ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ែអើយ! ​គុយទាវ​១​ចាន ៣​ម៉ឺន​រៀល នៅ​ផ្សារ​ព្រែក​ជ្រៃ ឡើងថ្លៃ​តាម​ទឹកជំនន់ឫ?

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ធ្លាប់តែ​ឮ និង​ឃើញ​ពេល​បុណ្យ​ជាតិ​ម្ដង​ៗ បងប្អូន​ប្រជាជន​ខ្មែរ​យើង​ដើរ​លេង​លំហែកាយ​នៅ​តាម​តំបន់​ទេសចរ​ណ៏​មួយ​ចំនួន ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​អ្នកលក់​ខ្លះ ដំឡើង​ថ្លៃ​កប់​ពពក​តែ​ម្តង ចំណែក​ករណី​មួយ​នេះ​វិញ អាហារ​ដ្ឋា​ន​មួយ​កន្លែង​ដែល​កំពុង​រង​នូវ​ទឹកជំនន់…

រាជធានី​ភ្នំពេញ ៖ ធ្លាប់តែ​ឮ និង​ឃើញ​ពេល​បុណ្យ​ជាតិ​ម្ដង​ៗ បងប្អូន​ប្រជាជន​ខ្មែរ​យើង​ដើរ​លេង​លំហែកាយ​នៅ​តាម​តំបន់​ទេសចរ​ណ៏​មួយ​ចំនួន ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​អ្នកលក់​ខ្លះ ដំឡើង​ថ្លៃ​កប់​ពពក​តែ​ម្តង ចំណែក​ករណី​មួយ​នេះ​វិញ អាហារ​ដ្ឋា​ន​មួយ​កន្លែង​ដែល​កំពុង​រង​នូវ​ទឹកជំនន់ បែរជា​លក់​ម្ហូបអាហារ​ថ្លៃ សូ​ម្បី​តែ​ក្រុម​ជួយ​សង្គ្រោះ ក៏​មិន​លើកលែង​ដែរ គុយទាវ​មួយ​ចាន ៣​ម៉ឺន​រៀល​, បាយ​ម្ហូប​៤​មុខ អស់​រហូត​ដល់ ២៩ ម៉ឺន​រៀល​ឯណោះ ។

បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ​មានឈ្មោះ​ថា Sopheak Chan បាន​បង្ហោះ​សារ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ តុលា ២០២០​នេះ​ដូច្នេះ​ថា «​ម៉ែអើយ​គុយទាវ​មួយ​ចាន ៣​ម៉ឺន អាហារ​ពេល​ថ្ងៃ ញ៉ាំ​ដប់​នាក់ ៖ ស្ងោរ​ម្រះ ស្ងោរ​ជី​ឆាយ ចៀន​ជូរអែម​ត្រី ប្រហុក​ខ្ទី​ស អស់ ២៩​ម៉ឺន ព្រះ​! គេ​ជួយ​គាត់ គាត់​ជួយ​គេ​វិញ​ដែរ​តែ​ជួយ​មួយ​ទំហឹង​ម៉​ង ? ទាហាន គេ​ទៅ​ជួយ​ប្រជាពលរដ្ឋ​កំពុង​ជួប​គ្រោះ​ជំនន់​ទឹកភ្លៀង​មិន​បាន​ដេក ទាំង​កម្លាំងកាយ​ចិត្ត ។ គាត់​វិញ មិន​បាន​ជួយ​អី តែ​លក់​តម្លៃ​ដែល​មិន​គួរ​យក​បាន​ទៀត មិនមែន​សុំ​អោយ​ចែក​ទេ សុំ​ត្រឹម​លក់​តែ​តម្លៃ​ធម្មតា​ទៅ កុំ​លក់​ឡើង​ពេក បើ​គេ​ដឹង​ថា​ថ្លៃ ក៏​មិន​ចូល​ដែរ​» ។

ក្រោយ​គណនី​ខាងលើ​ធ្វើការ​បង្ហោះ ធ្វើ​អោយ​មហាជន​ជា​ច្រើន​មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង និង​អ្នកខ្លះ​បាន​រិះគន់​ទៅ​លើ​អាហារ​ដ្ឋា​ន​មួយ​កន្លែង នៅ​ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​ជា​តំបន់​ទឹក​ជន់​លិច​ហើយ លក់​ម្ហូបអាហារ​ថ្លៃ​ហួសហេតុ ន​លើកលែង​សូ​ម្បី​កងទ័ពជើងទឹក​ជួរ​មុខ​ដែល​ប្រចាំការ​ជួយ​សង្គ្រោះ នៅ​ផ្សារ​ព្រែក​ជ្រៃ​ក៏​ដោយ ។

ទោះជា​យ៉ាងណា នេះ​ជា​ការ​លើក​ឡើង​របស់​កងទ័ពជើងទឹក​ម្នាក់ ភាក់​ងារ​យក​ព័ត៌មាន​កោះសន្តិភាព​ប្រចាំ​ខណ្ឌដង្កោ នៅ​មិន​ទទួល​បានការ​បំភ្លឺ​ពី​ម្ចាស់​អាហារ​ដ្ឋា​ន​មួយ​កន្លែង នៅ​ផ្សារ​ព្រែក​ជ្រៃ​នោះ នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ