ឥទ្ធិពល​ព្យុះ​ធ្វើ​ឱ្យ​តំបន់​មួយ​ចំនួន​នៅ​សៀមរាប​មាន​ជំនន់​ទឹកភ្លៀង


ខេត្តសៀមរាប ៖ អាជ្ញាធរ​ខេត្ត​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ មាន​ភ្លៀងធ្លាក់​ជាប់​ៗ​​គ្នា​បណ្តាល​ឲ្យ​ស្រុក​មួយ​ចំនួន​នៃ​ខេត្តសៀមរាប ត្រូវ​ទឹក​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ ហូរ​លើផ្លូវ​កៅស៊ូ និង​ហូរ​ដាច់​ផ្លូវ​ក្រួស​ក្រហម​ផង​ដែរ ។ ក្នុង​ស្ថានភាព​នេះ ឯកឧត្តម ទៀ សីហា អភិបាល​ខេត្ត បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​និង​មន្ត្រី​រាជការ ចុះ​ចែក​អំណោយ​និង​សង្គ្រោះ​ពលរដ្ឋ​ទៅ​រក​ទីទួល​មាន​សុវត្ថិភាព ។

ជុំវិញ​ការ​ជន់​លិច​នេះ​ដែរ អភិបាលស្រុក​បន្ទាយស្រី លោក ឃឹម ហ្វី​ណ​ង់ បាន​ឲ្យ​ដឹង​ថា ជំនន់​ទឹក
ភ្លៀង​នេះ​បាន​ហក់​ឡើង​ខ្លាំង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ ដែល​ស្រុក​បន្ទាយស្រី​កំពុង​ទទួល​រង​ឥទ្ធិពល​នៃ​ព្យុះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​ជោកជាំ​នៅ​តំបន់​ភ្នំ​នៃ​ស្រុក​នេះ ។ ប្រជា
ពលរដ្ឋ​ដែល​រង​គ្រោះ​លិច​ផ្ទះ​ខ្លាំង ត្រូវ​បាន​អាជ្ញា​ធ​រដឹក​ជញ្ជូន​ចេញ​ទៅ​កាន់​ទីទួល​សុវត្ថិភាព និង​កំពុង​តែ​បន្ត​ជួយ​ពួក​គាត់​ផ្សេង​ៗ​ទៀត​។

លោក​អភិបាលស្រុក​បន្ត​ថា អាជ្ញាធរ​បាន​រៀបចំ​កន្លែង​ទីទួល​សម្រាប់​ស្នាក់​នៅ​សមរម្យ ឲ្យមាន​ភ្លើង និង​បង្គន់​សម្រាប់​ប្រើប្រាស់ ។ ជាមួយ​នេះ លោក​ក៏​បាន​អំពាវនាវ​ដល់​អ្នក​រស់នៅ​តាម​បណ្តោយ​ដងស្ទឹង សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្នខ្ពស់​ចំពោះ​ហានិភ័យ​នៃ​ជំនន់​ទឹកភ្លៀង​ដ៏​គំហុក​នេះ ជៀសវាង​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ ។ ជា​ពិសេស ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​សត្វ​មាន​ពិស ។

លោក​បន្ត​ទៀត​ថា ស្ថានភាព​ជំនន់​ទឹកភ្លៀង​គិត​ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ
២០២០ គឺ​ស្ថិត​នៅ​កៀក​នឹង​កម្រិត​ប្រកាស​អាសន្ន​(៦​ម៉ែត្រ​)​ហើយ ដែល​នឹង​តម្រូវ​ឲ្យ​មានការ​ជម្លៀស​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ទៀតទៅ​កាន់​ទីទួល​មាន​សុវត្ថិភាព ។

លោក​អភិបាលស្រុក​បញ្ជាក់​ថា រដ្ឋបាល​ស្រុក​បាន​សហការ​ជាមួយ​កម្លាំង​កងពលធំ​អន្តរាគមន៍​លេខ​២ អាជ្ញាធរ​មូលដ្ឋាន​នៅ​គ្រប់​ភូមិ ឃុំ​ទាំងអស់​នៃ​ស្រុក​បន្ទាយស្រី កំពុង​ត្រៀមកម្លាំង​អន្តរា​គមន៍​និង​ដុតដៃដុតជើង​កាយ​បើកមុខ​ទឹក ព្រមទាំង​តាមដាន​ឃ្លាំមើល​ជា​ប្រចាំ​ចំពោះ​ស្ថាន
ភាព​វិវឌ្ឍន៍​នៃ​ទឹកជំនន់​ទឹកភ្លៀង​នៅ ក្នុងស្រុក​បន្ទាយស្រី​នេះ​បន្ត​ទៀត ។

ចំណែក​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង បាន​ឲ្យដឹង​នៅ​ថ្ងៃ​ទី​១៨ ខែតុលា ដែរ​ថា នៅ​ស្រុក​ប្រាសាទ
បាគង​ក៏​មានការ​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​ដែរ ហើយ​អាជ្ញាធរ​ក៏​បាន​ចុះ​ជួយ​និង​ចែក​អំណោយ​ដល់​ពលរដ្ឋ​ដែល​រង​ការ​ប៉ះពាល់ ព្រមទាំង​ជម្លៀស​ពលរដ្ឋ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​។ រីឯ​នៅ​ស្រុក​ស្វាយ​លើ ក៏​មានការ​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ​ដូច​គ្នា ។

បច្ចុប្បន្ន អាជ្ញាធរ​ខេត្ត​កំពុង​តាមដាន​ការ​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ ដោយ​ដាក់​កម្លាំង​ចម្រុះ​ប្រចាំការ​នៅ​តាម​ស្រុក​នីមួយ​ៗដើម្បី​ចាំ​ជួ​យស​ង្ក្រោះ​ពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ