ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ប្តី​ចុង​រំលោ.ភ​កូនស្រី​ប្តី​ដើម​រហូត​នាងមាន​ផ្ទៃពោះ​៤​ខែ ជនសង្ស័យ​ចង​.​ក​ពេល​ជាប់​ឃុំ

3 ឆ្នាំ មុន

ខេត្តសៀមរាប ៖ រឿងអាស្រូវ​មួយ​ត្រូវ​បាន​បែកធ្លាយ ដោយ​បុរស​ជា​ប្តី​ចុង បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​ប្តី​ដើម រហូត​នាង​មាន​ផ្ទៃពោះ ទើប​ម្តាយ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​កម្លាំង​នគរបាល​ខេត្តសៀមរាប ឲ្យ​ធ្វើការ​ឃាត់ខ្លួន​ប្តី​រូប​នេះ យក​មក​សួរនាំ ប៉ុន្តែ​អំឡុង​ពេល​ជាប់​ឃុំ​នោះ…

ខេត្តសៀមរាប ៖ រឿងអាស្រូវ​មួយ​ត្រូវ​បាន​បែកធ្លាយ ដោយ​បុរស​ជា​ប្តី​ចុង បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​ប្តី​ដើម រហូត​នាង​មាន​ផ្ទៃពោះ ទើប​ម្តាយ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​កម្លាំង​នគរបាល​ខេត្តសៀមរាប ឲ្យ​ធ្វើការ​ឃាត់ខ្លួន​ប្តី​រូប​នេះ យក​មក​សួរនាំ ប៉ុន្តែ​អំឡុង​ពេល​ជាប់​ឃុំ​នោះ ជនសង្ស័យ​ចូល​បន្ទប់ទឹក ក៏​សំងំ​ចង​.​ក សម្លាប់​ខ្លួន​តែ​ម្តង ។

ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២០ ស្ថិត​នៅផ្ទះ​ជន​រង​គ្រោះ ក្នុងភូមិ​គោត​ធ្លក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ម្តាយ​ជន​រង​គ្រោះ ទើប​សមត្ថកិច្ច​បាន​ហៅ​ជនសង្ស័យ​មានឈ្មោះ ស័​ក្ត សំ​អូន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មក​ធ្វើការ​សាកសួរ ។ បន្ទាប់​មក​ជនសង្ស័យ​បាន​សារភាព​ថា ពិតជា​បាន​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​ប្តី​ដើម ឈ្មោះ​ក​,​ល​,​ហ អាយុ​១៤​ឆ្នាំ ប្រាកដ​មែន បានជា​ច្រើន​លើក​រហូត​នាង​មាន​ផ្ទៃពោះ​៤​ខែ ហើយ​ខ្លួន​តែងតែ​គំរាម​នាង​ថា បើ​បែក​រឿង​នឹង​សម្លាប់​ចោល​ទាំង​ម៉ែ​ទាំង​កូន ។ ក្រោយ​ពី​ការ​សាក​សួរនាំ​ចប់ សមត្ថកិច្ច​ក៏​សុំ​គោលការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​សង្ស័យ​ទៅ​តុលាការ ។

ប៉ុន្តែ​អំឡុង​ពេល​ឃាត់ខ្លួន នៅ​ក្នុង​បន្ទប់ធ្វើការ​សមត្ថកិច្ច​នោះ ជនសង្ស័យ​បាន​យក​កន្សែងពោះគោ​របស់​គាត់ ចូល​ក្នុង​បន្ទប់ទឹក សំងំ​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​សម្លាប់​ខ្លួនឯង នៅ​ម៉ោង​ប្រមាណ​ជា​ជិត​ភ្លឺ ថ្ងៃ​ទី​១៨ ខែតុលា នៅ​ក្នុង​ការិយាល័យ ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការ​ដ្ខា​ន​ខេត្តសៀមរាប ។

ករណី​នេះ សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ពិនិត្យ​សាកសព ឃើញ​ថា ជនសង្ស័យ​បាន​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​នគរបាល​ជំនាញ​បាន​ប្រគល់​សព​ទៅ​ក្រុម​គ្រួសារ ហើយ​បាន​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ