ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក G-Devith និងកញ្ញា Tep Boprek ដែលជាតារាតំណាង realme បានចុះជួយប្រជាជនដែលរងគ្រោះដោយគ្រោះទឹកជំនន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីថ្មីៗនេះ មានការធ្លាក់ភ្លៀងបន្តជាច្រើនថ្ងៃ បណ្តាលអោយតាមបណ្តាខេត្តមួយចំនួននៅប្រទេសកម្ពុជាបានទទួលរងការប៉ះពាល់យ៉ាងខ្លាំងដោយគ្រោះទឹកជំនន់ និងមានមនុស្សជាច្រើនបានរងរបួស ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបន្តថា គ្រោះទឹកជំនន់នេះបានបណ្តាលអោយស្រែចម្ការជាច្រើនហិកតា រួមទាំងផ្ទះជាច្រើនខ្នងត្រូវបានលិច…

រាជធានីភ្នំពេញ ៖ កាលពីថ្មីៗនេះ មានការធ្លាក់ភ្លៀងបន្តជាច្រើនថ្ងៃ បណ្តាលអោយតាមបណ្តាខេត្តមួយចំនួននៅប្រទេសកម្ពុជាបានទទួលរងការប៉ះពាល់យ៉ាងខ្លាំងដោយគ្រោះទឹកជំនន់ និងមានមនុស្សជាច្រើនបានរងរបួស ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបន្តថា គ្រោះទឹកជំនន់នេះបានបណ្តាលអោយស្រែចម្ការជាច្រើនហិកតា រួមទាំងផ្ទះជាច្រើនខ្នងត្រូវបានលិច និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានទទួលរងការខូចខាត ។

This image has an empty alt attribute; its file name is b2f5ff47436671b6e533d8dc3614845d-768x1024.jpg

realme ដែលជាម៉ាកពេញនិយមផ្នែកបច្ចេកវិទ្យាបានយកចិត្តទុកដាក់នឹងប្រជាជនដែលកម្ពុជាដែលរងគ្រោះដោយទឹកជំនន់និងជួយពួកគាត់ឆ្លងកាត់ការលំបាក ស្ម័គ្រចិត្តជួយក្នុងគ្រាលំបាក ដោយបានចែកជូននូវសម្ភារៈចាំបាច់មួយចំនួនដល់ប្រជាជននៅតំបន់ដែលរងគ្រោះធ្ងន់ធ្ងរ ។

កាលពីថ្ងៃទី 17 ខែតុលា realmeបានចូលរួមជាមួយនឹងអ្នកតំណាងរបស់ realme គឺលោក G-Devith និងកញ្ញា Tep Boprek ទិញនូវសម្ភារៈមួយចំនួន ដូចជាភេសជ្ជៈ គ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន នាំយកចែកជូនដល់ប្រជាជននៅខេត្តបាត់ដំ បង ស្រុកថ្មគោល ឃុំគោកឃ្មុំ ចំនួន 114 គ្រួសារ ដើម្បីជួយដោះស្រាយបញ្ហាចាំបាច់មួយចំនួននិងចូលរួមចំណែកឆ្លងការលំបាកនៃគ្រោះទឹកជំនន់ជាមួយគ្នា ។

This image has an empty alt attribute; its file name is 8277e0910d750195b448797616e091ad-1024x768.jpg

លោក G-devith និងកញ្ញា Tep Boprek បានបង្ហាញអារម្មណ៍ពោរពេញដោយសេចក្តីរីករាយដែលបានចូលរួមចំនែកនាំយកជំនួយមកជួយដល់ប្រជាជនដែលរងគ្រោះដោយ សារគ្រោះទឹកជំនន់នៅនៅខេត្តបាត់ដំបង ស្រុកថ្មគោល ឃុំគោកឃ្មុំ ចំនួន 114 គ្រួសារ ។ ដោយប្រជាជនពិតជាត្រូវការជំនួយខ្លាំងណាស់ក្នុងគ្រាដ៏លំបាកមួយនេះ ។ ហើយតារាតំណាងទាំងពីរក៏សង្ឃឹមថានឹងអាចផ្តល់ជំនួយបន្ថែមទៀត ។ ជាចុងក្រោយសូមជូនពរអោយប្រជាជនកម្ពុជាទាំងអស់រួចផុតពីគ្រោះធម្មជាតិនានាក្នុងពេលដ៏ខ្លីខាងមុខ ។

This image has an empty alt attribute; its file name is 8fa14cdd754f91cc6554c9e71929cce7-1024x768.jpg

ដោយមានទឹកចិត្តសប្បុរសធម៌ លោក G-Devith និងកញ្ញា Tep Boprek ដែលជាអ្នកតំណាងរបស់ realme ក៏បានចុះនិងចែកអំណោយដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយទឹកជំនន់ ។ ប្រឈមនឹងគ្រោះទឹកជំនន់នេះ realme ដែលជាម៉ាកបច្ចេកវិទ្យាពេញនិយមបានចូលរួមសកម្មភាពសង្គម យកចិត្តទុកដាក់នឹងស្ថានភាពគ្រោះទឹកជំនន់ នៅកម្ពុជា ចែករំលែកភាពកក់ក្តៅនិងក្តីស្រលាញ់ ដោយចូលរួមជាមួយនឹងអ្នកតំណាងរបស់ realme គឺលោក G-Devith និងកញ្ញា Tep Boprek បន្តចូលរួមសកម្មភាពសប្បុរស ជំនះនូវការលំបាកជាមួយប្រជាជនកម្ពុជា ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ