ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ បាន លី​ម តស៊ូ​បំបាក់​សិស្ស​ច្បង​ឱ្យ​បរាជ័យ ដូច​ការ​ចង់បាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រដាល់​នៅ​ប៉ុស្តិ៍​លេខ​៥ ដែល​បាន​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​១៧ តុលា ឆ្នាំ​២០២០ នៅ​តែ​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍ បើ​ទោះជា​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ នៅ​ក្នុង​តំបន់​នោះ​កើត​មាន​ជំនន់​ទឹកភ្លៀង…

រាជធានី​ភ្នំពេញ ៖ ការ​ប្រដាល់​នៅ​ប៉ុស្តិ៍​លេខ​៥ ដែល​បាន​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​១៧ តុលា ឆ្នាំ​២០២០ នៅ​តែ​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍ បើ​ទោះជា​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ នៅ​ក្នុង​តំបន់​នោះ​កើត​មាន​ជំនន់​ទឹកភ្លៀង ដែល​ធ្វើ​អោយ​តំបន់​នៅ​ជុំវិញ​សង្វៀន​មានការ​តក់ស្លុត​។

នៅ​ក្នុង​ថ្ងៃ​នោះ កីឡាករ​ដែល​បើក​ឆាក​ប្រកួតប្រជែង ក៏​នៅ​តែ​ធ្វើ​អោយ​មាន​ភាព​ទាក់ទាញ​។ គូប្រយុទ្ធ បើក​ឆាក​នៅ​ក្នុង​ថ្ងៃ​នោះ​ឃើញ​ថា មានការ​វាយតប់​គ្នា​យ៉ាង​គាប់ប្រសើរ ប្រកបដោយ​ល្បិច​ស្នៀត​គួរ​អោយ​គយគន់​ផង​ដែរ​។ នេះ​ជា​ការ​ប្រកួត​ប្រដាល់​នៃ​កម្មវិធី​សែ​ល​កាត ឆាំ​ពាន ដែល​រៀបចំ​ឡើង​នៅ​សង្វៀន​ព្រែក​កំពឹស កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ តុលា ឆ្នាំ​២០២០​កន្លង​ទៅ គូ​បើក​ឆាក​បង្គោល​ក្រហម កីឡាករ បាន លី​ម មក​ពី​ក្លិប​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ប្រកួត​ជាមួយ​បង្គោល​ខៀវ អាំង សំអាត មក​ពី​ក្លិប​ជ្រៃ​សែន​ជ័យ ខេត្តកំពង់ស្ពឺ​។

បើ​និយាយ​ពី​បង្គោល​ខៀវ​វិញ​ជា​សិស្ស​ច្បង​មាន បទ​ពិសោធន៍​ជាមួយ​ការ​ប្រកួត​ច្រើន​ដង​មិន​ធម្មតា​។ ឯ បាន លី​ម ជា​រៀម​ប្អូន​តែ​តិច​និ​ច​ការ​ប្រយុទ្ធ​ក៏​សម្បូរ​ច្រើន​មិន​ចាញ់​គ្នា​ឡើយ​។

ជា​រួម​អ្នក​ទាំង​២ វាយ​២​ទឹក​ដំបូង មិនសូវ​ជា​ទទួល​បានការ​ទាក់ទាញ​ពេក​នោះ​ទេ ស្រប​ពេល​ម្នាក់​ៗ​មាន​តិច​និ​ច​លាក់​រៀង​ៗ​ខ្លួន​។ លុះ​ចូល​ដល់​៣​ទឹក ចុង​ក្រោយ បាន លី​ម បាន​រក​ល្បិច​ប៉ែង​ជើង​វិញ​។ សិស្ស​ប្អូន​ឃើញ​ថា វាយលុក​ចំ​គោលដៅ​ជា​ច្រើន​ដង ដែល​ជា​សញ្ញា​អោយ​ដឹង​ថា មាន​តែម​ឈ្នះ​ច្រើន​ជាង​ក្នុង​ពេល​មហាជន ក៏​មើលឃើញ​បែប​នេះ​។ ចុង​ក្រោយ​ការ​ប្រកួត​បិទ​បញ្ចប់ បាន លី​ម​ឈ្នះ​សិស្ស​ច្បង​ដោយ​ពិន្ទុ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ