Premier League បន្តរកឃើញករណីវិជ្ជមានកូវីដច្រើននាក់បន្ថែមទៀត
អង់គ្លេស ៖ ក្របខណ្ឌកំពូលអង់គ្លេស Premier League បានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃទី១៩ ខែតុលា ដោយបានអះអាងថាមានករណីវិជ្ជមាន Covid-19 ចំនួន…
អង់គ្លេស ៖ ក្របខណ្ឌកំពូលអង់គ្លេស Premier League បានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃទី១៩ ខែតុលា ដោយបានអះអាងថាមានករណីវិជ្ជមាន Covid-19 ចំនួន…
អង់គ្លេស ៖ ក្របខណ្ឌកំពូលអង់គ្លេស Premier League បានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃទី១៩ ខែតុលា ដោយបានអះអាងថាមានករណីវិជ្ជមាន Covid-19 ចំនួន ៨ករណីបន្ថែមទៀត ត្រូវបានរកឃើញក្នុងការធ្វើតេស្តចុងក្រោយ។
កីឡាករ និងបុគ្គលិកក្លិបទាំង២០ សរុបចំនួន ១,៥៧៥នាក់បានឆ្លងកាត់ការធ្វើតេស្តរកវីរុសនេះ នៅចន្លោះពីថ្ងៃទី១២ រហូតដល់ទី១៨ ខែតុលា។ ក្នុងនោះអ្នកដែលទទួលលទ្ធផលតេស្តវិជ្ជមានទាំង ៨នាក់ មិនត្រូវបានបង្ហាញឱ្យស្គាល់អត្តសញ្ញាណនោះទេ។ ហើយពួកគេទាំងអស់ នឹងត្រូវផ្តាច់ខ្លួននៅដោយឡែកពីគេរយៈពេល ១០ថ្ងៃ តាមពិធីសាររបស់ប្រទេស ក៏ដូចជាសហព័ន្ធបាល់ទាត់ FA។
សូមជម្រាបជូនថា ចក្រភពអង់គ្លេសនៅតែបន្តរងការគំរាមគំហែងដោយសារវីរុស Covid-19 ខណៈគិតមកដល់ថ្ងៃទី២០ ខែតុលានេះ ករណីឆ្លងបានកើនឡើងដល់ជាង ៧៤ម៉ឺននាក់ និងមានអ្នកស្លាប់សរុបរហូតដល់ ៤៣,៧២៦នាក់៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ