ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​និស្សិត​ឆ្នាំ​ទី​៤​​ទ្រហោយំ​​​រក​សមត្ថ​កិច្ច​ឱ្យ​​​​ជួយ ក្រោយ​ជនសង្ស័យ​២​​នាក់​ធ្វើ​សកម្មភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ជា​និស្សិត​ឆ្នាំ​ទី​៤​ម្នាក់ បាន​រត់​ទ្រហោយំ រួច​មក​រក​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរា​គមន៍ ខណៈ​រូប​នាង​ជិះ​ម៉ូតូ​ចេញ​ទៅ​ធ្វើការ​ក៏​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​បាន​សម្រេច កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ នារី​ជា​និស្សិត​ឆ្នាំ​ទី​៤​ម្នាក់ បាន​រត់​ទ្រហោយំ រួច​មក​រក​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរា​គមន៍ ខណៈ​រូប​នាង​ជិះ​ម៉ូតូ​ចេញ​ទៅ​ធ្វើការ​ក៏​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​បាន​សម្រេច កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២០ ជិត​នឹង​សាលា​វ៉ា​ន់​ដា ផ្លូវ​ម៉ៅ​សេ​ទុង សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ។

នារី​រង​គ្រោះ​ខាងលើ​មានឈ្មោះ ច​ន រស្មី អាយុ​២២​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន និង​ជា​និស្សិត​ឆ្នាំ​ទី​៤ ស្នាក់​នៅផ្ទះ​ជួល ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ខេត្តស្វាយរៀង​។ ចំណែកឯ​សំភារៈ​ដែល​បាត់បង់​រួម​មាន ទូរស័ព្ទ​ចំនួន​២​គ្រឿង ម៉ាក iphone X មួយ​គ្រឿង និង​ម៉ាក​ហូ​វ៉ៃ​មួយ​គ្រឿង អត្តសញ្ញាណប័ណ្ណ ២​សន្លឹក កាត់ ATM ចំនួន​២​សន្លឹក និង​លុយ​មួយ​ចំនួន​ផង​ដែរ ។

តាម​សំដី​នារី​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​នាង​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​គុប​ជ្រុង សេ​៩០ ពណ៌​ទឹកប៊ិច​មួយ​គ្រឿង ចេញពីផ្ទះ​ជួល ក្នុង​គោលបំណង​ទៅ​ធ្វើការ​នៅ​ម្តុំ​កោះ​ពេជ្រ ដោយ​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​មាន​គ្នា​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ មក​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​របស់​នាង​ដែល​បាន​ស្ពាយ​ជាប់​នឹង​ខ្លួន​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​តែ​ម្តង ។

នារី​រង​គ្រោះ​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ភ័យ​ស្លន់ស្លោ និង​អារម្មណ៍​សោកស្ដាយ​ទ្រព្យសម្បត្តិ ថា បន្ទាប់​ពី​ត្រូវ​ជនសង្ស័យ​ឆក់​យក​កាបូប​នាង​ហើយ រូប​នាង​ភ័យ​ស្លន់ស្លោ​មិនដឹង​ទៅ​ណា ក៏​បាន​សំរេចចិត្ត​ជិះ​ម៉ូតូ​ទៅ​ចំណុច​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ដើម្បី​ឱ្យ​សមត្ថកិច្ច​ចរាចរណ៍​ក្រុងភ្នំពេញ​ជួយ​អន្តរាគមន៍ ហើយ​ពេល​ទៅ​ដល់​សមត្ថកិច្ច​ចរាចរណ៍​ដែល​ប្រចាំការ​នៅ​ទីនោះ ក៏​បាន​បោះដៃ​តាម​វិទ្យុទាក់ទង​ឱ្យ​ខាង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ជួប​ជន​រង​គ្រោះ​ផ្ទាល់​ផង​ដែរ​។

លុះ​បន្តិច​ក្រោយមក ក៏​ឃើញ​មាន​វត្តមាន​លោក​មេ​ប៉ុស្តិ៍​ទំនប់​ទឹក បាន​ម៉ូតូ​ទៅ​ដល់ រួច​ហើយ​ក៏​បាន​​នាំ​ជន​រង​គ្រោះ​ទៅ​ចង្អុលបង្ហាញ​នៅ​កន្លែង​កើតហេតុ រួច​ហើយ​ក៏​បន្ត​នាំ​ទៅ​សាកសួរ និង​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទំនប់​ទឹក ដើម្បី​កំណត់​មុខសញ្ញា​ផង​ដែរ ដើម្បី​តាម​ស្វែង​រក​ក្រុម​ជនសង្ស័យ​នាំ​យក​មក​ចាត់ការ​តាម​នីតិវិធី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ