ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះ​បង្ក្រាប​បទល្មើស​ជលផល​នៅ​ស្រុក​ឆ្លូង​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ​ ៖ ដោយ​មានការ​ណែនាំ និង​ចង្អុលបង្ហាញ​ពី​លោក ទ្រី សុ​ភក្តិ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តក្រចេះ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល…

ខេត្ត​ក្រចេះ​ ៖ ដោយ​មានការ​ណែនាំ និង​ចង្អុលបង្ហាញ​ពី​លោក ទ្រី សុ​ភក្តិ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តក្រចេះ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល និង​ផ្នែក​ជល​ផល​ព្រែក​ប្រសព្វ ដឹកនាំ​ដោយ លោក ម៉ុ​ក ពន្លក នាយ​ខណ្ឌ​ជលផល សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ឆ្លូង​ដឹកនាំ​ដោយ​លោក ធី​ម ស៊ា​ង​ឡេ​ង អភិបាលរង​ស្រុក ក្រុមប្រឹក្សា​ឃុំ​កញ្ជរ និង​សហគមន៍​នេសាទ​ក្រគរ និង​រកា​កណ្តាល នៅ​ថ្ងៃ​ទី​១៨​ខែតុលា ឆ្នាំ​២០២០ ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ជលផល​នៅ​ចំនុច​បឹង​ប្រាំង ឃុំ​កញ្ជរ ស្រុក​ឆ្លូង ដោយ​រឹបអូស​បាន​វត្ថុ​តាង​ច្រើន​។

លោក ម៉ុ​ក ពន្លក បាន​ឲ្យ​ដឹង​ថា ប្រ​តិ​បត្ត​ការ​បង្ក្រាប​នេះ​ គឺ​បាន​រុះរើ និង​ដកហូត​បាន​របាំង​ស្បៃ​មុង​ចំនួន​២១​ខ្សែ ប្រវែង​ប្រមាណ​ជា​១៣០០​ម​,​លូ​ស្បៃ​មុង​ចំនួន ២១​មាត់​លូ​, របាំង​សាច់​អួន​នីឡុង​ក្រលា​ញឹក ៣​ខ្សែ ប្រវែង​ប្រមាណ​ជា​២០០​ម​, លប​សាច់​អួន​ក្រលា​ញឹក​ចំនួន ៣​គ្រឿង​, បង្គោល​ចម្រឹង​ឫស្សី ៣១៥​ដើម​, ចាក់​លែង​ត្រី​ចម្រុះ​ចូល​បឹង​ធម្ម​ជាតិ​ប្រមាណ ៧០​គ​ក្រ​។

លោកនាយ​ខណ្ឌ​បាន​បញ្ជាក់​ទៀត​ថា វត្ថុ​តាង​មួយ​ចំនួន​រួម​មាន លូ​ស្បៃ​មុង និង​លប​សាច់​អួន​ក្រលា​ញឹក ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​បំផ្លាញ​ចោល​នៅ​និង​កន្លែង​។​ដោយឡែក​របាំង​ស្បៃ​មុង និង​សាច់​អួន​ក្រឡា​ញឹក បាន​ដឹក​យក​ទៅ​ថែរក្សា​ទុក​នៅ​ផ្នែករ​ជ​ផ ព្រែក​ប្រសព្វ ដើម្បី​ទុក​ជូន​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​យក​ទៅ​ប្រើប្រាស់​ក្នុង​ការងារ​កសិកម្ម នៅ​ពេល​មានការ​ស្នើ​សុំ​។

លោកនាយ​ខណ្ឌ​រូប​នោះ សូម​អំពាវនាវ និង​សំណូមពរ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​គ្នា ជា​ពិសេស​ប្រជា​នេសាទ សូម​យោគយល និង​សុំ​អោយ​មានការ​ចូលរួម​ដើម្បី​ថែរក្សា ការពារ នូវ​ធនធាន​ជលផល​ទាំងអស់​គ្នា ជា​ពិសេស​មិន​ត្រូវ​យក​ឧបករណ៍​នេសាទ​ខុសច្បាប់ ដែល​ច្បាប់​ស្ដី​ពី​ជលផល​បាន​ធ្វើការ​ហាមឃាត់ ដូច​ជា ឧបករណ៍ ឆក់​ត្រី និង​ឧបករណ៍​នេសាទ​ស្បៃ​ម៉ុង ជា​ឧបករណ៍​នេសាទ​ខុសច្បាប់​យ៉ាងធ្ងន់ធ្ងរ ហើយ​កុំ​យក​មក​ធ្វើការ​នេសាទ​ក្នុង​ដែនដី​នេសាទ ទាំង​បឹង​,​ទន្លេ​,​ព្រែក​, ស្ទឹង និង​អូរ ព្រោះថា​ឧបករណ៍​ទាំងនេះ​បាន​បំផ្លិចបំផ្លាញ់​ទាំង​ត្រី​មេ​ពូជ និង​កូន​ត្រី​តូច​ៗ សូ​ម្បី​តែ​កូន​កំ​ពិស​ក៍​មិន​សេះសល់​ដែរ​។​

អត្ថបទសរសេរ ដោយ