បញ្ចប់ពាក្យចចាមអារ៉ាម! Adama Traoré ត្រៀមតកុងត្រាជាមួយ Wolves
អង់គ្លេស ៖ កីឡាករ Adama Traoré ត្រូវបានរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេច ដើម្បី បន្តកុងត្រាថ្មីជាមួយ Wolves ដែលនឹងធ្វើឱ្យរូបគេទទួលបានថ្លៃនឿយហត់ចំនួន…
អង់គ្លេស ៖ កីឡាករ Adama Traoré ត្រូវបានរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេច ដើម្បី បន្តកុងត្រាថ្មីជាមួយ Wolves ដែលនឹងធ្វើឱ្យរូបគេទទួលបានថ្លៃនឿយហត់ចំនួន…
អង់គ្លេស ៖ កីឡាករ Adama Traoré ត្រូវបានរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេច ដើម្បី បន្តកុងត្រាថ្មីជាមួយ Wolves ដែលនឹងធ្វើឱ្យរូបគេទទួលបានថ្លៃនឿយហត់ចំនួន ១០ម៉ឺនផោនក្នុងមួយសប្តាហ៍។
ទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្សែបម្រើស្លាប Adama Traoré បានធ្វើឱ្យក្លិបកំពូលៗនៅអឺរ៉ុបជាច្រើនចង់បានរូបគេ ជាពិសេសគឺក្រុម Barcelona និងក្រុម Liverpool។ ហើយទម្រង់លេងដ៏លេចធ្លោរដូវកាលនេះ បានធ្វើឱ្យក្រុមជម្រើសជាតិអេស្ប៉ាញសម្រេចកោះហៅកីឡាករវ័យ ២៤ឆ្នាំរូបនេះ ចូលរួមជាមួយក្រុមឈុតធំជាលើកដំបូងកាលពីពេលថ្មីៗ និងបានបង្ហាញខ្លួនក្នុងជំនួបមិត្តភាពទល់នឹងព័រទុយហ្គាល់ផងដែរ កាលពីដើមខែតុលាកន្លងទៅ។
សូមរំលឹកថា Adama Traoré នៅសល់កុងត្រា ២ឆ្នាំទៀតប៉ុណ្ណោះ បន្ទាប់ពីបានផ្លាស់ពីក្លិប Middlesbrough មកចូលរួមជាមួយ Wolves កាលពីខែសីហា ឆ្នាំ២០១៨ ក្នុងតម្លៃកំណត់ត្រារបស់ក្លិប ២០លានផោនជាមួយកុងត្រារយៈពេល ៤ឆ្នាំ៕ (ដកស្រង់ចេញពី The Sun)
ចែករំលែកព័តមាននេះ