ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អាច​នឹង​មាន​ព្យុះ​ទៀត​ហើយ​ចាប់ពី​ថ្ងៃ​ទី​២១-២៧ ខែតុលា​​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា​អាច​នឹង​មាន​ព្យុះ​ទៀត​ហើយ ចាប់ពី​ថ្ងៃ​ទី​២១-២៧ ខែតុលា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា​អាច​នឹង​មាន​ព្យុះ​ទៀត​ហើយ ចាប់ពី​ថ្ងៃ​ទី​២១-២៧ ខែតុលា ឆ្នាំ​២០២០ ។

ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា ស្ថានភាព​បម្រែបម្រួល​ជាក់ស្តែង​នៃ​អាកាសធាតុ បង្ហាញ​ឲ្យ​ឃើញ​ថា កម្ពុជា​យើង​បាន​កំពុង​នឹង​បន្ត​ទទួល​នូវ​ខ្យល់មូសុង​និរតី ដែល​មាន​កម្រិត​មធ្យម ប្រព័ន្ធ​សម្ពាធ​ទាប​នៅ​បន្ត​អូស​ន្លា​យ​កាត់​ពីលើ ។

ទន្ទឹម​នោះ​នៅ​ក្នុង​មហាសមុទ្រ ស្ថិត​នៅ​ខាងកើត​ប្រទេស​ហ្វី​លី​ពី​ន នឹង​អាច​មានការ​កកើត​ឡើង​នូវ​ព្យុះ​ទី​១៧ ឈ្មោះ សូ​ដែល (Saudel) ដែល​តាម​រយៈ​ការ​ព្យាករ​ជា​លក្ខណៈ​តំបន់ បង្ហាញ​ឲ្យ​ឃើញ​ថា ព្យុះ​នេះ​ធ្វើ​ដំណើរ​ចូល​ភាគ​ខាងជើង​វៀតណាម ត្រង់​ចំណុច​ខេត្ត​វិញ ក្នុង​អំឡុង​ថ្ងៃ​ទី​២៥-២៦ ខែតុលា ។ ព្យុះ​នេះ​អាច​មាន​ឥទ្ធិពល​បន្តិច​ប​ន្ទួ​ច​ប៉ុណ្ណោះ នៃ​ភាគ​ឦ​សាន្ត​ប្រទេស​កម្ពុជា ។

ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ ១- បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២២-២៤ អង្សា​សេ ។ សីតុណ្ហភាព​អតិបរិមា មាន​ពី ២៩-៣១ អង្សា​សេ ។
នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ពី​តិច​ទៅ​មធ្យម ។

២- បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦ​សាន្ត មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២១-២៣​អង្សា​សេ ។ សីតុណ្ហភាព​អតិបរមា មាន​ពី​២៨-៣០ អង្សា​សេ ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ពី​តិច​ទៅ​មធ្យម ។

៣- តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២១-២៣​អង្សា​សេ ។ សីតុណ្ហភាព​អតិបរមា មាន​ពី​២៨-៣០ អង្សា​សេ ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ពី​តិច​ទៅ​បង្គួរ ។
ក្រសួង​ធនធានទឹក​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​បន្ត​ប្រុង​ប្រយ័ត្ន ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ។

ទន្ទឹម​នោះ នៅ​ថ្ងៃ​ទី​២៤-២៨ ខែតុលា ឆ្នាំ​២០២០ អាច​មាន​ខ្យល់​បក់​បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់​ផង​ដែរ ៕