ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាព​ផ្លូវ​ជាតិ​លេខ​៤ មុខ​សាលា​ក្តី​ខ្មែរ​ក្រហម​ ក្រោយ​ពេល​ទឹក​ស្រក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទឹក​ដែល​ជន់​លិច​កំណាត់​ផ្លូវជាតិ​លេខ​៤ ចាប់តាំងពី​ផ្សា​រកំ​បូល ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល​រហូត​ដល់​មុខ​សាលាក្ដី​ខ្មែរក្រហម​និង​មុខ​បុរី​ញូ​វ​ថោ​ន ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ ទឹក​ដែល​ជន់​លិច​កំណាត់​ផ្លូវជាតិ​លេខ​៤ ចាប់តាំងពី​ផ្សា​រកំ​បូល ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល​រហូត​ដល់​មុខ​សាលាក្ដី​ខ្មែរក្រហម​និង​មុខ​បុរី​ញូ​វ​ថោ​ន ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ស្រក​ច្រើន​ហើយ និង​ឈាន​ទៅ​រក​ការ​ស្រក​រីង​គោក​ទាំងស្រុង​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ ។

ប្រសិនបើ​គ្មាន​ភ្លៀង​ធ្លាក់​បន្ត​ទៀត​ទេ គឺ​ប្រមាណ​៣​ទៅ​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ទឹក​និង​ស្រក​អស់​ពីលើ​ផ្លូវ ព្រោះ​នៅ​តំបន់​ខាងលើ​ដូច​ជា​នៅ​ឯ​ចំណុច​ភូមិ​ព្រៃ​រការ ឃុំ​ឆក់​ឈើ​នាង និង​ម្ដុំ​ផ្សារ​អង្គស្នួល ភូមិ​អង្គស្នួល ខេត្តកណ្ដាល ដែល​ត្រូវ​ទឹក​ជន់​លិច​ខ្លាំង​កាលពី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​នោះ​បាន​ស្រក​អស់ទាំង​ស្រុង​ហើយ ។

តាម​ការ​កត់សម្គាល់​ថ្មី​ៗ​បាន​ឲ្យ​ដឹង​ថា កំណាត់​ផ្លូវជាតិ​លេខ​៤ ចាប់ពី​ចំណុច​ផ្សា​រកំ​បូល ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ដល់​ចំណុច​មុខ​សាលាក្ដី​ខ្មែរក្រហម​និង​បុរី​ញូ​វ​ថោ​ន ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​ទឹក​ជន់​លិច​ច្រើន​ថ្ងៃ​មក​ហើយ ជា​ពិសេស​នៅ​មុខ​សាលាក្ដី​ខ្មែរក្រហម និង​បុរី​ញូ​វ​ថោ​ន​តែ​ម្ដង​ត្រូវ​ទឹក​លិច​មិន​ក្រោម​ពី​២០​ថ្ងៃ​ទេ ។

ខណៈ​ដែល​ទឹក​កំពុង​លិច​ខ្លាំង​ស្ទើរ​ក្លាយទៅជា​ស្ទឹង​នោះ​យានយន្ត​គ្រប់​ប្រភេទ ជា​ពិសេស​រថយន្ត​ធុន​យក្ស​ដឹក​ធ្ងន់​ៗ និង​រថយន្ត​ដឹក​កុងតឺន័រ​ជាដើម​បាន​បើក​ឆ្លងកាត់​​​រាប់​មិន​អស់​ទេ​ទាំង​យប់​ទាំង​ថ្ងៃ បង្ក​ឲ្យ​ផ្លូវ​ខូច​បណ្តើរ​ៗ​ក្លាយជា​សម្បុកមាន់ និង​ថ្លុក​ក្របី​ទៅ​ហើយ ។ ទើបតែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ដែល​សាលា​រាជធានី​ភ្នំពេញ ចេញ​បទបញ្ជា​ឲ្យ​អាជ្ញាធរ​មូល​ដ្ឋាន​បិទ​និង​ឃាត់​មិន​ឲ្យ​រថយន្ត​ធុន​ធំ​បើក​ឆ្លងកាត់​តទៅ​ទៀត​ព្រោះ​ទឹក​លិច​ខ្លាំង ។

អ្វី​ដែល​ជា​ការ​ចាប់អារម្មណ៍​ខ្លាំង​ថែម​ទៀត​នោះ គឺ​ក្រោយ​ពេល​ដែល​ទឹក​ស្រក​វិញ នៅ​ម្ដុំ​មុខ​សាលា​​ក្ដី​ខ្មែរក្រហម​ខាងកើត​វត្ត​កំ​បូល ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ផ្លូវ​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង​ដោយ​មាន​ជ​ង្ហុក​និង​រណ្ដៅ​តូច​ធំ​ជា​ច្រើន​កន្លែង បាក់បែក ក្លាយជា​រណ្តៅ​ធំ​ៗ​ហើយ​បើ​គ្មាន​ការ​ជួសជុល​ឲ្យ​បាន​ឆាប់​ទេ​នោះ​នឹង​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​គ្រប់ពេល​មិន​ខាន ។

ម្យ៉ាង​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ផ្លូវ​ខាងលើ​រង​ការ​ខូចខាត​នោះ គឺ​ដោយសារ​តែ​ទឹក​លិច​ច្រើន​ថ្ងៃ​ផង និង​ទ្រាំទ្រ​ជាមួយនឹង​ទម្ងន់​ដ៏​ធ្ងន់​របស់​ក្រុម​រថយន្ត​ធុន​ធំ​បើក​ឆ្លងកាត់​ទាំង​យប់​ទាំង​ថ្ងៃ ទ្រាំទ្រ​ម៉េច​បាន​ទៅ ។ នេះ​បើ​កុំ​តែ​បាន​អាជ្ញាធរ​បិទ​មិន​ឲ្យ​រថយន្ត​ធំ​ទាំងនោះ​ឆ្លងកាត់​បន្ត​ទៀត​នោះ​ប្រហែលជា​ត្រូវ​រង​ការ​ខូចខាត​កាន់តែ​ខ្លាំង​ជាង​នេះ​មិន​ខាន​ឡើយ​ម្ល៉េះ​ក្លាយជា​បឹង ជា​ត្រពាំង​ទៀត​ផង ។

ដោយឡែក​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ត្រង់​ចំណុច​ផ្សារ​អង្គស្នួល ឃុំ​ពើក ស្រុក​អង្គ​ស្នួល ខេត្ត​កណ្ដាល ដែល​ត្រូវ​ទឹក​ជន់​លិច​ក៏​ត្រូវ​បាន​ទទួល​រង​នូវ​ការ​ខូចខាត​ក្លាយទៅជា​ជ​ង្ហុ​ក​តូច​និង​ធំ​ច្រើន​កន្លែង​ផង​ដែរ ។ គឺជា​វិនាស​សកម្ម​ក្រោយ​ទឹក​ស្រក​អស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ