ហ្គ្រេនភ្នំពេញ ស៊ីធី អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅក្នុងគម្រោងឲ្យកាន់តែប្រសើរឡើង !


រាជធានីភ្នំពេញ ៖ ជីប ម៉ុង លែន ដែលអភិវឌ្ឍគម្រោង ហ្គ្រេនភ្នំពេញ ស៊ីធី កំពុងកែប្រែផ្លូវរបស់គម្រោងនេះឲ្យធំទូលាយ និងខ្វាត់ខ្វែង អមដោយដើមឈើ និងសួនច្បារ ងាយស្រួលធ្វើដំណើរ និងប្រកបដោយសុវត្ថិភាពខ្ពស់ទាំងសម្រាប់ទាំងយានយន្ត និងថ្មើរជើង ។

វិថីដែលកំពុងត្រូវបានអភិវឌ្ឍនោះរួមមាន បីខ្សែមានទទឹងរហូតដល់ ១៨ម៉ែត្រ និង ៩ខ្សែទៀតមានទទឹង៨ម៉ែត្រ។ តាមបណ្តោយវិថី១៨ម៉ែត្រនឹងមានផ្លូវថ្មើរជើងទទឹង ១,៥ម៉ែត្រអមសងខាង ប្រកបដោយសុវត្ថិភាពខ្ពស់សម្រាប់អ្នកថ្មើរជើង ។ ជាងនេះទៅទៀតនៅតាមបណ្តោយមហាវិថី និងវិថីនីមួយៗក្នុងគម្រោងនឹងមានអមដោយដើមឈើធំៗ សួនច្បារ ដែលមានផ្សារភ្ជាប់នឹងធម្មជាតិ ដែលនឹងផ្តល់ភាពស្រស់ស្រាយ ។គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ហ៊ុំពទ្ធ័ទៅដោយធម្មជាតិស្រស់ត្រកាល រួមមានទីលានវាយកូនហ្គោលស្តង់ដារអន្តរជាតិ ១៨ឡូ និងសួនឧទ្យានដ៏ធំ Central Park ។

This image has an empty alt attribute; its file name is ea225dbecf7a69555b656dcb07fceda5-1-1024x576.jpg

ក្រុមហ៊ុន ជីប ម៉ុង លែន ដែលបានទទួលសិទ្ធិកាន់កាប់ទាំងស្រុង និងអភិវឌ្ឍគម្រោង ហ្គ្រេនភ្នំពេញ ស៊ីធី នេះ កំពុងអភិវឌ្ឍគម្រោងមួយនេះឲ្យក្លាយជាគម្រោងសហគមន៍លំ នៅដ្ឋានប្រណីត សុខដុមរមនា និងការផ្សារភ្ជាប់នឹងធម្មជាតិ ដែលនឹងផ្តល់ជូនលើសពីលំនៅឋាន តែជាផ្ទះដ៏កក់ក្តៅបំផុត ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ