ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ និង​កម្មករ​រោងចក្រ ៦៩៧​នាក់ ត្រូវ​បាន​សង្គ្រោះ​ពី​កងកម្លាំង​កងពលតូច​លេខ​៧០

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ និង​កម្មករ​រោងចក្រ ចំនួន ៦៩៧​នាក់ ត្រូវ​បាន​កងកម្លាំង​សង្គ្រោះ​របស់​កងពលតូច​លេខ​៧០ នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០​នះ…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ និង​កម្មករ​រោងចក្រ ចំនួន ៦៩៧​នាក់ ត្រូវ​បាន​កងកម្លាំង​សង្គ្រោះ​របស់​កងពលតូច​លេខ​៧០ នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០​នះ បាន​ជួយ​ដឹក​ជញ្ជូន ដើម្បី​ចូល​ទៅ​យក​សម្ភារ​របស់​ខ្លួន​ក្នុង​រោងចក្រ​នឹង​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុងផ្ទះ​របស់​ពួក​គាត់​ផង​ដែរ​។ ក្រោយ​ពេល​ដែល​ទឹកបាន​ស្រក​អស់​ជា​ច្រើន សូម​ជម្រាប​ថា ការ​ដឹក​ជញ្ជូន​កម្មករ​រោងចក្រ និង​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ដែល​កំពុង​ទទួល​រង​ការ​លិចលង់​ដោយ​ទឹកជំនន់​។

សូម​ជម្រាប​ថា ខណ្ឌដង្កោ ត្រូវ​បាន​រង​ការ​លិចលង់​ដោយ​ទឹកជំនន់​អស់​រយៈពេល​៦​ថ្ងៃ​មក​ហើយ​។ តាម​របា​យក​រណ៍ របស់​លោក ឧត្តមសេនីយ៍ទោ សូ​យ ណា​រិ​ទ្ធ មេបញ្ជាការ​រង​កងពល​ទទួល​គ្រប់​គ្រង់​កង​សង្គ្រោះ​មាន​ប្រសាសន៍​ថា​ចាប់ពី​ថ្ងៃ​ទី​១៤​រហូត​មក​ដល់​ថ្ងៃ​ទី​១៩ ខែតុលា នៅ​ផ្សារ​ព្រែក​ជ្រៃ​បាន​សង្គ្រោះ និង​ដឹក​ជញ្ជូន ចំនួន ១០៣​ដង ស្មើនឹង​ប្រជាពលរដ្ឋ​ចំនួន ៦៩៧​នាក់​។ សរុប​រួម​បាន​សង្គ្រោះ និង​ដឹក​ជញ្ជូន ចំនួន ១,០៦៩​ដង ស្មើនឹង​ប្រជាពលរដ្ឋ​ចំនួន ៥,៤៤១​នាក់​។

ការ​ដឹក​ជញ្ជូន​នេះ​ដែរ បាន​ធ្វើ​ឡើង​តាម​រយៈ​របាយការណ៍​ដែល​ទទួល​បាន​ពី​លោក​មេបញ្ជាការ​ង​កងពល បាន​បញ្ជាក់​ថា ក្នុង​ចំណោម​មធ្យោបាយ​សម្រាប់​ដឹក​ជញ្ជូន និង​សង្គ្រោះ​ប្រជាពលរដ្ឋ​នេះ គឺ​ប្រើប្រាស់​អូ​ប័​រ ចំនួន ១០​គ្រឿង និង​កម្លាំង​ប្រមាណ​១០០​នាក់ ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នេះ​។ លើស​ពី​នេះ​ទៅ​ទៀត សម្រាប់​កងកម្លាំង​របស់​កងពលតូច​លេខ​៧០ មិន​ត្រឹមតែ​ទឹកជំនន់​ទេ គឺ​កន្លង​មក​កម្លាំង​បាន​ចុះ​បេសកកម្ម​ការពារ​ថ្នាក់​នាំ បាន​ទៅ​ជួយ​សង្គ្រោះ​ពន្លត់​អគ្គិភ័យ គ្រោះថ្នាក់​ចរាចរណ៍ និង​បាន​ចូលរួម​ការងារ​មនុស្សធម៌​ជា​ច្រើន​ទៀត​ផង​ដែរ​។

ជា​ពិសេស​លោក​ឧត្តមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់ មេបញ្ជាការ​កងពលតូច​លេខ​៧០ តែងតែ​យកចិត្តទុកដាក់ និង​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ជា​និច្ច ហើយ​ក៏​បាន​ដាក់​បទបញ្ជា​ភ្លាម​ៗ នៅ​ពេល​ប្រជាពលរដ្ឋ​មាន​បញ្ហា ដើម្បី​ដោះស្រាយ​ការ​លំបាក​ទាំងនោះ ជូន​ដល់​ពួក​គាត់​គ្រប់ពេលវេលា​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ