ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ធំ​សហព័ន្ធ​កីឡា​យានយន្ត​ប្រកាស​ស្វាគមន៍​សមាជិក​ថ្មី ព្រមាន​មន្ត្រី​ចាស់​​ដែល​អសកម្ម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកនាយ​ឧត្តមសេនីយ៍​មៀ​ច សុ​ផា​ន់​ណា ប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា បាន​មាន​ប្រសាសន៍​ក្នុង​ន័យ​ព្រមាន​ថា លោក​នឹង​ជម្រុះ​ចោល​ឱ្យ​អស់​ចំពោះ​មន្ត្រី​ណា​ដែល​​​មិន​ធ្វើ​ការងារ មាន​ភាព​អសកម្ម ហើយ​លោក​ក៏​កំពុង​តែ​ត្រៀម​ទទួលយក​សមាជិកថ្មី ដើម្បី​រួម​គ្នា​អភិវឌ្ឍន៍​វិស័យ​កីឡា​មួយ​នេះ​ឱ្យមានការ​រីក​ចម្រើន​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ លោកនាយ​ឧត្តមសេនីយ៍​មៀ​ច សុ​ផា​ន់​ណា ប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា បាន​មាន​ប្រសាសន៍​ក្នុង​ន័យ​ព្រមាន​ថា លោក​នឹង​ជម្រុះ​ចោល​ឱ្យ​អស់​ចំពោះ​មន្ត្រី​ណា​ដែល​​​មិន​ធ្វើ​ការងារ មាន​ភាព​អសកម្ម ហើយ​លោក​ក៏​កំពុង​តែ​ត្រៀម​ទទួលយក​សមាជិកថ្មី ដើម្បី​រួម​គ្នា​អភិវឌ្ឍន៍​វិស័យ​កីឡា​មួយ​នេះ​ឱ្យមានការ​រីក​ចម្រើន​ផង​ដែរ ។

លោក​មានប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ឱកាស​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​២​ឈាន​ចូល​អាណត្តិ​ទី​៣​ឆ្នាំ​២០២០-២០២៤ នៅ​ទីស្នាក់ការ​គណៈ​កម្ម​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ តុលា​។

លោកនាយ​ឧត្តមសេនីយ៍​ប្រធាន​សហព័ន្ធ​មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា ការ​ចូលរួម​នៅ​ក្នុង​វិស័យ​កីឡា​យានយន្ត​នេះ​គឺជា​ការ​ស្រឡាញ់​ចូល​ចិត្ត​ទាំងអស់​គ្នា ហើយ​ក៏​មិន​រំពឹង​ថា​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​នោះ​ដែរ ។ ម្យ៉ាងវិញទៀត​ប្រភេទ​កីឡា​យានយន្ត​នេះ​មិន​ទាន់​បាន​ដាក់បញ្ចូល​​ទៅ​ក្នុង​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​ក​នោះ​ទេ វាគ្រាន់តែ​ជា​ប្រភេទ​កីឡា​កម្សាន្ត​ប៉ុណ្ណោះ ប៉ុន្តែ​វា​ក៏​ជា​កីឡា​ដែល​បាន​បញ្ជាក់​ពី​ការ​គោរព​ច្បាប់ចរាចរណ៍​ផង​ដែរ ។

លោក​បន្ត​ថា ពី​មុន​មក​ឱ្យ​តែ​ឮ​កីឡា​ប្រណាំង​ម៉ូតូ ប្រណាំង​រថយន្ត​គឺ​គេ​ស្អប់​គ្រប់​គ្នា ព្រោ អី​វា​បាន​រោទ៍​សំឡេង​លាន់ទ្រហឹង ។ គេ​បាន​បន្ទោស​ទៀត​ថា វា​បាន​បង្ក​បញ្ហា​ជា​ច្រើន ដោយសារ​តែ​កាល​ណោះ​ក្មេង​ៗបាន​ជិះ​កាត់​វិមាន​ឯករាជ្យ កាត់​មហាវិថី​ធំ​ៗ​ធ្វើ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​មិន​សប្បាយចិត្ត​រហូត​ដល់​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ថា ការ​បើក​ឱ្យ​មាន​សហព័ន្ធ​កីឡា​យានយន្ត​នេះ នាំ​ឱ្យ​ក្មេង​ខូច​ថែម​ទៀត​ផង ។

បញ្ហា​ទាំង​អស់នេះ​លោក​បាន​លើក​ឡើង​ថា ចំពោះ​អ្នក​ដែល​ប្រណាំង​តាម​ផ្លូវ​សុទ្ធតែ​ជា​អ្នក​អត់​ចេះ​ច្បាប់ទម្លាប់​។ រីឯ​ក្រុម​ប្រណាំង​មូ​៉​តូ​របស់​លោក​គឺ​មាន​ទីលាន​ត្រឹមត្រូវ​មាន​ជំនាញ​ច្បាស់​លាស់ ហើយ​ត្រូវ​ចេះ​ច្បាប់​ចរាចរណ៍​ទៀត​ផង​ទើប​អនុញ្ញាត​ឱ្យមក​ចូលរួម​បាន ។ ដូច្នេះ​ដោយ​សារ​តែ​យើង​អនុវត្ត​បាន​និង​គោរព​ច្បាប់​ត្រឹមត្រូវ​បែប​នេះ​ហើយ ទើប​រហូត​មក​ទល់​ពេល​នេះ សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា បាន​ក្លាយជា​សមាជិក​ពេញ​សិទ្ធិ​របស់​សហព័ន្ធ​កីឡា​យានយន្ត​អន្តរជាតិ​រួច​ទៅ​ហើយ​។

ជាមួយ​គ្នា​នេះ លោក​ក៏​បាន​ណែនាំ​និង​ជំរុញ​ទៅ​ដល់​មន្ត្រី​គណៈកម្មការ​សហព័ន្ធ​ទាំងអស់ ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​ទាំងអស់​គ្នា​ដើម្បី​ធ្វើ​ឱ្យ​វិស័យ​កីឡា​មួយ​នេះ​មានការ​រីក​ចម្រើន ។ សូ​ម្បី​តែ​រូប​លោក​ក៏​សន្យា​ថា​នឹង​ចុះ​ចេញពី​តំណែង​ដែរ​បើសិនជា​មាន​គេ​ដឹង​នាំ​ល្អ​ជាង រីក​ចម្រើន​ជាង​។

លោក​ប្រធាន​សហព័ន្ធ​ដែល​ទើបតែ​បន្ត​តំណែង​អាណត្តិ​ថ្មី​រូប​នេះ​បាន​បញ្ជាក់​ជា​ចុងក្រោយ​​ថា លោក​មិន​ចង់​ធ្វើការ​ជាមួយ​មនុស្ស​ប៉ុន្មាន​នាក់​ហ្នឹង​ទេ គឺ​លោក​ចង់បាន​ការ​ចូលរួម​ច្រើន ផ្ដល់​មតិយោបល់​ច្រើន​ទើប​ប្រសើរ មានគំនិត​ថ្មី​ៗ​ប្រសើរ​ជាង​គ្នា​តិច​មានគំនិត​តិច​។ ចំពោះសមា​​ជិ​គណៈកម្មការ​ប្រតិបត្តិ​អាណត្តិ​ថ្មី​បច្ចុប្បន្ន​មាន​ចំនួន​១៩​រូប សមាជិក​អាណត្តិ​ចាស់​៥​រូប​បាន​លាលែង និង​បាន​ដាក់​បញ្ចូល​បន្ថែម​សមាជិក​ថ្មី​ចំនួន​៧​រូប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ