ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា! បាក់​ល្វែង​ផ្ទះខាង​មុខ​ធ្លាក់​ទឹក​​៣​នាក់ឪពុកកូន សង្គ្រោះ​​បាន​កូនៗ តែ​ឪពុក

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មានជ័យ ៖ បុរស​ជា​ឪពុក​បាន​នាំ​កូន​២​នាក់ ទៅ​មើល​ផ្ទះ​ដែល​លិច​ទឹកជំនន់​ហូរ​ពី​ថៃ ​ក៏​បាន​ជួបនឹង​គ្រោះ​អកុសល​ដោយសារ​តែ​​ទឹក​ហូរ​ខ្លាំង​ពេក បាន​​បុក​ធ្វើ​ឱ្យ​បាក់​ល្វែងផ្ទះ​ខាង​មុខ បណ្តាល​ឱ្យ​ធ្លាក់​លង់ទឹក​ទាំង​៣​នាក់​ឪពុក​ និង​កូន តែ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ភ្លាម​ៗ​កូនប្រុស​ស្រី​២​នាក់ ។…

ខេត្ត​បន្ទាយ​មានជ័យ ៖ បុរស​ជា​ឪពុក​បាន​នាំ​កូន​២​នាក់ ទៅ​មើល​ផ្ទះ​ដែល​លិច​ទឹកជំនន់​ហូរ​ពី​ថៃ ​ក៏​បាន​ជួបនឹង​គ្រោះ​អកុសល​ដោយសារ​តែ​​ទឹក​ហូរ​ខ្លាំង​ពេក បាន​​បុក​ធ្វើ​ឱ្យ​បាក់​ល្វែងផ្ទះ​ខាង​មុខ បណ្តាល​ឱ្យ​ធ្លាក់​លង់ទឹក​ទាំង​៣​នាក់​ឪពុក​ និង​កូន តែ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ភ្លាម​ៗ​កូនប្រុស​ស្រី​២​នាក់ ។ ចំណែក​បុរស​ជា​ឪពុក​ត្រូវ​ទឹក​ហូរ​នាំ​យក​ទៅ​បាត់​រក​មិន​ទាន់​ឃើញ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៦ ស្ថិត​ក្នុងភូមិ​កស្សិន ឃុំ​ថ្មពួក ស្រុក​ថ្មពួក ។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុក​ថ្មពួក​បាន​ប្រាប់​ថា ទឹកជំនន់​បាន​ហូរ​ធ្លាក់​ពី​ថៃ​ បណ្តាល​ឱ្យ​លិច​ផ្ទះសម្បែង​ពលរដ្ឋ​និង​លិច​ផ្លូវ ។ ៣​នាក់​គឺ​ឪពុក​កូន​២​នាក់​បាន​ទៅ​យក​អី​វា​៉​ន់ ​និង​សម្ភារ​ពី​ក្នុងផ្ទះ ពេល​ទៅ​ដល់​បាន​ឡើង​លើ​ផ្ទះ​ទៅ​យក​អីវ៉ាន់​ក៏​ត្រូវ​ទឹកជំនន់​ដែល​ហូរ​កាត់​ផ្លូវ​នៅ​ក្បាល​ស្ពានថ្ម​ខាងត្បូង​បាន​ហូរ​បុក​ផ្ទះ ​បណ្តាល​ឱ្យ​បាក់​ផ្នែក​ខាង​មុខ ហើយ​កូនស្រី​ធ្លាក់​តោង​ជាប់​សសរផ្ទះ ។ ចំណែក​កូនប្រុស​ហូរ​ទៅ​តាម​ទឹក​ប្រមាណ​ជា​ជាង​១០០​ម៉ែត្រ​ក៏​បាន​តោង​ជាប់​មែកឈើ​ហើយ​ស្រែក​ឱ្យ​គេ​ជួយ​បាន​ផុត​ពី​គ្រោះថ្នាក់ តែ​អកុសល​បុរស​ជា​ឪពុក​ត្រូវ​បាន​ទឹក​ហូរ​យក​ទៅ​បាត់ ព្រោះ​ទីនោះ​ចំ​មុខទឹក​ហូរ​កួច ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ទឹក​ហូរ​រសាត់​ឪពុក​ទៅ​បាត់ កម្លាំង​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ដែល​មាន​អូ​ប័​រ​រួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បាន​សហការ​គ្នា​ចុះ​រក​រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ តែ​មិន​ទាន់​រក​ឃើញ​ជន​រង​គ្រោះជា​ឪពុក​ដែល​ហូរ​ទៅ​បាត់​នោះ​ឃើញ​នៅឡើយ​ទេ ។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន បាន​បញ្ជាក់​ថា ​៖ ​នៅ​ស្រុក​ថ្មពួក មាន​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​លង់​បាត់​បង់​ជីវិត​មាន​២​ករណី​ហើ​បណ្តាល​ឱ្យ​​បាត់​បង់​ជីវិត​មនុស្ស​ចំនួន​​៣​នាក់ ។ លោក​បាន​អំពាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ​ចំពោះ​កូនចៅ​កុំឱ្យ​មាន​គ្រោះថ្នាក់​កើតឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ