ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង ដើម្បី​ត្រៀម​បង្ការ និង​ដោះស្រាយ​ទាន់​ពេលវេលា

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ត្រៀម​បង្ការ និង​ដោះស្រាយ​ទាន់​ពេលវេលា ក្នុង​ករណី​មាន​គ្រោះ​ជំនន់​ទឹកភ្លៀង​ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅ​ឃុំ​ណ​ង់​ឃី​លិ​ក និង​ឃុំរ​យ៉…

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ត្រៀម​បង្ការ និង​ដោះស្រាយ​ទាន់​ពេលវេលា ក្នុង​ករណី​មាន​គ្រោះ​ជំនន់​ទឹកភ្លៀង​ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅ​ឃុំ​ណ​ង់​ឃី​លិ​ក និង​ឃុំរ​យ៉ ក្នុងស្រុក​កោះ​ញែក ដើម្បី​ត្រៀមកម្លាំង​ការពារ ទុកជា​មុន​នូវ​គ្រោះ​មហន្តរាយ ដែល​អាច​កើតឡើង​នៅ​តំបន់​ដែល​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ដោយ​ជាយថាហេតុ​ដូច​បណ្តា​ខេត្ត​ផ្សេង​ៗ​។

ឯកឧត្តម​អភិបាលខេត្ត បាន​ឲ្យ​ដឹង​ថា ក្នុង​ស្ថានភាព​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា នៅ​ខេត្តមណ្ឌលគិរី រហូត​មក​ដល់​ពេល​នេះ បាន​រង​ផល​ប៉ះពាល់​ផ្លូវ និង​ផ្ទះសម្បែង​មួយ​ចំនួន​នៅ​ឃុំ​ចំនួន​បី គឺ​ឃុំ​ណ​ង់​ឃី​លិ​ក និង​ឃុំរ​យ៉ ក្នុងស្រុក​កោះ​ញែក និង​ឃុំ​មេ​ម៉​ង់ ក្នុងស្រុក​កែវ​សីមា តែ​មិន​បណ្តាល​ឲ្យ​បាតបង់​ដល់​អាយុជីវិត និង​ខូចខាត​ដល់​លំនៅ​ដ្ឋា​ន រួម​ទាំង​ដំណាំ​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​នោះ​ទេ ។ ដោយឡែក​ស្ថានភាព​ទឹក​ដែល​ឡើង​នៅ​តំបន់​ទាំងនោះ គឺ​មានការ​ស្រក់​ចុះ​ទៅ​វិញ​ហើយ​។

ឯកឧត្តម​បញ្ជាក់​ថា បើ​ទោះបីជា​នៅ​តាម​ឃុំ​/​ស្រុក ដែល​នៅ​តាម​បណ្តោយ​អូរ ឬ​ទន្លេ ក៏​ដូច​ជា​ខេត្ត​ទាំងមូល មិន​ទាន់​ជួប​បញ្ហា​ប្រឈម​នូវ​គ្រោះ​ទឹកជំនន់ ដូច​បណ្តា​រាជធានី​ខេត្ត​ផ្សេង​ៗ​ក៏​ពិតមែន តែ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​។ ឯកឧត្តម អភិបាលខេត្ត បាន​បន្ថែម​ថា ក្នុង​ការ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​នេះ អាជ្ញាធរ​ខេត្ត ក៏​បាន​ត្រៀមកម្លាំង​ចំនួន​ពីរ​ក្រុម មាន​កម្លាំង​ស្នងការ​នគរបាល​ខេត្ត កម្លាំង​អធិការ​ស្រុក ប៉ុស្តិ៍​រដ្ឋបាល និង​ប្រជា​ការពារ​ចំនួន ៦០​នាក់ ប្រចាំការ នៅ​ឃុំ​ណ​ង់​ឃី​លិ​ក ស្រុក​កោះ​ញែក និង​កម្លាំង​ស្នងការ​នគរបាល​ខេត្ត​ចំនួន ២០​នាក់ កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី ចំនួន​១០​នាក់ ប្រចាំការ ដើម្បី​ត្រៀម​ចុះ​ជួយ​អន្តរាគមន៍​បាន​ទាន់​ពេលវេលា ក្នុង​ករណី​ទឹកជំនន់ ដែល​អាច​កើតឡើង​ជាយថាហេតុ​៕ ដោយ ៖ សាយ ករុណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ