ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ចំការ​ធំ​ៗ​ដាក់​ពាក្យ​ស្នើ​សុំ​នាំ​ចេញ​ស្វាយ​ស្រស់​ទៅ​ចិន​ខណៈ​ការ​ផ្គត់ផ្គង់​ក្នុងស្រុក​លើស​តម្រូវការ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​ស្វាយ​ស្រស់​អាច​ថា ការ​ផ្គត់ផ្គង់​ឈាន​ទៅ​ដល់​ដំណាក់កាល​មួយ​លើស​ពី​តម្រូវការ ហើយ​តម្លៃ​ធ្លាក់​ចុះ​នៅ​ពេល​ស្វាយ​មាន​ច្រើន​នៅ​លើ​ទីផ្សារ ។ ដោយ​មើលឃើញ​ពី​បញ្ហា​និង​ឱកាស​ក្រុមហ៊ុន​ឬ​ម្ចាស់​ចំការ​ស្វាយកែវ​រមៀត​ដែល​មាន​ផ្ទៃដី​ធំ​ៗ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​នាំ​ចេញ​ស្វាយ​ស្រស់​ទៅ​កាន់​ទីផ្សារ​តាម​រយៈ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​។ បើ​តាម​ប្រធាន​សហគមន៍​ស្វាយកែវ​រមៀត​គិរី​រម្យ លោក អ៊ុ សា​វឿ​ន…

រាជធានី​ភ្នំពេញ​៖ ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​ស្វាយ​ស្រស់​អាច​ថា ការ​ផ្គត់ផ្គង់​ឈាន​ទៅ​ដល់​ដំណាក់កាល​មួយ​លើស​ពី​តម្រូវការ ហើយ​តម្លៃ​ធ្លាក់​ចុះ​នៅ​ពេល​ស្វាយ​មាន​ច្រើន​នៅ​លើ​ទីផ្សារ ។ ដោយ​មើលឃើញ​ពី​បញ្ហា​និង​ឱកាស​ក្រុមហ៊ុន​ឬ​ម្ចាស់​ចំការ​ស្វាយកែវ​រមៀត​ដែល​មាន​ផ្ទៃដី​ធំ​ៗ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​នាំ​ចេញ​ស្វាយ​ស្រស់​ទៅ​កាន់​ទីផ្សារ​តាម​រយៈ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​។

បើ​តាម​ប្រធាន​សហគមន៍​ស្វាយកែវ​រមៀត​គិរី​រម្យ លោក អ៊ុ សា​វឿ​ន បានឱ្យ​ដឹង​ថា​ក្នុង​ចំណោម​សមាជិក​សហគមន៍​សរុប​ជាង​៤០​នាក់ មាន​២៩​នាក់​ហើយ​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​នាំ​ចេញ​ស្វាយ​ស្រស់​ទៅ​ប្រទេស​ចិន ហើយ​នៅ​ក្នុង​នោះ​សុទ្ធតែ​ម្ចាស់​ចំការ​ស្វាយ​ធំ​ៗ​ឬ​មាន​ផ្ទៃដី​ដាំ​ដុះ​ស្វាយ​ចាប់ពី​៣០ ឬ​៥០​ហិ​កតា​។

លោក អ៊ុ​សា​វឿ​ន បានឱ្យ​ដឹង​ថា « ក្នុង​ចំណោម សមា​ជិត​សហគមន៍​ស្វាយកែវ​រមៀត​គិរី​រម្យ​ជាង​៤០​គ្រួសារ បាន​ទៅ​ដាក់​ពាក្យ​ស្នើ​សុំ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ទៅ​ប្រទេស​ចិន បាន​២៩​នាក់​ហើយ ។​សម្រាប់​អ្នក​ផ្សេង​មិន​ទាន់​បាន​ទៅ​ដាក់​ពាក្យ​ដោយសារ អ្នកខ្លះ​មាន​ចំការ​ស្វាយ​តិចតួច​ពេក ហើយ​អ្នកខ្លះ​ទៀត​ដាំ​ស្វាយ​ចម្រុះ​លាយ​គ្នា​។​តែ​សម្រាប់​ម្ចាស់​ចំការ​២៩​នាក់​នេះ គឺ​សុទ្ធតែ​ដាំ​ស្វាយ​សុទ្ធ ហើយ​ម្នាក់​ៗ​មាន​ផ្ទៃដី​ចំការ​ពី​៥០​ហិ​កតា​ដល់​១០០​ហិ​កតា​ឡើង​។​ជាក់​ស្តែ​សម្រាប់​គ្រួសារ​ខ្ញុំ មាន​ដីចំការ​១៨០​ហិ​កតា ក្នុង​នោះ​ប្រមាណ​១០០​ហិ​កតា​បាន​និង​កំពុង​ផ្តល់​ផល​»​។

ស្រប​ពេល​ការ​ដាក់​ពាក្យ​ស្នើ​សុំ​នាំ​ចេញ​ស្វាយ​ស្រស់​របស់​ម្ចាស់​ចំការ​នៅ​រង​ចំការ​ចុះ​វាយតម្លៃ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ការ​ដាំ​ដុះ​ស្វាយ​នៅ​កម្ពុជា​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​ការ​ផ្គត់ផ្គង់​ស្វាយ​ស្រស់​នៅ​ក្នុង​លើស​ពី​តម្រូវការ​។

លោក​លើក​ឡើង​ថា «​ស្វាយ​នៅ​ពេល​បច្ចុប្បន្ន​នេះ ចូល​ទៅ​ដល់​លើស​តម្រូវការ​ក្នុងស្រុក​ទៅ​ហើយ​រយៈពេល​៣​ឆ្នាំ​កន្លង​មកនេះ​។ ពេល​ស្វាយ​បាន​ផល​គ្រប់​គ្នា តម្លៃ​ធ្លាក់​ចុះ​មក​៣០០​ឬ​៤០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ក៏​មាន​ដែរ​។​អីចឹង​បានជា​យើង​ខិតខំ​ពុះពារ​រក​ទីផ្សារ​ធំ​របស់​ចិន ក្រែង​គ្រាន់​បាន​ស្រង់​ដើម​បាន​ខ្លះ​» ។

លោក​បន្ត​ថា តម្រូវការ​និង​តម្លៃ​ស្វាយ​នៅ​កម្ពុជា​នៅ​ពេល​កន្លង​មក​ក៏​ដូច​ជា​សព្វ​ថ្ងៃនេះ គឺ​ស្ថិត​នៅ​លើ​ឈ្មួញ​ដែល​បាន​បោះទីតាំង​នៅ​ស្រុក​ខ្មែរ​។ អីចឹង​យើង​មាន​តែ​លក់​ទៅ​ឱ្យ​គេ ដល់​ពេល​ណា​គេ​ថា​ច្រើន តម្លៃ​ធ្លាក់​ចុះ ។​តែបើ​និយាយ​ពី​ការ​ផលិត​ក្នុងស្រុក​នៅ​ពេល​កន្លង​មក​មាន​រោងចក្រ​កែ​ច្នៃ​២​ឬ​៣ ទទួលយក​មួយ​ថ្ងៃ​បាន​ត្រឹម​១០​ឬ​២០​តោន ធ្វើ​ម៉េច​ស្រូប​យក​ស្វាយ​អស់ បើ​មួយ​ថ្ងៃ​គិត​ជា​មធ្យម​មាន​១០០​តោន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ