ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតត្រឹមថ្ងៃនេះ! កម្ពស់ទឹកស្ពានស្ទឹង​សំរោង​​ហក់ឡើងជាង៥ម៉ែត្រ​​​​ហើយ​

3 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ ជាមួយនឹង​អាកាសធាតុ​មាន​ធ្លាក់​ភ្លៀង​ជា​បន្ត​បន្ទា​ប់​បែបនេះ ធ្វើ​អោយ​កម្ពស់​ទឹក​នៅ​ស្ពាន​ស្ទឹង​សំរោង​ផ្លូវជាតិ​លេខ​៤ ​ចំណុច​គីឡូម៉ែត្រ​លេខ​១១៦ ស្ថិត​ក្នុង​ឃុំ​អូ​បាក់រទេះ ​ស្រុក​កំពង់​សីលា ​ខេត្ត​ព្រះ​សីហ​នុ គិត​ត្រឹមវេលា​​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី​១៨ តុលា…

​ខេត្តព្រះសីហនុ ៖ ជាមួយនឹង​អាកាសធាតុ​មាន​ធ្លាក់​ភ្លៀង​ជា​បន្ត​បន្ទា​ប់​បែបនេះ ធ្វើ​អោយ​កម្ពស់​ទឹក​នៅ​ស្ពាន​ស្ទឹង​សំរោង​ផ្លូវជាតិ​លេខ​៤ ​ចំណុច​គីឡូម៉ែត្រ​លេខ​១១៦ ស្ថិត​ក្នុង​ឃុំ​អូ​បាក់រទេះ ​ស្រុក​កំពង់​សីលា ​ខេត្ត​ព្រះ​សីហ​នុ គិត​ត្រឹមវេលា​​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី​១៨ តុលា ២០២០ ស្ថានភាពទឹក​ហក់​​ឡើង​​មាន​កម្ពស់​ជាង​៥​ម៉ែត្រ​ហើយ ​។

​បើ​តាម​ការ​ព្យាករណ៍​របស់​មន្ត្រី​ជំនាញ​ថា ស្ថានភាព​ទឹក​នេះ​អាច​នឹង​មានការ​កើនឡើង​បន្ថែម​ទៀត ដោយសារ​នៅ​វា​រី​អគ្គិសនី​គី​រី​រម្យ​ទី​១ ផ្នែក​បច្ចេកទេស​បាន​បើកទ្វារ​ទឹក​បង្ហូរ​ចេញពី​អាង​ស្តុក​ជា​បណ្តើរ​ៗ​ហើយ ។

ទោះបី​ជា​យ៉ាងនេះ​ក្តី មក​ទល់​ពេល​នេះ​ បើ​តាម​មន្ត្រី​បញ្ជាក់​ថា កម្រិត​ទឹក​នៅ​ស្ពាន​នេះ មិន​ទាន់​បង្ក​​ផល​ប៉ះពាល់​ដល់​ចរាចរណ៍​តាម​លើ​ផ្លូវជាតិ​លេខ​៤​នៅឡើយទេ​ គិត​ត្រឹម​វេលា​ថ្ងៃត្រង់​ថ្ងៃ​ដដែល ហើយ​មន្ត្រី​សមត្ថ​កិច្ច​អាជ្ញាធរ​បាន​នឹង​កំពុង​ប្រចាំការ​តាមដាន​យ៉ាង​យកចិត្ត​ទុក និង​ត្រៀមលក្ខណៈ​គ្រប់​បែប​យ៉ាង​ជាមួយ​និង​អាកាសធាតុ​នៅ​បន្ត​អួអាប់​នៅឡើយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ