ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំណុំរឿង​ហើយ​! ករណី​ឡើង​ទៅ​ប្រហារ​ដល់​ក្នុងផ្ទះ តាម​ពិត​គឺ​ជា​អ្នក​ជិត​​បំផុត

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​បាន​បាត់បង់​ជីវិត​ដោយ​សារ​ការ​កាប់​ប្រហារ​ជា​ច្រើន​កាំបិត​ឡើង​ដល់​លើ​ផ្ទះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​នោះ រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​បំបែកសំណុំរឿង​នេះ​បាន​ហើយ តាម​ពិត​ឃាតករ​នោះ​គឺជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​តែ​ម្តង​។ ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​សួរនាំ​ជន​ដៃដល់​ដែល​ជា​ប្រពន្ធ​ជន​រង​គ្រោះ​អំពី​មូលហេតុ​នៃ​ការ​កាប់​ប្រហារ​នេះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៧​និង​៣០​នាទី ថ្ងៃ​ទី​១៧…

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​បាន​បាត់បង់​ជីវិត​ដោយ​សារ​ការ​កាប់​ប្រហារ​ជា​ច្រើន​កាំបិត​ឡើង​ដល់​លើ​ផ្ទះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​នោះ រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​បំបែកសំណុំរឿង​នេះ​បាន​ហើយ តាម​ពិត​ឃាតករ​នោះ​គឺជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​តែ​ម្តង​។ ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​សួរនាំ​ជន​ដៃដល់​ដែល​ជា​ប្រពន្ធ​ជន​រង​គ្រោះ​អំពី​មូលហេតុ​នៃ​ការ​កាប់​ប្រហារ​នេះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៧​និង​៣០​នាទី ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ គួ​រំលឹក​ថា ៖ ឡើង​ទៅ​ប្រហារ​ដល់​ក្នុងផ្ទះ​តាំង​ព្រឹក !

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ដៃដល់​ដែល​ចាប់​បាន​ខាងលើ ឈ្មោះ មៀ​ច ស្រី​អុល ហៅ​អុល ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជា​ប្រពន្ធ​ក្រោយ (​ប្រពន្ធចុង​របស់​ជន​រង​គ្រោះ​) ចំណែក​ជន​រង​គ្រោះ​អាយុ​៥២​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ករណី​កាប់​ប្រហារ លោកស្នងការ​នគរបាល​ខេត្ត​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ រហូត​សមត្ថកិច្ច​កំណត់​មុខសញ្ញា​ទៅ​លើ​ប្រពន្ធចុង​ជន​រង​គ្រោះ ។ បន្ទាប់​ពី​កំណត់​បាន​ហើយ សមត្ថកិច្ច​បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ពី ព្រះរាជអាជ្ញា ដើម្បី​ហៅ​ប្រ​ព​ន្ឋ​ចុង​ជន​រង​គ្រោះ​មក​សាកសួរ​បំភ្លឺ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ។

ប្រភព​ដដែល​បន្ត​ថា លុះ​នៅ​ថ្ងៃ​ទី​១៨ តុលា​នេះ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ក្រោយ​ពេល​ខ្លួន​ឈប់​លេងបៀរ​ក៏​បាន​ផឺ​ក​ស្រា​.​សរ​ហូត​ស្រវឹង ហើយ​ក៏​យក​ពូថៅ​ទៅ​កាប់​ប្តី​ដែល​កំពុង​ដេក​លង់លក់​នៅ​លើ​ផ្ទះ​តែ​ម្តង​។ ជនសង្ស័យ​បន្ត​ថា កន្លង​មក បុរស​ជា​ប្តី​រូប​នេះ​តែងតែ​រករឿង និយាយ​គំរាម និង​វាយ​ខ្លួន​ស្ទើរតែ​រា​លើ​ថ្ងៃ ព្រោះតែ​មូលហេតុ​នេះ​ហើយ​ទើប​ខ្លួន​សម្រេចចិត្ត​ផ្តាច់​សង្ខារលោក​ប្តី​ឲ្យ​បាន​មុន​តែ​ម្ដង​។

ក្រោយ​ពី​ស្តាប់​ចម្លើយ​សារភាព​រួច​មក សមត្ថកិច្ច​បាន​ចុះ​រុករក​វត្ថុ​តាង​តាង​ពូថៅ​ចាស់​១​ដែល​ជនសង្ស័យ​លាក់​ទុក​នៅ​រនូត​គ្រែ ។ រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ