ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ក្រុង​តា​ខ្មៅ និង​ផ្លូវ​នានា​តាម​សង្កាត់​នា​បច្ចុប្បន្ន​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល​៖ នៅ​មូលដ្ឋាន​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០​នេះ​ស្ថានភាព​ទឹកជំនន់​ដែល​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​បាន​វិល​មក​រក​សភាព​ដើម​ខ្លះ​ៗ​វិញ​ហើយ ដោយ​ផ្លូវលំ​តាម​បណ្តា​សង្កាត់​នីមួយ​ៗ​ទឹក​មានការ​ថយ​ចុះ ។ ដោយឡែក​នៅ​សង្កាត់​ចំនួន​២ ដូច​ជា​សង្កាត់​ព្រែក​ឬ​ស្សី…

ខេត្តកណ្តាល​៖ នៅ​មូលដ្ឋាន​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០​នេះ​ស្ថានភាព​ទឹកជំនន់​ដែល​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​បាន​វិល​មក​រក​សភាព​ដើម​ខ្លះ​ៗ​វិញ​ហើយ ដោយ​ផ្លូវលំ​តាម​បណ្តា​សង្កាត់​នីមួយ​ៗ​ទឹក​មានការ​ថយ​ចុះ ។ ដោយឡែក​នៅ​សង្កាត់​ចំនួន​២ ដូច​ជា​សង្កាត់​ព្រែក​ឬ​ស្សី និង​សង្កាត់​ដើម​មៀន កំពុង​តែ​ត្រូវ​ទឹក​លិច​ដដែល​ទេ ។ តែ​ទោះបីជា​យ៉ាងណា អាជ្ញាធរ​មូលដ្ឋាន​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ជួយ​សង្គ្រោះ ដោយ​ដាក់​ម៉ាស៊ីនបូមទឹក និង​ចែក​ជូន​ជា​អំណោយ​ខ្លះ​ៗ​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​បញ្ហា​គ្រោះ​ធម្មជាតិ​នេះ ។

អ្នក​មីង​ឈ្មោះ ទ្រី ធួន ដែល​រស់នៅ​សង្កាត់​ព្រែក​ឬ​ស្សី បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា នេះ​ថា នៅ​សង្កាត់​ព្រែក​ឬ​ស្សី​នេះ ទឹក​ជន់​លិច​ជិត​កន្លះ​ខែ​មក​ហើយ ដោយសារ​ទឹកភ្លៀង​ធ្លាក់​មករ​ហូត ។ ហើយ​គាត់​និង​គ្រួសារ​ពិបាក​រស់នៅ​ណាស់ ដោយ​ស្ថានភាព​ទឹក​ឡើង​ខ្លាំង​ជិត​ដល់​គ្រែ​គាត់​ដេក​ឯណោះ ។ តែ​ពេល​នេះ បាន​ស្រក​ទៅ​វិញ​បណ្តើរ​ៗ​ហើយ​។ ចំពោះ​សម្ភារៈ និង​ទ្រព្យសម្បត្តិ​វិញ​មិន​រង​ការ​ខាតបង់​ច្រើន​អី​ទេ ។

គាត់​បាន​បន្ថែម​ថា មក​ដល់​ពេល​នេះ មិន​ទាន់​ឃើញ​អាជ្ញាធរ​សង្កាត់ ចុះ​មក​សួរសុខទុក្ខ​ប្រជាពល​រដ្ឋ​នៅឡើយ​ទេ ដោយ​ទទួល​បាន​ព័ត៌មាន​លឺ​ថា ចុះ​មក​ៗ តែ​ស្ងាត់​ទៅ​វិញ ។

ដោយឡែក​ស្ថានភាព​ទឹក​នៅ​សង្កាត់​ដើម​មៀន វិញ ក៏​មានការ​ថមថយ​ខ្លាំង​ដែរ ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់ អាជ្ញាធរ​មូលដ្ឋាន សហការ​ជាមួយ​កម្លាំង​បញ្ជាការដ្ឋាន​កង​អង្គរក្ស ជា​ពិសេស​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន​សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​បន្ត​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​ទីតាំង​បូមទឹក​ចេញ ដើម្បី​បញ្ជៀ​ស​កុំឱ្យ​មានទឹក​ជន់​លិច​បន្ត​ទៀត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ