ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ!​ ជំនន់ទឹកភ្លៀង​​កំពុងគំរាម​កំហែងបណ្តាភូមិ​​ជាប់អូរព្រំ​ដែន​​ (វីដេអូ​)

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា ​នាព្រឹក​ថ្ងៃទី​​១៩ តុលា ឆ្នាំ​២០២០​នេះ ស្ថានភាព​ជំនន់​ទឹកភ្លៀង​​បាន​ហក់​ឡើង​ពី​អូរ​ព្រំដែន​​ខ្លាំង​ ធ្វើ​​ឱ្យ​​លំនៅដ្ឋាន​ប្រជា​​ពលរដ្ឋ​ដែល​នៅ​តាម​បណ្តា​ភូមិ​ជាប់​អូរ​ព្រំដែន​ខាងត្បូង​ផ្លូវជាតិ​លេខ​៥​ រង​កា​រ​ជន់​លិច​​កាន់តែ​ច្រើន​ ។…

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា ​នាព្រឹក​ថ្ងៃទី​​១៩ តុលា ឆ្នាំ​២០២០​នេះ ស្ថានភាព​ជំនន់​ទឹកភ្លៀង​​បាន​ហក់​ឡើង​ពី​អូរ​ព្រំដែន​​ខ្លាំង​ ធ្វើ​​ឱ្យ​​លំនៅដ្ឋាន​ប្រជា​​ពលរដ្ឋ​ដែល​នៅ​តាម​បណ្តា​ភូមិ​ជាប់​អូរ​ព្រំដែន​ខាងត្បូង​ផ្លូវជាតិ​លេខ​៥​ រង​កា​រ​ជន់​លិច​​កាន់តែ​ច្រើន​ ។

ជាមួយស្ថានភាព​ជំនន់ទឹកភ្លៀង​ហក់ឡើងបែបនេះ ​អាជ្ញាធរ​បាន​ដឹកនាំ​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ចុះ​តាម​គោលដៅ​ ដើម្បី​ជម្លៀស​ពលរដ្ឋ​រក​ទីទួល​សុវត្ថិភាព​​៕

អាជ្ញាធរ​ខេត្ត​និង​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​និង​កំពុង​ដាក់​ទូក​ជ័រ​បន្ថែម​តាម​គោលដៅ ។​

​គិតមកត្រឹម​វេលាម៉ោង​​៩​និង​​​​៥៤នាទីព្រឹកថ្ងៃ​ទី​១៩ តុលា នេះ​ដែរ ទីទួល​សុវត្ថិភាព​នៅ​ចំណុច​ស្ថានីយរថភ្លើង​ក្រុង​ប៉ោយ​ប៉ែ​ត​គេសង្កេតឃើញ​ថា ​ប្រជា​ពលរដ្ឋ​ដែលត្រូវជម្លៀស​​ចេញ​ពីភូមិ​ដោយសារ​ស្ថានភាពជំនន់ទឹកភ្លៀង​ហក់ឡើង បាន​មកស្នាក់នៅ​បណ្តោះអាសន្ន​ពេញ​ទាំង​ខាង​មុខ​ ខាងក្នុង​និង​ខាងក្រោយ ​។

​មិនត្រឹម​តែប៉ុណ្ណោះ​ ​ពេលនេះ​​ប្រជា​ពលរដ្ឋ​ដែលមកស្នាក់នៅបណ្តោះអាសន្ននៅ​ចំណុចខាងលើនេះ​​បាន​​ហៀ​រ​មក​ខាងក្រៅជា​​បណ្តើ​រៗ​ហើយ ខណៈ​អ្នក​ត្រូវ​ជម្លៀស​ពី​តាម​តំបន់​លិចលង់​កំពុង​ដឹក​ដោយ​យានយន្ត​ ឬ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​របស់​ប្រជា​ការពារ​ភូមិ​កាន់តែ​ច្រើន​ឡើង​ៗ​ដូច​គ្នា​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅពេលក្រោយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ