ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជិត​៤០០​គ្រួសារ​ត្រូវ​បាន​ជម្លៀស​រក​ទីទួល​សុវត្ថិភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់​ពី​ជំនន់​ទឹកភ្លៀង​បាន​ធ្វើ​ឲ្យ​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ហក់​ឡើងជា​បន្តបន្ទាប់ បណ្តាល​ឱ្យ​លិច​លំនៅ​ដ្ឋា​ន​អ្នក​ភូមិ​ជាប់​ៗ​ព្រំដែន ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​ជិត​៤០០​គ្រួសារ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​អាជ្ញាធរ​ខេត្ត និង​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ទៅ​ជម្លៀស​ពលរដ្ឋ​ទៅ​រក​ទីទួល​សុវត្ថិភាព​។ ទីទួល​សុវត្ថិភាព​ចំនួន​៤​កន្លែង​ខាងលើ​រួម​មាន…

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់​ពី​ជំនន់​ទឹកភ្លៀង​បាន​ធ្វើ​ឲ្យ​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ហក់​ឡើងជា​បន្តបន្ទាប់ បណ្តាល​ឱ្យ​លិច​លំនៅ​ដ្ឋា​ន​អ្នក​ភូមិ​ជាប់​ៗ​ព្រំដែន ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​ជិត​៤០០​គ្រួសារ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​អាជ្ញាធរ​ខេត្ត និង​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ទៅ​ជម្លៀស​ពលរដ្ឋ​ទៅ​រក​ទីទួល​សុវត្ថិភាព​។

ទីទួល​សុវត្ថិភាព​ចំនួន​៤​កន្លែង​ខាងលើ​រួម​មាន ៖ ប៉ុស្តិ៍​អូរ​ជ្រៅ នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១, ស្ថានីយ​រថភ្លើង​, សាលា​កូរ៉េ និង​បូ​រី KN ដែល​គេ​ឃើញ​ពលរដ្ឋ​រង​គ្រោះ​ជន់​លិច​ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​បាន​ស្នាក់​នៅ​បណ្តោះអាសន្ន​យ៉ាង​ត្រៀបត្រា ដោយសារ​តែ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ទឹកអូរ​ព្រំដែន បាន​ហក់​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​។

ជាមួយ​គ្នា​នេះ លំនៅ​ដ្ឋា​ន​ពលរដ្ឋ​ភាគច្រើន​តាម​ភូមិ​ជាប់​ៗ​អូរ​ព្រំដែន​ក៏​រង​ការ​លិចលង់ រួម​ទាំង​ផលដំណាំ សូ​ម្បី​តែ​ប៉ុស្តិ៍​នគរបាល​ព្រំដែន​គោក​មួយ​ចំនួន​ក៏​រង​ការ​ជន់​លិច​ដូច​គ្នា​។

បើ​តាម​លោក គាត ហ៊ុ​ល អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ឱ្យ​ថា ទឹកអូរ​ព្រំដែន​នៅ​បន្ត​ហក់​ឡើង​នៅឡើយ ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែតុលា​នេះ មាន​ពលរដ្ឋ​ជិត​៤០០​គ្រួសារ​ដែល​រស់នៅ​ខាងត្បូង​ផ្លូវជាតិ​លេខ​៥ ជា​ពិសេស​អ្នក​ភូមិ​ជាប់​ៗ​អូរ​ព្រំដែន​ត្រូវ​បាន​ជម្លៀស​រក​ទីទួល​សុវត្ថិភាព​។

លោក​បញ្ជាក់​ថា ទឹក​ដែល​ហក់​ឡើង​ក្នុង​អូរ​ព្រំដែន​នេះ ជា​ជំនន់​ទឹកភ្លៀង​ក្នុងស្រុក និង​ខ្លះ​ជា​ជំនន់​ទឹកភ្លៀង​ហូរ​ទាំងស្រុង​ពី​ដី​ថៃ តែ​មិនមែន​ទឹក​ដែល​បើក​ពី​អាង​នៅ​ទឹកដី​ថៃ​នោះ​ទេ​។

គួរ​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០​នេះ ពលរដ្ឋ​២៦៦​គ្រួសារ​រស់នៅ​ភូមិ​សុខ​សាន្ត សង្កាត់​និមិត្ត ដែល​ជា​អ្នក​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​បាន​ទទួល​អំណោយ​ពី​ក្រុម​យុវជន​ស្ម័គ្រចិត្ត​នៅ​រាជធានី​ភ្នំពេញ តាម​រយៈ​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​នគរ​បាល​ខេត្ត​។ អំណោយ​ទាំងនេះ គឺ​១​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​១០​គីឡូក្រាម​, មី​១​កេស​តូច ក្នុង​នោះ​សមត្ថកិច្ច​ចម្រុះ​ជាង​៦០​នាក់​ក៏​ទទួល​ថវិការ​ពី​សប្បុរសជន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ