ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតត្រឹមថ្ងៃនេះ! ពលករខ្មែរចំនួន ៨៤នាក់វិលមកកម្ពុជាវិញក្រោមការសម្របសម្រួលរបស់ស្ថានទូត

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២០…

រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២០ បានឱ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប បានជួយសម្របសម្រួលជូនពលករខ្មែរចំនួន ២៧នាក់ ដែលបានបញ្ចប់កិច្ចសន្យាការងារ នៅក្នុងរោងចក្រវាយនភណ្ឌចំនួន ០២ (Vega Textile Co.,Ltd. និង Camel Textile International Corporation) នៅប្រទេសហ្ស៊កដានី ឱ្យបានត្រឡប់ មកប្រទេសកម្ពុជាវិញ តាមរយៈជើងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways លេខ QR401 ចាកចេញពីទីក្រុង Amman ប្រទេសហ្ស៊កដានី នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២០ វេលាម៉ោង ១៩: ៤០ ដោយធ្វើដំណើរឆ្លងកាត់ប្រទេសកាតា និងកូរ៉េ ហើយបានមកដល់កម្ពុជាតាមជើងយន្តហោះ Korean Air លេខ KE ៦៨៩ នៅថ្ងៃទី ១៦ តុលា ឆ្នាំ ២០២០ វេលាម៉ោង ២២ : ១០។


តាមរយៈលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា កន្លងមកស្ថានឯកអគ្គរាជទូត បានជួយសម្របសម្រួលជូលពលរដ្ឋខ្មែរដែលរស់នៅប្រទេសហ្ស៊កដានី បានចំនួន ០៣ លើក សរុបចំនួន ៨៤នាក់ ឱ្យបានវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយសុវត្ថិភាព៕

អត្ថបទសរសេរ ដោយ