ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​​ជា​អ្នក​ចង្អុល​ផ្លូវ

3 ឆ្នាំ មុន

ព្រះពុទ្ធ​ប្រៀប​ដូច​ជា​អ្នក​ចង្អុល​ផ្លូវ ព្រះធម៌​ប្រៀប​ដូច​ជា​ផ្លូវ​ល្អ គឺ​ផ្លូវ​សម្រាប់​រួច​ផុត​ពី​ភ័យ ព្រះសង្ឃ​ប្រៀប​ដូច​ជា​អ្នក​ដើរ​ផ្លូវ​ដល់ទី​ដែល​ផុត​ភ័យ​ហើយ ។ ព្រះពុទ្ធ​ប្រៀប​ដូច​ជា​អ្នក​ដុត​ព្រៃ ឯ​ព្រះធម៌​ប្រៀប​ដូច​ជា​អ្នក​កម្ចាត់​ភ្លើងព្រៃ​ដែល​ឆេះ​នោះ គឺ​កម្ចាត់​កិលេស ចំណែក​ព្រះសង្ឃ​ដែល​ជា​ស្រែបុណ្យ ព្រោះ​កម្ចាត់​ព្រៃ​គឺ​កិលេស​បាន​ហើយ…

ព្រះពុទ្ធ​ប្រៀប​ដូច​ជា​អ្នក​ចង្អុល​ផ្លូវ ព្រះធម៌​ប្រៀប​ដូច​ជា​ផ្លូវ​ល្អ គឺ​ផ្លូវ​សម្រាប់​រួច​ផុត​ពី​ភ័យ ព្រះសង្ឃ​ប្រៀប​ដូច​ជា​អ្នក​ដើរ​ផ្លូវ​ដល់ទី​ដែល​ផុត​ភ័យ​ហើយ ។

ព្រះពុទ្ធ​ប្រៀប​ដូច​ជា​អ្នក​ដុត​ព្រៃ ឯ​ព្រះធម៌​ប្រៀប​ដូច​ជា​អ្នក​កម្ចាត់​ភ្លើងព្រៃ​ដែល​ឆេះ​នោះ គឺ​កម្ចាត់​កិលេស ចំណែក​ព្រះសង្ឃ​ដែល​ជា​ស្រែបុណ្យ ព្រោះ​កម្ចាត់​ព្រៃ​គឺ​កិលេស​បាន​ហើយ ។

ព្រះពុទ្ធ​ប្រៀប​ដូច​ជា​ពេទ្យ​ភ្នែក ព្រោះ​ទ្រង់​បក​ស្រទាប់​មោហៈ​ចេញ​បាន​ហើយ ឯ​ព្រះធម៌​ប្រៀប​ដូច​ជា​ឧបាយ​ជា​គ្រឿង​បក​ភ្នែក ចំណែក​ព្រះសង្ឃ​មាន​ស្រទាប់​ភ្នែក​បក​ហើយ គឺ​ញាណ​ដ៏​ភ្លឺ​ថ្លា​ប្រៀប​ដូច​ជា​ជន​ដែល​បក​ភ្នែក​ហើយ​មាន​ភ្នែក​ភ្លឺ ។

ព្រះពុទ្ធ​ប្រៀប​ដូច​ជា​ពេទ្យ​ដ៏​ពូកែ ព្រោះ​ទ្រង់​អាច​កម្ចាត់​នូវ​ព្យាធិ គឺ​កិលេស​ចេញ​បាន ចំណែក​ព្រះធម៌​ប្រៀប​ដូច​ជា​ថ្នាំ​ដែល​ផ្សំ​ត្រឹមត្រូវ​ហើយ ឯ​ព្រះសង្ឃ​ដែល​មាន​ព្យាធិ​រម្ងាប់​ហើយ ព្រោះ​កប​នឹង​ថ្នាំ ។ នៅមានត… សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ