One Oasis Wellness Spa បើកសម្ពោធសាកល្បងក្នុងគម្រោងខុនដូរ Urban Village ភ្នំពេញ !


រាជធានីភ្នំពេញ ៖ ហាងម៉ាស្សា និងស្ប៉ា One Oasis Wellness Spa មានសេចក្តីរីករាយសូមប្រកាសពីការបើកសម្ពោធសាកល្បងហាងរបស់ខ្លួនកាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០ នៅក្នុងគម្រោងខុនដូរ Urban Village ស្ថិតនៅតាមបណ្តោយមហាវីធីសម្តេច តេជោ ហ៊ុន សែន ក្នុងខណ្ខមានជ័យ រាជធានីភ្នំពេញ។ One Oasis Well Spa មានការផ្តល់ជូនសេវាកម្មម៉ាស្សាល្អបំផុតសម្រាប់អតិថិជនទាំងក្នុងស្រុក និងអន្តរជាតិ ជាពិសេសអតិថិជនដែលរស់នៅក្នុងខុនដូរ Urban Village ។

One Oasis Wellness Spa ផ្តល់ជូនសេវាកម្មជាច្រើនដូចជា ការម៉ាស្សាប្រេង ការម៉ាស្សាជើង ការម៉ាស្សាប្រេងក្រអូប និងការដុសខាត់ស្បែកជាដើម ។ លើសពីនេះ យើងក៏មានសេវាកម្មផ្សេងៗទៀតផងដែរដូចជា ការធ្វើក្រចកដៃ និងក្រចកជើង ការតក្រចក ការធ្វើម៉ូតក្រចក និងលាបជែលជាដើម ។ ដើម្បីផ្សព្វផ្សាយពីហាងរបស់យើងឱ្យអតិថិជនស្គាល់ យើងមានការផ្តល់ជូនការបញ្ចុះតម្លៃ ៣០% សម្រាប់អតិថិជនដែលចង់មកសាក ល្បងទទួលសេវាកម្មហាងរបស់យើង ។

លោកស្រី Tina Pereira ម្ចាស់ហាង One Oasis Wellness Spa

លោកស្រី Tina Pereira ម្ចាស់ហាង One Oasis Wellness Spa មានប្រសាសន៍ថា‌‌‌‌ ៖‌‍ «សម្រាប់ការបើកសម្ពោធសាកល្បងហាងរបស់យើង យើងចង់ណែនាំពីសេវាកម្មម៉ាស្សា និងស្ប៉ារបស់យើងដែលមានស្ដង់ដារខ្ពស់ និងប្រកបដោយផាសុកភាពបំផុត ជាមួយនឹងតម្លៃសមរម្យដើម្បីស្វាគមន៏អតិថិជនដែលត្រូវការកន្លែងបន្ធូរភាពតានតឹង និងកាត់បន្ថយស្រ្តេស» ។

លោកស្រី Tina Pereira បានបន្ថែមទៀតថា One Oasis Wellness Spa ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារតែយើងប្រើប្រាស់ផលិតផលប្រេងធម្មជាតិដែលមានគុណភាពខ្ពស់នៅក្នុងការម៉ាស្សា ។ មិនតែប៉ុណ្ណោះ ផលិតផលរបស់យើងសាកសមចំពោះគ្រប់ប្រភេទស្បែកទាំងអស់ សូម្បីតែអ្នកដែលមានស្បែកងាយនឹងប្រតិកម្មក៏អាចប្រើប្រាស់បានដែរ ។ ក្រៅពីនេះ យើងមានបុគ្គលិកដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ ជាមួយនឹងបទពិសោធន៍ខាងម៉ាស្សាច្រើនឆ្នាំ និងមានភាពរួសរាយរាក់ទាក់ទៅកាន់ភ្ញៀវរបស់យើង ។

ដើម្បីទាក់ទាញភ្ញៀវឱ្យមកទទួលសេវាកម្មរបស់យើងជាប្រចាំ យើងក៏បានផ្ដល់ការបញ្ចុះតម្លៃជាកញ្ចប់បន្ថែមទៀតសម្រាប់ពួកគេ ។ ដូច្នេះ យើងសូមអញ្ជើញភ្ញៀវទាំងអស់ដើម្បី មកសាកល្បងទទួលសេវាកម្មម៉ាស្សាលំដាប់លេខមួយរបស់យើង ហើយសូមអញ្ជើញមក ហាងរបស់យើងថ្ងៃនេះដើម្បីទទួលបានការបញ្ចុះតម្លៃជាច្រើន ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ