ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​សោកស្តាយ​ខ្លាំង ! ​អ្នកនិពន្ធ សុខ ចាន់​ផល ប្រកាស​ឈប់​សរសេរ​ទំនុកច្រៀង​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ប្រិ​យ​មិត្ត​អ្នកនិយមបទចម្រៀង ជា​ពិសេស​យុវវ័យ​ប្រាកដជា​បាន​ស្គាល់អ្នកនិពន្ធ​ទំនុក​ចម្រៀង​ដ៏​ល្បីឈ្មោះ ​លោក សុខ ចាន់​ផល យ៉ាងច្បាស់អំពីទឹកដៃតែងនិពន្ធ។ ក៏ប៉ុន្តែមហាជន និងអ្នកគាំទ្រស្នាដៃរបស់លោកហាក់ស្រងាកចិត្តសោកស្តាយជាពន់ពេក…

រាជធានី​ភ្នំពេញ​ ៖​ ប្រិ​យ​មិត្ត​អ្នកនិយមបទចម្រៀង ជា​ពិសេស​យុវវ័យ​ប្រាកដជា​បាន​ស្គាល់អ្នកនិពន្ធ​ទំនុក​ចម្រៀង​ដ៏​ល្បីឈ្មោះ ​លោក សុខ ចាន់​ផល យ៉ាងច្បាស់អំពីទឹកដៃតែងនិពន្ធ។ ក៏ប៉ុន្តែមហាជន និងអ្នកគាំទ្រស្នាដៃរបស់លោកហាក់ស្រងាកចិត្តសោកស្តាយជាពន់ពេក នៅពេលបានឃើញអ្នកនិពន្ធរូបនេះ​ប្រកាស​ថារូបលោក​អាច​នឹង​ឈប់​និពន្ធ​តទៅ​ទៀត ។

លោក សុខ ចាន់​ផល អ្នកនិពន្ធ​ទំនុក​ចម្រៀង និងជាអ្នកនិពន្ធ​រឿង​ប្រលោមលោក​ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ បាន​ប្រកាស​លើ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ច្បាស់​ៗ​ថា « ខ្ញុំ​អាច​នឹង​ឈប់​សរសេរ​ទំនុកច្រៀង​ជា​រៀង​រហូត តែ​លោក​អ្នក​ក៏​នៅ​តែ​អាច​ស្ដាប់​ឮ​បទ​ចម្រៀង​ដែល​ខ្ញុំ​ធ្លាប់​សរសេរ​ដដែល​… ទេព​កោសល្យ​របស់ខ្ញុំ ខ្ញុំ​បាន​ចាយ​វា​អស់ហើយ ហើយ​ខ្ញុំ​គ្រាន់តែ​សង្ឃឹមថា ខ្ញុំ​នឹង​បាន​សម្រាក​នៅ​ក្នុង​ជីវិត​ចុង​ក្រោយ​នេះ​» ។

យ៉ាងណាមិញ បន្ទាប់​ពី​ឃើញ​សារ​មួយ​នេះ​រួច​មក បាន​ធ្វើ​អោយ​អ្នកគាំទ្រ​ស្នាដៃ​របស់ អ្នកនិពន្ធ​រឿង សង្សារ​១៤ ថ្ងៃ​រូប​នេះ បង្ហាញ​អារម្មណ៍​សោកស្តាយ​យ៉ាង​ខ្លាំង និង​មិន​នឹក​ស្មានថា​លោក សុខ ចាន់​ផល បែរជា​សម្រេចចិត្ត​ឈប់​ការ​និពន្ធ​ភ្លាម​ៗ​បែប​នេះ ហើយ​ក៏​មានការ​សំណូមពរ​ពី​អ្នកគាំទ្រ​ស្នាដៃ​របស់​លោក អោយ​នៅ​បន្ត​សរសេរ​ទំនុកច្រៀង​បន្តទៀត​ផង​ដែរ ។

យ៉ាងណាមិញ ជុំវិញការប្រកាសថារូបលោកនឹងអាចឈប់តែងនិពន្ធបែបនេះក៏ដោយ តែអ្នកនិពន្ធរូបសង្ហារូបនេះ មិនបានបញ្ជាក់មូលហេតុនៅពីក្រោយការសម្រេចចិត្តលាឈប់ពីវិស័យតែងនិពន្ធនេះនៅឡើយទេ ។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា លោក សុខ ចាន់​ផល អាច​ជា​និពន្ធ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប ដែល​ទទួលស្គាល់​ពី​អ្នកគាំទ្រ​ជា​ច្រើន​ពី​ស្នាដៃ​របស់​លោក និង​ជា​ពិសេស​បាន​ផ្តល់​ឧកាស​អោយ​តារាចម្រៀង​ល្បី​ៗ​មួយ​ចំនួន ទទួល​បាន​ប្រជាប្រិយភាព​តាម​រយៈ​ការ​និពន្ធ​របស់​លោក​ផង​ដែរ ៕

កែសម្រួលដោយ