ក្រោយជាពីកូវីដ Zlatan ដាក់២គ្រាប់ជួយ AC Milan យកឈ្នះ Inter Milan
អ៊ីតាលី ៖ Zlatan Ibrahimovic បានក្លាយជាតួអង្គឯកក្នុងជំនួប Milan Derby បន្ទាប់ពីរកបាន ២គ្រាប់ក្នុងការប្រកួតដ៏ធំប្រចាំសប្តាហ៍ទី៤ ខណៈដែល…
អ៊ីតាលី ៖ Zlatan Ibrahimovic បានក្លាយជាតួអង្គឯកក្នុងជំនួប Milan Derby បន្ទាប់ពីរកបាន ២គ្រាប់ក្នុងការប្រកួតដ៏ធំប្រចាំសប្តាហ៍ទី៤ ខណៈដែល…
អ៊ីតាលី ៖ Zlatan Ibrahimovic បានក្លាយជាតួអង្គឯកក្នុងជំនួប Milan Derby បន្ទាប់ពីរកបាន ២គ្រាប់ក្នុងការប្រកួតដ៏ធំប្រចាំសប្តាហ៍ទី៤ ខណៈដែល AC Milan បានផ្តួល Inter Milan ដោយលទ្ធផល ២-១ ដើម្បីបន្តកាន់កាប់តំណែងកំពូលតារាង Serie A។
ខ្សែប្រយុទ្ធជើងចាស់សញ្ជាតិស៊ុយអែតវ័យ ៣៩ឆ្នាំដែលទើបតែជាសះស្បើយពីវីរុស Covid-19 បន្ទាប់ពីបានឆ្លងវាកាលពីចុងខែកញ្ញាកន្លងទៅ។ បានបើកការនាំមុខមុននៅនាទី១៣ ហើយ៣នាទីក្រោយមកក៏បន្ថែមបានមួយគ្រាប់ទៀត ខណៈដែលមួយគ្រាប់ពីក្រុម Inter Milan រកបានដោយកីឡាករ Romelu Lukaku ។
សូមបញ្ជាក់ថាក្នុងការប្រកួតនេះ ត្រូវបានអនុញ្ញាតឱ្យអ្នកគាំទ្រអាចចូលទស្សនាផ្ទាល់ក្នុងកីឡដ្ឋាន San Siro ប្រមាណ ១,០០០នាក់ ដោយអាជ្ញាធរសុខាភិបាលរបស់ប្រទេសអ៊ីតាលី ដោយស្ថិតក្រោមការរឹតបន្តឹងយ៉ាងខ្លាំង ដើម្បីការពារការឆ្លងរីករាលដាលនៃវីរុស Covid-19៕
ចែករំលែកព័តមាននេះ