ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនប់​ទឹក​តំបន់​អាច​ស្តុក​ទឹកបាន ប្រមាណ​១២​លាន​ម៉ែត្រគូប​សម្រាប់​ស្រោចស្រព​ដំណាំ

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រោម​តាម​យកចិត្តទុកដាក់​ពី​ស្ថាប័ន​ជំនាញ​មន្ទីរ​កសិកម្ម និង​ធនធានទឹក ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​សហការី​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ដំណាំ​ស្រូវ​របស់​ប្រជា​កសិករ​នៅ​ក្នុង​ឃុំ​ត្រពាំង​គរ ឃុំ​ខ្នុរ​ដំបង ក្នុងស្រុក​ជើងព្រៃ​។…

ខេត្តកំពង់ចាម ៖ ក្រោម​តាម​យកចិត្តទុកដាក់​ពី​ស្ថាប័ន​ជំនាញ​មន្ទីរ​កសិកម្ម និង​ធនធានទឹក ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​សហការី​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ដំណាំ​ស្រូវ​របស់​ប្រជា​កសិករ​នៅ​ក្នុង​ឃុំ​ត្រពាំង​គរ ឃុំ​ខ្នុរ​ដំបង ក្នុងស្រុក​ជើងព្រៃ​។ បន្ទាប់​មក​ឯកឧត្តម អភិបាលខេត្ត បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទំនប់​ទឹក​តំបន់ ដែល​ត្រូវ​បាន​ជួសជុល​ឡើង​វិញ​ដោយ​ក្រសួង​ធនធានទឹក មាន​ទីតាំង​ស្ថិត​នៅ​ព្រំប្រទល់​ព្រៃឈរ និង​ជើងព្រៃ សកម្មភាព​ចុះ​ពិនិត្យ​នេះ​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៦ តុលា ២០២០​។

ជាមួយ​នោះ​អាជ្ញាធរ​ខេត្ត បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ជំនាញ​ត្រូវ​បន្ត​យកចិត្តទុកដាក់ ពិសេស​ត្រូវ​សន្សំ​ទឹក​ទុក​សម្រាប់​ស្រោចស្រព​ដំណាំ​ស្រូវ របស់​ប្រជា​កសិករ​ធ្វើ​យ៉ាងណា​មិន​ឲ្យ​ខ្វះខាត​ទឹក​។ លោក អ៊ុ វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​រយៈ​នេះ​ប្រទេស​កម្ពុជា​បាន​ទទួល​រង​នូវ​សម្ពាធ​ទាប និង​ឥទ្ធិពល​ព្យុះ​ពី​បណ្ដា​ប្រទេស​ជិតខាង ក៏​បាន​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​ជោគ​ជាំ​រហូត​ដល់​មាន​ទំនប់​ខ្លះ​ក៏​បាន​បើកទ្វារ​ទឹក​ចំហ​ចោល​ដើម្បី​ចៀសវាង​ក៏​បាក់​កើតឡើង ជាយថាហេតុ​ណាមួយ​។ ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម​អភិបាលខេត្ត រួម​ជាមួយ​មន្ទីរ​ជំនាញ​នៅ​ជុំវិញ​ខេត្ត បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ជើងព្រៃ ដោយ​ផ្ទាល់​តាម​រយៈ​ភ្លៀង​បាន​បង្អុរ​ធ្លាក់​ចុះ​មក​ច្រើន​ធ្វើ​ឲ្យ​តំបន់​នានា​ជា​ច្រើន​កន្លែង មានទឹក​សម្បូរហូរហៀរ​មិន​មាន​បញ្ហា​ចោទ​ដោយ​ត្រូវ​ខ្វះខាត​ទឹក​នោះ​ទេ​។

លោក​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត បាន​បន្ត​ថា​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​បាន​ពិនិត្យ​ដំណាំ​ស្រូវ​របស់​កសិករ​នៅ​ឃុំ​ត្រពាំង​គរ រួច​មក​ក៏​បាន​អញ្ជើញ​ចុះ​មក​ពិនិត្យ​នៅ​ទំនប់​ទឹក​តំបន់ ដែល​ទើបតែ​កសាង​ឡើង​ដោយ​ក្រសួង​ធនធានទឹក តាម​រយៈ​ការ​ស្នើ​សុំ​របស់​រដ្ឋបាល​ខេត្ត ដែល​មាន​ទីតាំង​ស្ថិត​នៅ​ព្រំប្រទល់​រវាង​ស្រុក​ព្រៃឈរ និង​ជើងព្រៃ​។​មួយ​រយៈ​កន្លង​ទៅ​ទឹកទន្លេ​មេគង្គ​បាន​ឡើង​មក​ធ្វើ​ឲ្យ​ផង​ចូល​ក្នុង​អាង​ទឹកបាន​បន្តិច​រួច​ក៏​បាន​ស្រក​ទៅ​វិញ តែ​ចុង​ក្រោយ​នេះ​ដោយសារ​តែ​ប្រទេស​កម្ពុជា បាន​រង​នូវ​សម្ពាធ និង​ឥទ្ធិពល​ព្យុះ​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​ជា​ច្រើន​មេ ហើយ​ទឹកបាន​ហូរ​ចាក់​ចូល​ទៅ​ក្នុង​អាង​ទំនប់​ស្តុក​បាន​ប្រមាណ​ចន្លោះ​៧០​ទៅ​៧៥%​។

ហើយ​ប្រសិនបើ​មេឃ​នៅ​តែ​បន្ត​ភ្លៀង​ធ្លាក់​បន្ថែម​ទៀត នោះ​នឹង​អាច​ធ្វើ​ឲ្យ​ទឹក​នៅ​ក្នុង​អាង​ស្តុក​ទុក បាន​រហូត​ដល់ ១០០%​។ ដូច្នេះ​នៅ​ក្នុង​រដូវ​ប្រាំ​កន្លង​មក​ប្រជា​កសិករ​នៅ​តំបន់​ព្រំប្រទល់​ស្រុក​ទាំង​ពីរ​ព្រៃឈរ និង​ជើងព្រៃ​មិន​ខ្វះខាត​ទឹក សម្រាប់​ស្រោចស្រព​ដំណាំ​ស្រូវ​រួម និង​ដំណាំ​រួម​ផ្សំ​ផ្សេង​ៗ​ទៀត​នោះ​ទេ​។ សូម​បញ្ជាក់​ថា អាង​ស្តុក​ទឹក​នេះ​អាច​ផលិត​ស្រូវ​វស្សា និង​ស្រូវប្រាំង​បាន​រហូត​ដល់​ជិត​២​ពាន់​ហិ​កតារួម​នឹង​ដំណាំ​ផ្សេង​ទៀត​។ លោក អ៊ុ វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​បាន​បញ្ជាក់​ថា កន្លង​ទៅ​ពេល​ដែល​ទំនប់​តំបន់​នេះ​មិន​ទាន់​ត្រូវ​បាន​ជួសជុល​ប្រជា​កសិករ​តែងតែ​ខ្វះខាត​ទឹក​ក្នុង​ការ​ស្រោចស្រព​ដំណាំ​ស្រូវ ដែល​បង្ក​ជា​ការ​លំបាក​ដល់​អាជ្ញាធរ​។

តែ​ដោយ​មានការ​ចូល​ចិត្ត​ទុកដាក់​ពី​សំណាក់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ទំនប់​នេះ​ត្រូវ​បាន​ធ្វើការ​ជួសជុល​កែ​លម្អ​ឲ្យ​ប្រសើរ​ឡើង​វិញ ហើយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​នាំ​គ្នា​សប្បាយ​រីករាយ និង​លែង​ខ្វះខាត​ទឹក​ទៀត​ហើយ​។ ជាមួយ​នោះ​អភិបាលខេត្ត​ក៏​បាន​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ ត្រូវ​បន្ត​ការ​តាមដាន និង​យកចិត្តទុកដាក់​ធ្វើ​យ៉ាងណា​រក្សា​ទឹក ដែល​ទុក​ក្នុង​អាង​ទំនប់​នេះ​ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ដល់​ប្រជា​កសិករ​កុំ​ឲ្យ​ខ្វះខាត​ទឹក សម្រាប់​ស្រោចស្រព​ដំណាំ​ស្រូវ​៕ ដោយ ៖ យ៉ា​ន់ ចាន់ ថេ​ត​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ