ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរគោរពភ្លើងស្តុប-បទបថ្យាវត្តសម័យ-ស្មូតបែបសំស្ក្រឹត

13 ឆ្នាំ មុន

១-សូមអស់លោកអ្នកសូមភ្ញាក់អារម្មណ៍ សូវកុំបង្ខំអោយក្រំចិន្តា
ប្រញាប់ហួសមាឌជួនឃ្លាតឱរ៉ា ព្រលឹងចេញផ្ងារសល់សំបកខ្លួន។

១-សូមអស់លោកអ្នកសូមភ្ញាក់អារម្មណ៍        សូវកុំបង្ខំអោយក្រំចិន្តា
ប្រញាប់ហួសមាឌជួនឃ្លាតឱរ៉ា        ព្រលឹងចេញផ្ងារសល់សំបកខ្លួន។

២-ច្បាប់ចរាចរស្មោះសរកាន់ខ្ជួន        កុំលេងបិទពួនមាសស្ងួនជីវិត
មិនអាចលក់ដូរជាថ្នូរបានពិត        ជៀសតោងប្រយិតស្តាប់ចាស់ដាស់តឿន។

៣-ពណ៌លឿងភ្លើងស្តុបកុំឈប់ថែមល្បឿន   កុំខ្វល់រឹតលឿនរុជឿនផ្លូវខុស
ចាស់បា្រប់ទៅស្តាំមិនស្កាំកំហុស        ពាលហូតកន្លុះថ្ងៃមួយខ្លោចផ្សា។

៤-ក្រហមពឺតទៅពាលពៅសង្ហា        មិនខ្លាចនរណាប្ញស្យាអធម៌
មិនដឹងជាអ្វីសក្ខីគ្រប់ពណ៌            ប្រៀបបានជាវល្លិចៃខ្នែងសង្គម។

៥-បើគោរពច្បាប់ជៀសឆាប់ទួញយំ        ទោះជាផ្លូវលំរម្យទមសុខសាន្ត
បន្ថយគ្រោះថ្នាក់អួលអាក់ប៉ុន្មាន        រួមគ្នាយើងបានសុវត្ថិភាពអើយ។

បណ្តៅ៖ថ្ងៃដើមសបា្តហ៍   បំភ្លឺលោកា   ក្រអូបព្រឹក្សា។

ដោយ   វ៉ា    ប៊ុណ្ណនី-  អ្នកនិពន្ធឆ្លងដែន
កាល់ហ្គារីខេត្តអាល់បើតា   -កាណាដា  bunnyvar09@yahoo.ca