ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីប ម៉ុង ឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ ភេសជ្ជៈ ៤៥០០កេស និងអង្ករ សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា លាង ឃុន រួមទាំងថ្នាក់ដឹកនាំ ក្រុមហ៊ុន…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា លាង ឃុន រួមទាំងថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីប ម៉ុង ទាំងអស់ដែលបានផ្តួចផ្តើមយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយ សង្គ្រោះដល់ប្រជាពលរដ្ឋ និងគាំពារកងកម្លាំងប្រដាប់អាវុធ នៅក្នុងកំឡុងពេលដែលកម្ពុជាកំពុងជួបគ្រោះមហន្តរាយទឹកជំនន់ ។

យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុនជីប ម៉ុង ដែលបានប្រគល់ជូនឯកឧត្តម ហ៊ុន ម៉ាណែត នាពេលនេះរួមមាន ៖ ថវិកាចំនួន ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក អង្ករចំនួន ២០០តោន ទឹកសុទ្ធ ៣០០០កេស ភេសជ្ជៈទឹកក្រូចទាំង ៣ រសជាតិ (IZE Cola, IZE Fruit Punch និង IZE Lemon) ចំនួន ១០០០កេស និងភេសជ្ជៈប៉ូវកម្លាំង វើក ៥០០ កេស ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្ថែមថា ៖ «យុទ្ធនាការ «ទឹកចិត្តកម្ពុជា» នេះ គឺការបង្ហាញនូវវប្បធម៌ចែករំលែក និងទឹកចិត្តសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងសមរភូមិមុខ និងសមរភូមិក្រោយគ្រប់កាលៈទេសៈ» ។ ឯកឧត្តមបានថ្លែងយ៉ាងដូចនេះកាលពីថ្ងៃទី ១៩ខែតុលា ឆ្នាំ ២០២០មកនេះ នៅក្នុងជំនួបសម្តែងការគួរសម និងប្រគល់ជូនអំណោយ រវាងថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង ដែលដឹកនាំដោយអ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល និងអ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុម អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង ដើម្បីយកទៅប្រើប្រាស់សកម្មមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយទឹកជំនន់ ។

This image has an empty alt attribute; its file name is c69c46c0f33a9b557fd0575021ef7c84-1024x706.jpg

អ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាស ន៍ថា៖ «ការឧបត្ថម្ភជាថវិកា និងសម្ភារៈនៅពេលនេះ គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការឆ្លើយតបនឹងបច្ចុប្បន្នភាពនៃគ្រោះទឹកជំនន់ និងឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងកងកម្លាំងប្រដាប់អាវុធក្នុងគ្រាមានអាសន្ននេះ» ។ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» គឺជាយុទ្ធនាការផ្ដួចផ្ដើមឡើងដោយទឹកបរិសុទ្ធកម្ពុជាដែលជាផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is d28a887d83c9b8312b924b7c95cea5ef-1024x682.jpg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ