​ព្រៃ​ហិមពាន្ត​នោះ ព្រះសង្ឃ​ប្រៀប​ដូច​ជា​ជន​អ្នក​មិន​មាន​រោគ​ព្រោះ​ប្រើ​ថ្នាំ​ដែល​ដុះ​ក្នុង​ព្រះ​ហេមពាន្ត ។ ព្រះពុទ្ធ​ប្រៀប​ដូច​ជា​អ្នក​ប្រទាន​ទ្រព្យ…

ព្រះសម្មាសម្ពុទ្ធ​ប្រៀប​ដូច​ជា​អ្នក​អុំទូក​ដ៏​ចំណាន ព្រះធម៌​ប្រៀប​ដូច​ជា​ទូក ព្រះសង្ឃ​ប្រៀប​ដូច​ជា​អ្នក​ជិះទូក​បាន​ដល់ត្រើយ​គឺ​បរមសុខ ។

ព្រះពុទ្ធ​ប្រៀប​ដូច​ជា​ព្រៃ​ហិមពាន្ត គឺ​ព្រៃ​ដែល​មាន​ទឹកសន្សើម​ដ៏​ប្រសើរ​ហើយ ព្រះធម៌​ប្រៀ​ប​​ដូច​ជា​ឱសថ​ដែល​កើត​នៅ​ក្នុង​ព្រៃ​ហិមពាន្ត​នោះ ព្រះសង្ឃ​ប្រៀប​ដូច​ជា​ជន​អ្នក​មិន​មាន​រោគ​ព្រោះ​ប្រើ​ថ្នាំ​ដែល​ដុះ​ក្នុង​ព្រះ​ហេមពាន្ត ។

ព្រះពុទ្ធ​ប្រៀប​ដូច​ជា​អ្នក​ប្រទាន​ទ្រព្យ ព្រះធម៌​ប្រៀប​ដូច​ជា​ទ្រព្យ​ដ៏​ប្រសើរ ឯ​ព្រះសង្ឃ​ប្រៀប​ដូច​ជា​អ្នក​បាន​នូវ​អរិយទ្រព្យ​ដោយ​ប្រពៃ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ