ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mourinho ថ្លែង​បែប​នេះក្រោយ Spurs ត្រូវ West Ham តាមស្មើ​ចុង​ម៉ោង

3 ឆ្នាំ មុន

អង់គ្លេស ៖ លោក Jose Mourinho គ្រូបង្វឹក​ក្រុម Tottenham Hotspur ជឿ​​ថា​ការ​គិត​ថា​គូប្រជែង​បាន​បាក់ទឹកចិត្ត​ ជា​ហេតុផល​នាំ​ឱ្យ​ក្រុម…

អង់គ្លេស ៖ លោក Jose Mourinho គ្រូបង្វឹក​ក្រុម Tottenham Hotspur ជឿ​​ថា​ការ​គិត​ថា​គូប្រជែង​បាន​បាក់ទឹកចិត្ត​ ជា​ហេតុផល​នាំ​ឱ្យ​ក្រុម West Ham មានឱកាស​តាម​ស្មើ​រហូត​ដល់​ទៅ ៣​គ្រាប់​នៅ​ចុង​ម៉ោង​វគ្គ​ទី​២​។

ក្រុម​ម្ចាស់ផ្ទះ Spurs បាន​បើក​ការ​នាំមុខ​មុន​រហូត​ដល់ ៣​គ្រាប់​នៅ​ដើម​វគ្គ​ទី​១ ដែល​រកបាន​ដោយ​កីឡាករ Son Heung-Min និង Harry Kane (២​គ្រាប់​ម្នាក់ឯង​)​។ ភាព​ភ្ញាក់ផ្អើល​ក៏​បាន​កើតឡើង​នៅ​ចុង​ម៉ោង​ក្នុង​វគ្គ​ទី​២ បន្ទាប់​ពី​ក្រុម​ភ្ញៀវ West Ham មានឱកាស​តាម​ស្មើ ៣​គ្រាប់​មក​វិញ ដែល​ធ្វើ​បាន​ដោយ​កីឡាករ Fabián Balbuena និង Manuel Lanzini រួម​ជាមួយ​គ្រាប់​ចូល​ទី​ខ្លួនឯង​របស់​កីឡាករ Davinson Sánchez របស់​ក្រុម​ម្ចាស់ផ្ទះ​។

លោក Jose Mourinho បាន​ថ្លែង​ក្រោយ​បញ្ចប់​ការ​ប្រកួត​ថា «​ខ្ញុំ​គិត​ថា​យើង​នៅ​តែ​មិន​ជឿ​ថា​វា​អាច​កើតឡើង​បាន​នោះ​ទេ​។ វា​មិន​ងាយស្រួល​ឡើយ ក្នុង​ការ​ចាញ់ ៣-០ ហើយ​នៅ​តែ​អាច​រក្សា​ជំនឿ​ចិត្ត ក្នុង​ការ​វាយបក​តាម​ស្មើ​មក​វិញ​។ ខ្ញុំ​ដឹង​ថា​ពួក​គេ​ជា​ក្រុម​មួយ ដែល​ខុស​គ្នា​កាលពី​រដូវ​កាល​មុន​»​។

បរុស​ព័រ​ទុ​យ​ហ្គា​ល់វ័យ ៥៧​ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា «​យើង​បាន​គ្រប់គ្រង​ស្ទើរ​ទាំងស្រុង​សម្រាប់​ការ​ប្រកួត​នេះ​។ ហើយ​យើង​អាច​មានឱកាស​រកបាន​គ្រាប់​ទី​៤​។ ពួក​យើង​គួរតែ​ខ្លាំង​ជាង​នេះ នៅ​តង់​ទី​២ និង​ទទួល​បាន​ឱកាស​ឈ្នះ​ការ​ប្រកួត​នេះ​។ ប៉ុន្តែ​កូនក្រុម​របស់ខ្ញុំ​មិន​មាន​ភាពរឹងមាំ​គ្រប់គ្រាន់ ដើម្បី​ទប់ទល់​នឹង​បញ្ហា​ចិត្តសាស្ត្រ​។ ហើយ​នេះ​គឺជា​បាល់ទាត់​។ ពួក​គេ [West Ham] ពិតជា​សក្តិ​សម​នឹង​ទទួល​បាន​វា​»៕ (​ដកស្រង់​ចេញពី Dailymail)

https://www.youtube.com/watch?v=j731wCioRR4