ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mbappé បោះ​សម្តី​ទៅ​កាន់ Man UTD និង Cavani មុន​ពេល​ប៉ះ​គ្នា​នៅ UCL

3 ឆ្នាំ មុន

បារាំង ៖ កីឡាករ Kylian Mbappé របស់​ក្រុម PSG បាន​ព្រមាន​ថា​ ខ្លួន​នឹង​មិន​យោគយល់​ដល់​អតីត​មិត្ត​រួម​ក្រុម​ចាស់​គឺ​កីឡាករ Edinson…

បារាំង ៖ កីឡាករ Kylian Mbappé របស់​ក្រុម PSG បាន​ព្រមាន​ថា​ ខ្លួន​នឹង​មិន​យោគយល់​ដល់​អតីត​មិត្ត​រួម​ក្រុម​ចាស់​គឺ​កីឡាករ Edinson Cavani ឡើយ នៅ​ពេល​ដែល​គេ​វិល​ត្រឡប់​មក​កាន់​ទឹកដី​បារាំង​ម្តងនេះ ក្នុង​នាម​ជា​គូប្រកួត​ប្រជែង​។

សមាជិក​ថ្មី Edinson Cavani បាន​បង្ហាញខ្លួន​លើក​ដំបូង​ចូលរួម​ហ្វឹកហាត់​ជាមួយ Man UTD កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ក្រោយ​ពី​សម្រេចការ​ផ្ទេរ​មក​កាន់​ក្លិប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Manchester មួយ​នេះ កាលពីដើម​ខែតុលា​កន្លង​ទៅ​។ ខ្សែប្រយុទ្ធ​អ៊ុយ​រ៉ា​ហ្គា​យ​វ័យ ៣៣​ឆ្នាំ​រូប​នេះ ក៏​នឹង​បង្ហាញខ្លួន​សម្រាប់ Man UTD ជា​លើក​ដំបូង​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ក្រប​ខណ្ឌ Champions League ទល់​នឹង​អតីត​ក្រុម​ចាស់​របស់​ខ្លួន PSG នៅ​រាត្រី​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​នេះ​។

យោង​តាម​សារព័ត៌មាន Get Football News France បាន​ចុះ​ផ្សាយ​ថា​មុន​ជំនួប​នេះ​កើតឡើង សិស្ស​ប្អូន Kylian Mbappé ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​​ជាមួយ Cavani កាលពី​នៅ PSG បាន​បោះពាក្យ​សម្តី​យ៉ាង​ដូច្នេះ​ថា «​ឥឡូវនេះ គាត់​ស្ថិត​នៅ​ក្រុម​ផ្សេង ដូច្នេះ​ខ្ញុំ​សូម​ជូនពរ​ឱ្យ​គាត់​ទទួល​បាន​ជោគជ័យ​នៅ​ទីនោះ​។ ប៉ុន្តែ​យើង​នឹង​ត្រូវ​ប្រកួត​តទល់​ជាមួយ​គាត់ ហើយ​យើង​នឹង​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ផ្តួល​គាត់​»៕

Cavani ហ្វឹកហាត់​ជាមួយ Man UTD

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ