ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​បង្ក​​ប​ញ្ជូន​ទៅ​តុលាការហើយ ក្រោយ​បើកឡាន​បុក​បុរស​​ម្នាក់​​បាត់បង់ជីវិត​​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ បុរស​ជា​គ្រូពេទ្យ​ធ្មេញ​មួយ​រូប​ដែល​បង្ក​ឲ្យ​មានការ​ជជែក​វែកញែក​ពេញ​បណ្តាញ​សង្គម​ថា​បាន​បើកឡាន​បុក និង​ថយក្រោយ​កិន​ជន​រង​គ្រោះ​ បណ្តាល​ឲ្យ​បាត់បង់ជីវិត​អ្នក​ជិះ​ម៉ូតូ​ម្នាក់​និង​រង​របួស​ម្នាក់​ទៀត​នោះ ត្រូវ​បា​នប​ញ្ជួ​ន​ទៅ​តុលាការក្រុង​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី ១៧ ខែតុលា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ​៖ បុរស​ជា​គ្រូពេទ្យ​ធ្មេញ​មួយ​រូប​ដែល​បង្ក​ឲ្យ​មានការ​ជជែក​វែកញែក​ពេញ​បណ្តាញ​សង្គម​ថា​បាន​បើកឡាន​បុក និង​ថយក្រោយ​កិន​ជន​រង​គ្រោះ​ បណ្តាល​ឲ្យ​បាត់បង់ជីវិត​អ្នក​ជិះ​ម៉ូតូ​ម្នាក់​និង​រង​របួស​ម្នាក់​ទៀត​នោះ ត្រូវ​បា​នប​ញ្ជួ​ន​ទៅ​តុលាការក្រុង​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី ១៧ ខែតុលា ឆ្នាំ​២០២០ ។

ក៏​ប៉ុន្តែ​ប្រភព​ពី​តុលាការ​បាន​ឲ្យ​ដឹង​ថា​ដោយសារ​តែ​ភ្លៀង​ខ្លាំង​ពេល​កាលពី​ថ្ងៃ​សៅរ៍​នោះ ក៏​បា​នប​ញ្ជួ​ន​ជន​បង្ក​ទៅ​ស្នងការ​នគរបាល​វិញ ហើយ​ក៏​មិន​ទាន់​បានឃើញ​ថាប​ញ្ជួ​ន​ទៅ​តុលាការ​ការ​ក្រុងភ្នំពេញ​ទេ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី ១៨ ខែតុលា​នេះ ។

យ៉ាងណាមិញ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ជន​បង្ក​ដែល​បើករថយន្ត​បុក​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​​បាត់បង់ជីវិត និង​ម្នាក់​ទៀត​របួសធ្ងន់ ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង ១៣:៣០​នាទី​រសៀល ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់ នៅ​ចំណុច ផ្លូវ​១៧៣ ប្រសព្វ​ផ្លូវ​៣២៨ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត​ម៉ាក Lexus NX 200T ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2BH-8494 ជាមួយ​ម៉ូតូ​ម៉ាក Honda C125 ព​ណ៍​ខ្មៅ ពាក់​ផ្លា​ក​លេខ កណ្តាល 1AI-3848 ។

រថយន្ត Lexus 200T បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​១៧៣ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដល់​កន្លែង​កើត​បាន​បុក​ម៉ូតូ​ពីក្រោយ រួច​បើក​ថយ​កិន​បន្ថែម​ទៀត បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​​បាត់បង់ជីវិត​នៅ​កន្លែង​កើតហេតុ និង អ្នក​រួម​ដំណើរ​ម៉ូតូ របួសធ្ងន់ ។

អ្នកបើកបរ​រថយន្ត​បង្ក​មានឈ្មោះ យ៉ា​ន់​ណា លី​ណា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ពេទ្យធ្មេញ (​ឃាត់ខ្លួន​បណ្តោះអាសន្ន ) ស្នាក់​នៅផ្ទះ​លេខ​៥​អឹ​ម ក្រុម​ទី​៤ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ទី​១ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ភា​ភី​ម៉ូតូ​ជា​ជន​រង​គ្រោះ​បើកបរ​ដោយ​ឈ្មោះ ខុន តុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ផ្លូវ​បេតុង ភូមិ​០១ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ (​បាត់បង់ជីវិត​) និង​អ្នក​រួម​ដំណើរ​ឈ្មោះ ពៅ ម៉ត់ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​រត់​កង់​បី ស្នាក់​នៅ​ភូមិ​ស្រះ​កែវ សង្កាត់​ក្រាំង​ស្វាយ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ( របួសធ្ងន់ ) ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ