ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនរាងចាល! ទើបចេញពី​មណ្ឌល​បាន​២​ថ្ងៃ ​បែរជាធ្វើសកម្មភាពលើ​ស្ត្រី​ម្នាក់​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ​ជនសង្ស័យ​ម្នាក់​ទើបតែ​ចេញពី​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន​​បាន​២​ថ្ងៃ​ ក៏​​ត្រូវ​​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​១ ចាប់​ឃាត់ខ្លួន ក្រោយ​ពី​រូបគេ​បាន​ធ្វើ​សកម្ម​ភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​របស់​ស្ត្រី​ម្នាក់​ដែល​កំពុង​តែ​ឈរ​រើស​រក​ទិញ​ខោអាវ​នៅ​តូប​មួយ​កន្លែង​នៅ​ក្នុង​ផ្សារ​ធំ​ថ្មី បាន​សម្រេច ហើយ​ព្យាយាម​​រត់​គេចខ្លួន តែ​ជន​រង​គ្រោះ​បានឃើញ​ទាន់​ក៏​ស្រែក​ឆោឡោ​អោយ​គេឯង​ជួយ​ដេញចាប់​ផ្អើល​ពេញ​ផ្សារ និង​ត្រូវ​បាន​កម្លាំង​​សមត្ថ​កិច្ច​ឈរជើង​គោលដៅ​ខាងក្រៅ​ផ្សារ​ជួយ​ចាប់​បាន។…

​រាជធានីភ្នំពេញ ៖ ​ជនសង្ស័យ​ម្នាក់​ទើបតែ​ចេញពី​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន​​បាន​២​ថ្ងៃ​ ក៏​​ត្រូវ​​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​១ ចាប់​ឃាត់ខ្លួន ក្រោយ​ពី​រូបគេ​បាន​ធ្វើ​សកម្ម​ភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​របស់​ស្ត្រី​ម្នាក់​ដែល​កំពុង​តែ​ឈរ​រើស​រក​ទិញ​ខោអាវ​នៅ​តូប​មួយ​កន្លែង​នៅ​ក្នុង​ផ្សារ​ធំ​ថ្មី បាន​សម្រេច ហើយ​ព្យាយាម​​រត់​គេចខ្លួន តែ​ជន​រង​គ្រោះ​បានឃើញ​ទាន់​ក៏​ស្រែក​ឆោឡោ​អោយ​គេឯង​ជួយ​ដេញចាប់​ផ្អើល​ពេញ​ផ្សារ និង​ត្រូវ​បាន​កម្លាំង​​សមត្ថ​កិច្ច​ឈរជើង​គោលដៅ​ខាងក្រៅ​ផ្សារ​ជួយ​ចាប់​បាន។

​ហេតុ​ការណ៍​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​១៩ ខែ តុលា ឆ្នាំ ២០២០ នៅ​ចំណុច​​ក្នុង​ផ្សារ​ធំ​ថ្មី ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​ជនសង្ស័យ​ដែល​​ត្រូវ​​ឃាត់ខ្លួន​​ខាងលើ​ឈ្មោះ ទូច សុវណ្ណ​រតនៈ ភេទប្រុស អាយុ​២៣​ឆ្នាំ មុខ​រប​មិន​ពី​ត​ប្រាកដ ស្នាក់​នៅផ្ទះ​លេខ ៤៧E2 ផ្លូវ​លេខ ១២៦ (​ក្បែរ​ផ្សា​ថ្មី​) ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌ​ដូន​ពេញ​ រាជធានីភ្នំពេញ ។​ ចំណែកស្ត្រីរងគ្រោះ​ជាម្ចាស់ទូរស័ព្ទមិនស្គាល់អត្ត​សញ្ញាណនោះទេ មានអាយុជិត​​៥០​ឆ្នាំ ។

តាម​ប្រភពដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ស្ត្រី​​រង​គ្រោះ​​កំពុង​តែ​ឈរ​រើស​រក​ទិញ​ខោអាវ​នៅ​តូប​លក់​ខោអាវ​មួយ​កន្លែង​នៅ​ក្នុង​ផ្សារ​ធំ​ថ្មី ដោយ​បាន​ដាក់​ទូរស័ព្ទ​មួយ​គ្រឿង​របស់​គាត់​នៅ​លើ​គំនរ​ខោអាវ​ក្បែរ​ដៃ ពេលនោះ​ស្រាប់តែ​ជនសង្ស័យ​ដើរមក​ក្បែរ ​និង​​ធ្វើ​សកម្មភាព​ឆក់​យក​​បាន និង​រត់​គេច​តែ​ម្តង​ ។

​តាម​ប្រភព​ដ​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា នៅពេល​ជនសង្ស័យ​ឆក់​យក​ទូរស័ព្ទ​មួយ​គ្រឿង​ខាងលើ​បាន​ហើយ​ក៏​ព្យាយាម​រត់គេច​ខ្លួននោះ​ ស្ត្រី​រង​គ្រោះ​ក៏​បាន​ឃើញ​ទាន់ និង​​ស្រែក​ឆោឡោ​អោយ​គេឯង​ជួយ និង​រត់​ដេញ​តាម រហូត​ដល់​ខាងក្រៅ​ផ្សារ​ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​១ ដែលឈរជើង​នៅ​គោលដៅ​ជុំវិញ​ផ្សារ​ជួយ​ចាប់​បាន និង​នាំ​ខ្លួន​យក​មក​កាន់​ប៉ុស្តិ៍​ភ្លាម​ៗ​ផង​ដែរ​។​

តាម​ប្រភពដដែលបាន​ប្រាប់​បន្តទៀត​ថា ​ជនសង្ស័យ​នេះ​ជា​មនុស្ស​ញៀន​ថ្នាំ​ដែល​តែងតែ​ធ្វើ​សកម្មភាព​អុកឡុក​​នៅ​ក្នុង​មូលដ្ឋាន និង​​ត្រូវ​ចាប់​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​បន្សាប​គ្រឿង​ញៀន​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ និង​ទើបតែ​ចេញ​មក​នៅផ្ទះ​បាន​តែ២​ថ្ងៃ​ប៉ុណ្ណោះ ក៏​មកធ្វើសកម្មភាព​​ឆក់​ទូរ​ស័ព្ទរ​បស់​​ស្ត្រីរងគ្រោះ​ និង​ត្រូវ​ចាប់​ជា​ថ្មី​ម្តងទៀត​នា​ពេល​នេះ​។

ក្រោយ​ពេល​កើតហេតុ ទូរស័ព្ទ​មួយ​គ្រឿង​​ខាងលើ​នោះ​ត្រូវ​បានប្រគល់​ទៅ​អោយ​ស្ត្រី​ជា​ម្ចាស់​វិញ ចំណែកឯ​ជនសង្ស័យ ក្រោយ​ពី​ធ្វើការ​ចាប់​ឃាត់ខ្លួន​និង​ធ្វើការ​សាកសួរ​នៅ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​១​រួច​ហើយ ក៏​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ