ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅក្រហាយជាមួយបុគ្គល​ម្នាក់ ពល​រដ្ឋ​​នាំគ្នា​​បិទ​ផ្លូវ​

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ​ដោយសារ​​អាជ្ញាធរគ្មានដំណោះស្រាយ​​ ពលរដ្ឋ​រាប់រយនាក់​បាន​ការ​ផ្ទុះ​​ការតវ៉ាដោយ​នាំគ្នា​បិទផ្លូវ ​នៅព្រឹកថ្ងៃទី​១៩ តុលា នេះ ​ក្បែរនៅផ្សារកំពង់ជ្រៃ ស្ថិត​​ក្នុង​ភូមិ​កំពង់់​ជ្រែ ឃុំ​ស្មោង​…

ខេត្តតាកែវ ៖ ​ដោយសារ​​អាជ្ញាធរគ្មានដំណោះស្រាយ​​ ពលរដ្ឋ​រាប់រយនាក់​បាន​ការ​ផ្ទុះ​​ការតវ៉ាដោយ​នាំគ្នា​បិទផ្លូវ ​នៅព្រឹកថ្ងៃទី​១៩ តុលា នេះ ​ក្បែរនៅផ្សារកំពង់ជ្រៃ ស្ថិត​​ក្នុង​ភូមិ​កំពង់់​ជ្រែ ឃុំ​ស្មោង​ ស្រុក​ទ្រាំង ​ខេត្តតាកែវ ​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់ផ្អើល និង​​កកស្ទះចរាចរណ៍​ផងដែរ ​ប៉ុន្តែដោយមានការ​ចរចារវាង​អាជ្ញាធរ​ និងពលរដ្ឋនោះ គិត​ត្រឹម​​ម៉ោង​១២និង​១០នាទីថ្ងៃត្រង់ថ្ងៃដដែល​ ​បាន​សម្រួលបើកផ្លូវឡើង​វិញ ។

គួរបញ្ជាក់ថា ​ក្នុងករណីបិទផ្លូវខាងលើ​នេះ គឺបណ្តាលមកពី​​បុគ្គល​ម្នាក់ ​ឈ្មោះ​តេ​ង សីហា រស់នៅ​ភូមិ​កំពង់់​ជ្រែ ​ឃុំ​ស្មោង ​ស្រុក​ទ្រាំង ​ខេត្តតាកែវ​ បាន​យក​គ្រឿងចក្រ​​ចាក់​ដី​បិទ​ស្ពាន ។

ប្រភពបន្តថា ការចាក់ដីនេះ គឺជា​​ផ្លូវទឹក​យ៉ាង​សំខាន់​ដែល​ប្រជាពលរដ្ឋ​ធ្វើស្រែ​អាស្រ័យ​ដោយសារ​ទឹក​នៅ​ស្ពាន​នេះ ​ពិសេស​បង្ហូ​រទឹក​កុំឱ្យ​ជន់​លិច​ភូមិ​-ឃុំ​ផ្ទះ​របស់​ជា​ពលរដ្ឋ​ទើប​​ប្រជាពលរដ្ឋ​បាន​លើកគ្នា​បិទផ្លូវ មិន​អោយធ្វើ​ចរាចរណ៍​ ។

ព័ត៌មានបន្ថែមកោះសន្តិភាព​នឹង​​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ