ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ក្នុង​ការ​រក្សា​ផ្នត់គំនិត​រក​លុយ​បាន​កាន់តែ​ច្រើន

3 ឆ្នាំ មុន

អាជីវករ​ចាំបាច់​ត្រូវការ​ជំនួយ​ផ្នែក​ទីផ្សារ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​នានា​ក្នុង​សេដ្ឋកិច្ច​ព្រោះតែ​កូ​វី​ដ ១៩​។ អ្នកស្រី ជេ​នី​ហ្វឺ ខេ​ម (Jennifer Kem) ដែល​ជានា​យក​ប្រតិបត្តិ​របស់ The Master…

អាជីវករ​ចាំបាច់​ត្រូវការ​ជំនួយ​ផ្នែក​ទីផ្សារ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​នានា​ក្នុង​សេដ្ឋកិច្ច​ព្រោះតែ​កូ​វី​ដ ១៩​។ អ្នកស្រី ជេ​នី​ហ្វឺ ខេ​ម (Jennifer Kem) ដែល​ជានា​យក​ប្រតិបត្តិ​របស់ The Master Brand Institute បាន​ឆ្លងកាត់​ឧបសគ្គ​នេះ​ហើយ​នៅ​ពេល​ដែល​សហរដ្ឋអាមេរិក​ប្រឈម​មុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ ២០០៨ និង ២០០៩​។

អាជីវកម្ម​របស់​អ្នកស្រី​បាន​ប្រកាស​ក្ស័យ​ធុន អ្នកស្រី​បាន​ខ្ចី​លុយ​ពី​ម្តាយ និង​អ្នក​ដទៃ​ដើម្បី​ចាប់ផ្តើម​សា​ជា​ថ្មី​សម្រាប់​ខ្លួនឯង និង​កូនស្រី​ទាំង​ពីរ​របស់​អ្នកស្រី​។ បច្ចុប្បន្ន​អ្នកស្រី​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ពីរ​ដែល​មាន​ជំនាញ​ផ្នែក​បង្កើត​ប្រេ​ន និង​ផ្តល់​ទីប្រឹក្សា​ផ្នែក​ផ្សព្វផ្សាយ​។ខាងក្រោម​គឺជា​រូបមន្ត​សំខាន់​ៗ​ដែល​អ្នកស្រី​បាន​បង្កើត​ដើម្បី​ជួយ​ដល់​អ្នកដឹកនាំ​អាជីវកម្ម​ដទៃ​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​មិន​ថា​សេដ្ឋកិច្ច​កំពុង​មាន​ស្ថាន​ការ​បែប​ណា​។

១. ផ្នត់គំនិត
ជំហាន​ដំបូង​ក្នុង​រូបមន្ត​ខាងលើ​នេះ​គឺ​ការ​មាន​ផ្នត់គំនិត​ជា​អ្នកដឹកនាំ​អាជីវកម្ម​ពិតប្រាកដ​។ ក្នុង​ពេល​ដែល​ជួបនឹង​បញ្ហា​អ្នកមាន​ជម្រើស​ពីរ ចុះចាញ់ ឬ​គិត​ថា​វា​ជា​ឱកាស​ក្នុង​ការ​ដឹកនាំ​។ ប្រេ​ន​ធំ​ៗ​ជា​ច្រើន​ដែល​អ្នក​អាច​មើលឃើញ​ក្នុងថ្ងៃនេះ​បាន​ជោគជ័យ​ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​មាន​វិបត្តិ​។ Microsoft បាន​ជោគជ័យ​បន្ទាប់​ពី​មាន​វិ​បត្ត​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ ១៩៧៣​។

ទោះជា​ប្រាក់​ចំណេញ​របស់​អ្នក​ទទួល​រង​ការ​ប៉ះពាល់​ពិតមែន​ក្តី អ្នក​គួរ​ផ្តោត​ស្មារតី​លើ​ការ​ចូលរួម​របស់​អ្នក​ទៅ​វិញ​ព្រោះ​អតិថិជន​របស់​អ្នក​នៅ​តែ​ចង​ចាំ​អំពើ​ល្អ​ៗ ឬ​សេវា និង​ផលិតផល​ល្អ​ៗ​ដែល​អ្នក​បាន​ផ្តល់​ជូន​ពួក​គេ​។

២. ការ​ទំនាក់ទំនង
ក្នុង​ពេល​ដែល​មាន​វិបត្តិ អតិថិជន​របស់​អ្នក​ក៏​ត្រូវការ​ជំនួយ​ដែរ ដូច្នេះ​អ្នក​ត្រូវ​តែ​រក្សា​ការ​ទំនាក់ទំនង​ជាមួយ​អតិថិជន​របស់​អ្នក​ដោយ​យក​សហគមន៍​ជា​ធំ​។ បើ​អ្នកមាន​សមត្ថភាព អ្នក​ក៏​អាច​ចូលរួម​ជួយ​បរិច្ចាគ​និង​ចេញ​មុខ​ធ្វើ​សកម្មភាព​ដែល​ជួយ​ដល់​សហគមន៍​របស់​អ្នក​ដែរ​។

ជាមួយ​គ្នា​នេះ​ដែរ យោង​តាម​បទ​ពិសោធន៍​ផ្ទាល់ខ្លួន និង​ក្នុង​ការងារ​របស់​អ្នក តើ​អ្នក​បាន​សម្រេច​បាន​អ្វី និង​រៀន​បាន​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​អតិថិជន​របស់​អ្នក​ជឿ​ទុកចិត្ត​អ្នក​បាន?

៣. ការ​ផ្សព្វផ្សាយ
អ្នក​អាច​ចាប់ផ្តើម​គិត​ពី​វិធី​ក្នុង​ការ​យក​អ្វី​ដែល​អ្នក ឬ​អាជីវកម្ម​របស់​អ្នក​ទៅ​លក់​លើ​ប្រព័ន្ធ​សង្គម​។ បន្ទាប់​មក​ផ្សព្វផ្សាយ​ពី​អ្វី​ដែល​អ្នកមាន និង​អ្វី​ដែល​អ្នក​អាច​ជួយ​អ្នក​ដទៃ​បាន​។ ប្រសិនបើ​អ្នក​មិន​ទាន់​មាន​ជំនឿ​ចិត្ត​លើ​ផលិតផល ឬ​សេវាកម្ម​ថ្មី​ទាំងស្រុង​ទេ អ្នក​អាច​ធ្វើការ​សាកល្បង​ជា​មុន​សិន​ដើម្បី​ជៀសវាង​ការ​ខាតបង់​ធ្ងន់ធ្ងរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ