ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ សម្តេច​តេ​ជោ​​ធ្វើ​ដំណើរ​ទៅកាន់​ខេត្តបន្ទាយមានជ័យ​ចំនួន​២​ថ្ងៃ ខណៈ​ទឹកជំនន់​លិច​នៅ​តំបន់​នោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​កំពុង​ធ្វើ​ដំណើរ​ចុះ​ពិនិត្យ​ផ្ទាល់​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ខេត្តបន្ទាយមានជ័យ​រយៈពេល​២​ថ្ងៃ ។ សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២០ ខែតុលា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​កំពុង​ធ្វើ​ដំណើរ​ចុះ​ពិនិត្យ​ផ្ទាល់​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ខេត្តបន្ទាយមានជ័យ​រយៈពេល​២​ថ្ងៃ ។

សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០​ថា​៖« ពេល​នេះ​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តបន្ទាយមានជ័យ ដើម្បី​សួរសុខទុក្ខ និង​ជួយ​ឧបត្ថម្ភ​ប្រជាជន​ប្រមាណ​ពីរ​ម៉ឺន​គ្រួសារ​ដែល​រង​គ្រោះ​ដោយ​ជំនន់ ទឹកភ្លៀង​» ។ សម្តេច​បញ្ជាក់​ថា​«​ខ្ញុំ​នឹង​បំពេញការងារ​ពីរ​ថ្ងៃ នៅ​ខេត្តបន្ទាយមានជ័យ គឺ​ថ្ងៃ​២១ និង​ថ្ងៃ​២២ ខែតុលា ឆ្នាំ​២០២០ មុន​នឹង​ត្រឡប់​មក​ភ្នំពេញ​វិញ ដើម្បី​ដឹកនាំ​ការ​ប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​២៣ ខែតុលា ឆ្នាំ​២០២០» ។

សម្តេច​បន្ត​ថា ខេត្តបន្ទាយមានជ័យ​ជា​ខេត្ត​ដែល​រង​គ្រោះ​ធ្ងន់​ជាងគេ និង​យូរ​ជាងគេ​ដែល​ចាំបាច់​ត្រូវ​ផ្តល់​អ​ទិ​ភាព​សង្គ្រោះ​ផង និង​ស្តារ​ឡើង​វិញ​ក្រោយ​ទឹកជំនន់​ផង ។ សូម​អរគុណ​សប្បុរសជន​ដែល​ជួយ​ផ្តល់ ជា​ថវិកា សម្ភារៈ ស្បៀងអាហារ​។​ល​។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បាន​លើក​ឡើង​ថា តាម​រយៈ​រាជរដ្ឋាភិបាល​ឬ​កាកបាទក្រហម ឬ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ឬ​ចុះ​ចែក​ផ្ទាល់​ដល់​ប្រជាជន​ដែល​រង​គ្រោះ ។

សូម​កោតសរសើរ​ចំពោះ​ស្ថា​ប​ន័​ថ្នាក់​ជាតិ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រះសង្ឃ​ក្រុម​យុវជន​ទាំងអស់​ដែល​បាន​ចូលរួម​ជួយ​សង្គ្រោះ​ប្រជាជន​នៅ​តំបន់​រង​គ្រោះ​ដែល​នេះ​បាន​បង្ហាញ​នូវ​កម្លាំង​សាមគ្គីភាព​ដ៏​រឹង​មាំ និង​ទូលំទូលាយ​នៃ​ជាតិ​យើង ។ សម្តេច​តេ​ជោ​ក៏​បាន​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ