ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ចោរ​គាស់​ផ្ទះ​ដែល​ជន់​លិច​ដោយ​ទឹកជំនន់ ត្រូវ​បាន​លាតត្រដាង​ការ​ពិត​(វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹង​ថា ជុំវិញ​រឿងរ៉ាវ​ថា​មានផ្ទះ​ពលរដ្ឋ​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ត្រូវ​បាន​ចោរ​គាស់​លួច​យក​ឥ​វ៉ា​ន់​នោះ ជា​រឿង​មិន​ពិត​នោះ​ទេ ព្រោះ​ការ​ពិត​គឺ​មិនមែន​ជា​ករណី​ចោរ​គាស់​ផ្ទះ​ទេ គឺ​ដោយសារ​ម្ចាស់ផ្ទះ​គាត់​ប្រញាប់​ពេក ហើយ​មិន​បាន​ចាក់សោរ​តែ​ប៉ុណ្ណោះ ។ ការ​បញ្ជាក់​របស់​លោក​វរសេនីយ៍ឯក…

រាជធានី​ភ្នំពេញ ៖ អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹង​ថា ជុំវិញ​រឿងរ៉ាវ​ថា​មានផ្ទះ​ពលរដ្ឋ​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ត្រូវ​បាន​ចោរ​គាស់​លួច​យក​ឥ​វ៉ា​ន់​នោះ ជា​រឿង​មិន​ពិត​នោះ​ទេ ព្រោះ​ការ​ពិត​គឺ​មិនមែន​ជា​ករណី​ចោរ​គាស់​ផ្ទះ​ទេ គឺ​ដោយសារ​ម្ចាស់ផ្ទះ​គាត់​ប្រញាប់​ពេក ហើយ​មិន​បាន​ចាក់សោរ​តែ​ប៉ុណ្ណោះ ។

ការ​បញ្ជាក់​របស់​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ សមត្ថកិច្ច​ល្បាត​នៅ​តំបន់​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ រួម​មាន​តំបន់​រង្វង់​មូល​គួរ​ស្រូវ វត្ត​ព្រះ​ធាតុ បុរី​ពិភព​ថ្មី​គួរ​ស្រូវ និង​ទីតាំង​សំខាន់​ៗ​នៅ​ភាគ​ខាងត្បូង​ក្រុង​ថា មាន​ករណី​ចោរ​គាស់​ផ្ទះ ហើយ​អំពាវនាវ​ឲ្យ​ម្ចាស់ផ្ទះ​មក​ពិនិត្យ និង​ដាក់​ពាក្យបណ្តឹង ។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា កន្លង​ទៅ លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ ដឹកនាំ​កម្លាំង​ចុះ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ហ្វេ​ស​ប៊ុ​ក​ផេ​កមួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា មាន​ករណី​គាស់​ផ្ទះ ខណៈ​ពេល​នេះ​ម្ចាស់ផ្ទះ​គាត់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា «​មិនមែន​ជា​ករណី​គាស់​ផ្ទះ​ទេ គឺ​ដោយសារ​គាត់​ប្រញាប់​ពេក​មិន​បាន​ចាក់សោរ​ផ្ទះ ហើយ​ក៏​មិន​មានការ​បាត់បង់​អ្វី​ដែរ​» ។

ជាមួយ​គ្នា​នោះ ម្ចាស់ផ្ទះ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​សមត្ថកិច្ច​ទាំងអស់​ដែល​បាន​យក​ចិត្តទុក ដាក់​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ ការពារ​សន្តិសុខ​សុវត្ថិភាព និង​ការពារ​ទ្រព្យ​សម្បត្តិ​ជូន​ប្រជាពលរដ្ឋ ។

សូម​បញ្ជាក់​ថា សេចក្តី​បកស្រាយ​បំភ្លឺ និង​បដិសេធ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំពោះ​ករណី​ដែល​មាន​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា មាន​ករណី​ចោរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​បុរី​ពិភព​ថ្មី​នៅ​យប់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០ តាម​ការ​បញ្ជាក់​របស់​លោកស្នងការ និង​លោក​អធិការ​ខណ្ឌដង្កោ ដែល​ប្រចាំការ​នៅ​យប់​ថ្ងៃ​ទី​១៥ ខែតុលា បាន​បញ្ជាក់​ថា មិន​មាន​ករណី​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ណាមួយ​ឡើយ ។

ជាមួយ​នោះ សមត្ថកិច្ច​ចម្រុះ​តែងតែ​ចេញ​ល្បាត​ជា​ប្រចាំ ដើម្បី​ជួយ​សង្គ្រោះ និង​ការពារ ទប់​ស្កាត់ កុំ​ឲ្យ​មាន​ជន​ឆ្លៀតឱកាស​មួយ​ចំនួន​តូច បន្លំ​ចូល​លួច ឬ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ។

សូម​បញ្ជាក់​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នា​ឱកាស​ចុះ​ពិនិត្យ និង​ជួប​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់ និង​ត្រូវ​បាន​ជម្លៀស​ចេញពីផ្ទះ ក៏​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ត្រូវ​ចុះ​ល្បាត​ការពារ​ផ្ទះ​ពលរដ្ឋ​ដែល​ជន់​លិច កុំ​ឲ្យ​មាន​ចោរកម្ម ឬ​ករណី​ចោរ​គាស់​ផ្ទះ​នោះ​ទេ ។

គួរ​រំលឹក​ថា ៖ ទឹកជំនន់ មាន​ជន​ឆ្លៀតឱកាស ចូល​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ ក្នុង​បុរី​មួយ​កន្លែង

https://www.facebook.com/commissariatofphnompenhmuniciplepolice/videos/3609830362402774/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ