ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ចេញ​មុខ​បដិសេធ​រឿង​ចោទ​ប្រកាន់​​ថា «​បង្ខំ​ឲ្យ​ពលរដ្ឋ​ទិញ​បំពង់​ពន្លត់​​អគ្គិភ័យ​»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប៉ូលិស​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ បាន​ប្រតិ​កម្ម និង​ចេញ​មុខ​បដិសេធ​លើ​ការ​ចោទប្រកាន់​មួយ​ថា សមត្ថកិច្ច​ប៉ូលិស​បាន​បង្ខំ​ពលរដ្ឋ​ឲ្យ​ទិញ​បំពង់​ពន្លត់​អគ្គិភ័យ ។ សេចក្តី​បកស្រាយ​បំភ្លឺ និង​បដិសេធ​របស់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ…

រាជធានី​ភ្នំពេញ ៖ ប៉ូលិស​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ បាន​ប្រតិ​កម្ម និង​ចេញ​មុខ​បដិសេធ​លើ​ការ​ចោទប្រកាន់​មួយ​ថា សមត្ថកិច្ច​ប៉ូលិស​បាន​បង្ខំ​ពលរដ្ឋ​ឲ្យ​ទិញ​បំពង់​ពន្លត់​អគ្គិភ័យ ។

សេចក្តី​បកស្រាយ​បំភ្លឺ និង​បដិសេធ​របស់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ឡើង ក្រោយ​ពី​មានការ​ផ្សព្វផ្សាយ និង​ចែកចាយ​ត​ៗ​គ្នា កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២០ កន្លង​ទៅ នៅ​ទីតាំង​ស្ថិត​នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​បាន​ចុះ​ផ្សាយ​ថា កម្លាំង​នគរបាល​ការិយាល័យ​នគរ​បាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ទិញ​បំពង់​ពន្លត់​អគ្គិភ័យ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា «​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ សូម​ធ្វើការ​បដិសេធ​ទាំងស្រុង​ចំពោះ​ការ​ចុះ​ផ្សាយ​ខាងលើ​» ។ ប្រភព​ដដែល​បន្ត​ថា ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០ កម្លាំង​ការិយាល័យ​ពិតជា​បាន​អនុវត្ត​តាម​គោលការណ៍​ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​បណ្តា​អាជីវកម្ម​ងាយ​រង​គ្រោះ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​មូលហេតុ ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ និង​អប់រំ​ណែនាំ​អំពី​វិធី​វិធានការ​នៃ​ការ​ពន្លត់​បឋម ដោយ​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ នៅ​ពេល​ដែល​មាន​ហេតុការណ៍​អគ្គិភ័យ​កើតឡើង ដើម្បី​ចៀសវាង​ការ​រាលដាល​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ ។

ការ​ចុះ​ណែនាំ​នេះ ដោយ​ពុំ​មានការ​បង្ខិតបង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ទិញ​បំពង់​ពន្លត់​អគ្គិភ័យ​ដូចដែល​ផេ​កមួយ​ចំនួន​ចុះ​ផ្សាយ​នោះ​ទេ ជាក់ស្តែង​សមត្ថកិច្ច​គ្រាន់តែ​ត្រួតពិនិត្យ និង​ពន្យល់​ឲ្យ​មានការ​យកចិត្តទុកដាក់​ប្តូរ​ថ្មី​ចំពោះ​បំពង់​អគ្គិភ័យ​ណា​ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ។

ជុំវិញ​បញ្ហា​នេះ​ផង​ដែរ មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ជា​ទូទៅ​សមត្ថកិច្ច ពេល​ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​តាម​លំនៅ​ឋាន ឬ​និង​បណ្តា​អាជីវកម្ម​ងាយ​រង​គ្រោះ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​មូលហេតុ ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ និង​អប់រំ​ណែនាំ​អំពី​វិធី​វិធានការ​នៃ​ការ​ពន្លត់​បឋម​ដោយ​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ នៅ​ពេល​ដែល​មាន​ហេតុ​ការណ៍​អគ្គិភ័យ​កើតឡើង ដើម្បី​ចៀសវាង​ការ​រាលដាល​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ គឺ​មិន​បង្ខំ​ឲ្យ​ពលរដ្ឋ​ទិញ​បំពង់​ពន្លត់​អគ្គិភ័យ​នោះ​ទេ ។

https://www.facebook.com/commissariatofphnompenhmuniciplepolice/videos/263590201684865/

អ្នកស្រី ជុំ ស៊ី​នាង ពលរដ្ឋ​មួយ​រូប​នៅ​ខណ្ឌមានជ័យ បាន​ឲ្យ​ដឹង​ថា «​កន្លង​មក​ពេល​កូន​ខ្ញុំ​មិន​នៅផ្ទះ មាន​សមត្ថកិច្ច​ចុះ​មក​ពន្យល​អំពី​សារៈសំខាន់​នៃ​ការ​មាន​បំពង់​ពន្លត់​អគ្គិភ័យ ថា​គួរតែ​មាននៅ​ផ្ទះ ព្រោះ​អាច​ជួយ​ដល់ ហេតុការណ៍​អគ្គិភ័យ​កើតឡើង កុំ​ឲ្យ​រីក​រាលដាល​ខ្លាំង​។ ពេល​នោះ​ខ្ញុំ​ប្រាប់​ថា កូន​មិន​នៅផ្ទះ អត់​ទាន់​ទិញ​បាន ប៉ូលិស​មិន​បាន​បង្ខំ​ថា ត្រូវ​តែ​ទិញ​នោះ​ទេ តែ​គាត់​ផ្តាំផ្ញើ​ថា គួរតែ​មាន​យ៉ាង​ហោច​ណាស់ មាន​បំពង់​ពន្លត់​អគ្គិភ័យ​នៅផ្ទះ​មួយ​បំពង់​ដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ