van Dijk ទំនងនឹងអវត្តមានពេញមួយរដូវកាល ដោយសារបញ្ហារបួស
អង់គ្លេស ៖ ខ្សែការពារកណ្តាល Virgil van Dijk របស់ក្រុមហង្សក្រហម Liverpool ត្រូវធ្វើការវះកាត់ជង្គង់របស់ខ្លួន បន្ទាប់ពីរងការដាច់សរសៃពួរសាច់ដុំ…
អង់គ្លេស ៖ ខ្សែការពារកណ្តាល Virgil van Dijk របស់ក្រុមហង្សក្រហម Liverpool ត្រូវធ្វើការវះកាត់ជង្គង់របស់ខ្លួន បន្ទាប់ពីរងការដាច់សរសៃពួរសាច់ដុំ…
អង់គ្លេស ៖ ខ្សែការពារកណ្តាល Virgil van Dijk របស់ក្រុមហង្សក្រហម Liverpool ត្រូវធ្វើការវះកាត់ជង្គង់របស់ខ្លួន បន្ទាប់ពីរងការដាច់សរសៃពួរសាច់ដុំ ដែលបានកើតឡើងអំឡុងការប្រកួតស្មើ ២-២ ទល់នឹងក្រុមម្ចាស់ផ្ទះ Everton កាលពីថ្ងៃសៅរ៍កន្លងទៅ។
ការរងរបួសធ្ងន់ធ្ងររបស់ខ្សែការពារហូឡង់វ័យ ២៩ឆ្នាំរូបនេះ បានកើតឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយនឹងអ្នកចាំទី Jordan Pickford របស់ក្រុម Everton។ ដែលបានបង្ខំឱ្យរូបគេត្រូវប្តូរចេញភ្លាមៗ ហើយទទួលការស្កេន (Scan) ដែលបញ្ជាក់ថារបួសនេះ ត្រូវតែទទួលការវះកាត់ជាចាំបាច់។
ក្លិប Liverpool មិនទាន់អាចធ្វើការបញ្ជាក់ពីពេលវេលា វិលត្រឡប់មកកាន់ទីលានប្រកួតវិញ សម្រាប់កីឡាកររូបនេះនៅឡើយទេ ប៉ុន្តែប្រភពជិតស្និតពីក្លិបបានបង្ហើបប្រាប់ Sky Sports ឱ្យដឹងថាខ្សែការពារតម្លៃថ្លៃទី២លើលោករូបនេះ ទំនងជាអាចអវត្តមានពេញមួយរដូវកាលនេះ៕
ចែករំលែកព័តមាននេះ