ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល​ពី​វិស័យ​ល្បែង​នៅ​ទីក្រុង​ម៉ា​កាវ​ធ្លាក់​ចុះ​ដល់​ទៅ៩០% ក្នុង​ខែកញ្ញា​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

ម៉ា​កាវ​៖ ប្រាក់​ចំណូល​ពី​ការ​លេងល្បែង​នៅ​ទីក្រុង​ម៉ា​កាវ​ដែល​ជាទី​ក្រុង​ល្បែង​ដ៏​ធំ​បំផុត​មួយ​នៅ​លើ​លោក​នេះ​បាន​ធ្លាក់​ចុះ​ដល់​ទៅ ៩០ ភាគរយ​ក្នុង​ខែកញ្ញា​ឆ្នាំ ២០២០ បើ​ធៀប​នឹង​ខែកញ្ញា កាលពី​ឆ្នាំ ២០១៩​កន្លង​ទៅ ពោល​គឺ​ទទួល​បាន​ត្រឹមតែ ២៧៦​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​។…

ម៉ា​កាវ​៖ ប្រាក់​ចំណូល​ពី​ការ​លេងល្បែង​នៅ​ទីក្រុង​ម៉ា​កាវ​ដែល​ជាទី​ក្រុង​ល្បែង​ដ៏​ធំ​បំផុត​មួយ​នៅ​លើ​លោក​នេះ​បាន​ធ្លាក់​ចុះ​ដល់​ទៅ ៩០ ភាគរយ​ក្នុង​ខែកញ្ញា​ឆ្នាំ ២០២០ បើ​ធៀប​នឹង​ខែកញ្ញា កាលពី​ឆ្នាំ ២០១៩​កន្លង​ទៅ ពោល​គឺ​ទទួល​បាន​ត្រឹមតែ ២៧៦​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន straitstimes ។

តួលេខ​នៃ​ប្រាក់​ចំណូល​ក្នុង​ខែកញ្ញា ដែល​មាន​ចំនួន ២,២ កោ​ដ៍​ប៉ា​តា (​ប្រមាណ​ជា តែ ២៧៦​លាន​ដុល្លារ​អា​មេ​រិ​ក​) ដែល​ចេញផ្សាយ​ដោយ រដ្ឋាភិបាល​ម៉ា​កាវ​កាលពី​ដើមខែ តុលា គឺ​ទាប​ជាង​ការ​រំពឹង​ទុក​របស់​អ្នកវិភាគ​ថា​វា​នឹង​ធ្លាក់​ចុះ​ប្រហែល​កម្រិត​ពី ៨៥-៨៦ ភាគរយ​តែ​ប៉ុណ្ណោះ ។

អ្នកវិភាគ​បាន​និយាយ​ថា ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក ឬ​ក៏​ទាប​ជាង​ការ​រំពឹង​ទុក គឺ​ដោយសារ​តែ​បញ្ហា​វិបត្តិ​ជំងឺ​កូ​វី​ដ ១៩ ដែល​បាន​បណ្តាល​ឲ្យ​មានការ​ធ្លាក់​ចុះ​នូវ​ចំនួន​ភ្ញៀវ​ទេសចរ ដែល​មក​កម្សាន្ត​នៅ​ទីក្រុង​ម៉ា​កាវ ហើយ​វា​ក៏​ជា​ក្តី​ព្រួយបារម្ភ​អំពី​លំហូរ​សាច់ប្រាក់​នៅ​ក្នុង​ទីផ្សារ​ល្បែង​ផង​ដែរ ។

ជាមួយនឹង​ការ​ធ្លាក់​ចុះ​ចំណូល​ពី​វិស័យ​ល្បែង​នៅ​ទីក្រុង​ម៉ា​កាវ​នេះ​ទៀត​សោត ក៏​កើត​មាននូវ​ការ​ព្រួយបារម្ភ​មួយ​ថា​ប្រទេស​ចិន កំពុង​ពង្រីក​ការ​បង្ក្រាប​ល្បែងស៊ីសង​នៅ​តំបន់ នាយ​សមុទ្រ​មួយ​នេះ និង​បាន​ជំរុញ​ឱ្យ​មានការ​ដក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​នៅ​ម៉ា​កាវ​ដែល​គំរាមកំហែង​ដល់​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ដែល​កំពុង​រង​គ្រោះ​ដោយ​ឆ្លង​វីរុស​ឆ្លង​កូ​វី​ដ ១៩ ។

សូម​បញ្ជាក់​ថា​ការ​ដក​ប្រាក់​ជា​ច្រើន​នៅ​ទីក្រុង​ល្បែង​ម៉ា​កាវ​នេះ​កើត​មាន​ឡើង បន្ទាប់​ពី​រដ្ឋាភិបាល​ចិន​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​បាន​សម្រេច​ឲ្យ​មានការ​បន្ត​ទិដ្ឋាកា​ទេសចរណ៍​នៅ​ម៉ា​កាវ​ចាប់ពី​ថ្ងៃ​ទី ២៣ ខែកញ្ញា ហើយ​នាយក​ប្រតិបត្តិ​ព្រមាន​ថា​ការ​មក​ដល់​កាន់តែ​ច្រើន​អាច​មាន​ន័យ​ថា​មិនល្អ​នោះ​គឺ​ការ​ដក​ប្រាក់​កាន់តែ​ច្រើន​ផង​ដែរ ។

ប្រាក់​ចំណូល​ពី​ការ​លេងល្បែង​បាន​ធ្លាក់​ចុះ​ចាប់តាំងពី​ខែកុម្ភៈ​ដោយសារ​តែ​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ដោយសារ​តែ​ការ​ផ្ទុះ​និង​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វី​ដ ១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ