ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អគ្គី​ឆាបឆេះ​ផ្ទះ​លោក​ឧត្តមសេនីយ៍​ម្នាក់​នៅ​ទួល​សង្កែ​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​​ថ្ងៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​របស់​លោក​ឧត្តមសេនីយ៍ត្រី​យោធា​ម្នាក់​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ ខណៈ​ពេល​ដែល​ដោត​ប​ញ្ជូ​ល​ថ្ម​អាយ​ផេ​ត និង​ទូ​ស័ព្ទ​ទុក​ចោល​នៅ​ក្នុង​បន្ទប់ ហើយ​សង្ស័យ តែ​ឆ្លង​ចរន្ត​អគ្គិសនី បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៨ ខែ…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​របស់​លោក​ឧត្តមសេនីយ៍ត្រី​យោធា​ម្នាក់​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ ខណៈ​ពេល​ដែល​ដោត​ប​ញ្ជូ​ល​ថ្ម​អាយ​ផេ​ត និង​ទូ​ស័ព្ទ​ទុក​ចោល​នៅ​ក្នុង​បន្ទប់ ហើយ​សង្ស័យ តែ​ឆ្លង​ចរន្ត​អគ្គិសនី បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៨ ខែ តុលា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លេខ​៨២-៨៤ ផ្លូវ​លេខ WD ទី​៤ (​បុរី​សួរ សា​រឹទ្ធ​) ស្ថិត​ក្នុងភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ។

ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នេះ ត្រូវ​បាន​អាជ្ញាធរ​ឱ្យ​ដឹង​ថា មាន​ម្ចាស់​ឈ្មោះ អ៊ឹ​ង ស៊ី​តាត​សុ​វិឡា ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​មន្ត្រី​យោធា​នៅ​អគ្គបញ្ជាការ​កង​ព័ទ្ធ ថា​នន្តរ​ស័ក ថ្នាក់​ឧត្តមសេនីយ៍​ត្រី។

បើ​តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​មុន​ល​កើតហេតុ ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​កំពុង​តែ​ស្ថិត​នៅ​ខាងក្រោម​ផ្ទះ ស្រាប់តែ​អណ្តាតភ្លើង​បាន​ឆាបឆេះ ដោយ​មាន​ផ្សែងហុយ​ទ្រលោម ចេញពី​បន្ទប់​ជាន់​ទី​១ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ភ្លាម​ៗ​នោះ ម្ចាស់ផ្ទះ​ក៏​បាន​ស្ទុះ​ឡើង​ទៅ​លើ​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់ ។

នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ហើយ​ភ្លើង​ពុំ​បណ្តាល​ឱ្យ​ឆេះ​រាលដាល់​ឡើយ​។ នៅ​ក្នុង​ហេតុការណ៍​នេះ គេ​សង្កេត​ឃើញ​លោក​ជា ពិសី អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ រួម​ជាមួយ​ចៅសង្កាត់ ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ផង​ដែរ ។

តាម​ម្ចាស់ផ្ទះ​បានឱ្យ​សមត្ថកិច្ច​ដឹង​ថា មូលហេតុ ដែល​កើត​មាន​អគ្គិភ័យ​នេះ គឺ​ដោយសារ​តែ​ទុ​ស្សេ​ខ្សែភ្លើង ខណៈ​បញ្ចូល​ថ្ម​ទូរស័ព្ទ និង​អាយ​ផេ​ត ដែល​បាន​ដាក់​នៅ​លើ​តុ ។ តាម​ម្ចាស់ផ្ទះ​ក៏​បានឱ្យ​ដឹង​ទៀត​ថា សម្ភារៈ​វិញ​រួម​មាន តុ​, ទូរទស្សន៍ , អាយ​ផេ​ត ព្រមទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​បន្ទប់​ក៏​ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ផង​ដែរ​។

ទន្ទឹម​នឹង​នោះ​ដែរ លោក ជា ពិសី អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន ប្រជា​ពលរដ្ឋ​ឱ្យ​មានការ​ប​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើ​បណ្តាញ​ចរន្តអគ្គិសនី ព្រោះថា កន្លង​មក អគ្គិភ័យ​ដែល បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​មាន​ប្រមាណ​៧០​ទៅ​៨០​ភាគរយ​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ